ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយអ្នកយកព័ត៌មាននៅ Vesak 2019

(VOVWORLD) -  បន្ទាប់ពីមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 បានបិទបញ្ចប់នោះ  ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានអញ្ជើញទៅកាន់មជ្ឈមណ្ឌលសារព័ត៌មាន ដើម្បីលើកទឹកចិត្តអ្នកសារព័ត៌មានដែលចូលរួមផ្សព្វផ្សាយអំពីមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019។

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយអ្នកយកព័ត៌មាននៅ Vesak 2019 - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយអំពីមហាពិធីបុណ្យ Vesak 2019

នៅទីនេះ  ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានទទួលស្គាល់នូវការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានក្នុងការផ្សព្វផ្សាយ អំពីប្រទេសនិងប្រជា ជន វៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ ទន្ទឹមជាមួយគ្នានេះ គណៈកម្មាធិការរៀបចំពិធីបុណ្យ Vesak 2019 លើកនេះ បានប្រតិបត្តិយ៉ាងល្អនិងរលូន ដែលរួមចំណែកធ្វើឱ្យ មហាពិធីបុណ្យនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ស្ថាប័នសារព័ត៌មាននិងគណៈកម្មាធិការពត៌មាននិងគមនាគមន៍នៃសមាគមព្រះពុទ្ធសាសនាវៀតណាម បន្តជំរុញការឃោសនាសម្រាប់ព្រឹត្តិការណ៍ជាតិ ដោយផ្សព្វផ្សាយនូវរូបភាពនៃប្រទេសនិងប្រជាជនវៀត ណាមរួសរាយរាក់ទាក់។ មិនត្រឹមតែអ្នកកាសែតប៉ុណ្ណោះទេ សម្បូរតែពុទ្ធសាសនិកដែលចូលរួមក្នុងពិធីបុណ្យ Vesak 2019 ក៏បានរួមចំណែកផ្សព្វផ្សាយសារនិងរូបភាពនៃភាពស្រស់ស្អាត សន្តិភាព មិត្តភាពនិងពោរពេញទឹកចិត្តមេត្តាករុណារបស់ប្រទេសនិងប្រជាជនវៀត ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ