ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 តាមប្រព័ន្ធវីដេអូ

(VOVWORLD) - ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ លោក Pham Binh Minh បានអះអាង ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានពង្រីកស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ក្នុងសកម្មភាពសហប្រតិបត្តិការជាមួយ ដៃគូនានា ព្រមទាំងលើកឡើងនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីជំរុញសកម្ម ភាពរួមក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ជួយឧបត្ថម្ភដល់ប្រជាជន និងស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 តាមប្រព័ន្ធវីដេអូ - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)

តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសាអូឌីតលោក Faisal bin Farhan Al Saud ប្រធាន G20 ឆ្នាំ២០២០ នាយប់ថ្ងៃទី៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោកPham Binh Minh បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 តាមប្រព័ន្ធវីដេអូក្រោម ប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការឆ្លងដែន”។

ថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះ លោក Pham Binh Minh បានអះអាង ថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានពង្រីកស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ក្នុងសកម្មភាពសហប្រតិបត្តិការជាមួយ ដៃគូនានា ព្រមទាំងលើកឡើងនូវគំនិតផ្ដួចផ្ដើមជាច្រើនដើម្បីជំរុញសកម្ម ភាពរួមក្នុងការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ជួយឧបត្ថម្ភដល់ប្រជាជន និងស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

ដោយផ្អែកលើការពិតជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិងបទពិសោធន៍គ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីលោក Pham Binh Minh បានចែករំលែក វិធានការជំរុញកិច្ចសហប្រតិបត្តិការគ្រប់គ្រងព្រំដែនដើម្បីឆ្លើយតបនឹងជម្ងឺ Covid-19 ដូចជាបង្កើនការគ្រប់គ្រងព្រំដែនដោយឈរលើស្មារតីនៃការធានា “គោលដៅ២ដើរទន្ទឹមគ្នា” ដែលប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផង ហើយជួយសម្រួលដល់សកម្មភាពធ្វើដំណើរ ដោះដូរពាណិជ្ជកម្មនិងវិនិ យោគឆ្លងដែនទៀតផង។ លោក Pham Binh Minh មានគោលបំណងថា ក្រុម G20 នឹងសហការជាមួយអង្គការអន្តរជាតិនិងប្រទេសនានា បង្កើនការ ចែករំលែកព័ត៌មាន បទពិសោធន៍ ធានាសុវត្ថិភាពសុខាភិបាលនៅតាមច្រក ទ្វារព្រំដែន ការអនុវត្តបច្ចេកវិទ្យាក្នុងការរកឃើញករណីឆ្លងវីរុសនិងស្វែងរក ករណីប៉ះពាល់ ព្រមទាំងសហប្រតិបត្តិការស្រាវជ្រាវនិងធានាការអភិក្រម នឹងវ៉ាក់សាំងប្រកបដោយសមភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ