ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រត្រី ហូឡង់ Maxima

(VOVWORLD) -នាល្ងាចថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រី ហូឡង់ Maxima និងជាបេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប ដែលកំពុងយាងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រត្រី ហូឡង់ Maxima - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue ទទួលជួបសន្ទនា
ជាមួយព្រះមហាក្សត្រត្រី ហូឡង់ Maxima 

នាល្ងាចថ្ងៃទី ១ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រី ហូឡង់ Maxima និងជាបេសកជនពិសេសរបស់អគ្គលេខាធិការ អ.ស.ប ដែលកំពុងយាងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ព្រះមហាក្សត្រត្រី Maxima បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច អនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ហើយជាមេរៀនសម្រាប់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ ព្រមទាំងឲ្យដឹងទៀតថាតាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានពិភាក្សាទៅលើបញ្ហាយុទ្ធសាស្ត្រស្តីអំពីវិស័យហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ។          រីឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានឱ្យដឹងថាវៀតណាមបានទទួលស្គាល់យ៉ាងច្បាស់នូវសសរទ្រុងទាំង ៣ នៃកំណើនគឺ និរន្តរភាពនៃសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ លោកបានសង្កត់ធ្ងន់ថា គោលនយោបាយហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយត្រូវធានាឲ្យបាននូវគោលការណ៍ទីផ្សារហើយឧបនាយករដ្ឋមន្រ្តីបានសុំឲ្យហូឡង់ចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ