ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh៖ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅសមុទ្រខាងកើតគោរពតាមច្បាប់អន្តរជាតិ

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងសុន្ទរក ថានៅក្នុងសម័យប្រជុំរួមគ្នានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។ 
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh៖ វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅសមុទ្រខាងកើតគោរពតាមច្បាប់អន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានថ្លែងសុន្ទរក ថានៅក្នុងសម័យប្រជុំរួមគ្នានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ 

ដោយប្រធានបទ“បង្កើនភាពរឹងមាំនៃពហុភាគីនិយមដើម្បីសន្តិភាពនិងការអភិ វឌ្ឍប្រកបដោយចីរភាព” ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ វៀតណាមជឿជាក់ថាការគោរពច្បាប់អន្តរជាតិគឺជាមធ្យោបាយដ៏មានប្រ សិទ្ធភាពក្នុងការទប់ស្កាត់ជម្លោះក៏ដូចជាការស្វែងរកដំណោះស្រាយដែលអាចប្រើប្រាស់បានសម្រាប់ជម្លោះ។ វៀតណាមគាំទ្ររាល់ការខំប្រឹងប្រែងនៃការអនុវត្តវិធានការណ៍សន្តិភាព ដោះស្រាយជំលោះ ដោយអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។

អញ្ជើញលើកឡើងពីបញ្ហាសមុទ្រខាងកើតនៅឯកិច្ចពិភាក្សានោះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅសមុទ្រខាងកើត ត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) - “ធម្មនុញ្ញនៃសមុទ្រនិងមហាសមុទ្រ”។ ម្យ៉ាងវិញទៀត ការភ្ជាប់មហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក សមុទ្រខាងកើតគឺមានសារៈសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់សន្តិភាព សន្តិសុខនិងការអភិវឌ្ឍនៅអាស៊ី - ប៉ាស៊ីហ្វិកនិងជុំវិញពិភពលោក។ ដោយជ្រួតជ្រាបបាននូវប្រការដូចដែលបានពោលខាងលើ ប្រទេសពាក់ព័ន្ធក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងទទួលបានលទ្ធផលគួរអោតកត់សម្គាល់ជាច្រើនក្នុងការក្នុងការដោះស្រាយការខ្វែងគំនិតនិងជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមក៏បានលើកឡើងនូវការព្រួយបារម្ភម្តងហើយម្តងទៀតអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើត រួមទាំងការរំលោភអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៅក្នុងដែនទឹករបស់វៀតណាមដែលកំណត់ដោយ UNCLOS ១៩៨២។  យ៉ាងណាមិញ ភាគីពាក់ព័ន្ធត្រូវអត់ធ្មត់និងចៀស វាងសកម្មភាពជាឯកតោភាគីដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាពនិងបង្កើនភាពតានតឹង ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដែលក្នុងនោះ មាន UNCLOS ១៩៨២”។

ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានលើកឡើងថា ចាំបាច់ត្រូវបញ្ជាក់ជាថ្មីនូវតួនាទីនិងសារៈសំខាន់នៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោក ផ្អែកលើការជំរុញទំនាក់ទំនងរវាងប្រជាជាតិ បង្កើននិងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ