ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ខេត្តCa Mauត្រូវជំរុញខ្លាំងការរៀបចំ រចនាសម្ព័ន្ធកសិកម្មឡើងវិញ

(VOVworld) - នារសៀលថ្ងៃទី២៨ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van
Ninh ដឹកនាំក្រុមការងារនៃរដ្ឋាភិបាល បានមានដំណើរទស្សនកិច្ចនៅឃុំ Khanh An
ស្រុក U Minh ខេត្ត​ Ca Mau ភាគខាងត្បូងវៀតណាម។នៅទីនេះ លោក Vu Van Ninh
និងក្រុមការងារបានត្រួតពិនិត្យការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី និងទៅទស្សនារោងចក្រផលិតដីគីមី Ca Mau នៅភូមិភាគឃុំ Khanh An។លោក Vu Van
Ninhបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើភាគហ៊ុនបនីយកម្មគម្រោងការដីគីមី
Ca Mau ប៉ុន្តែលោក​ចាត់ទុកថា ក្រុមហ៊ុនត្រូវដាក់ចេញដំណើរការផលិតកម្មឲ្យសមស្រប
ទៅនឹងការផ្លាស់ប្ដូររបស់តំលៃការនាំចូលរូបនាតុដើម ព្រមទាំងដោះស្រាយល្អសិទ្ធិ
ផលប្រយោជន៍របស់អង្គភាពអាជីវកម្មនិងអ្នកប្រើប្រាស់។

ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ខេត្តCa Mauត្រូវជំរុញខ្លាំងការរៀបចំ រចនាសម្ព័ន្ធកសិកម្មឡើងវិញ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Van Ninh ដឹកនាំក្រុមការងារនៃរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចនៅខេត្ត​ Ca Mau

នៅពេលត្រួតពិនិត្យការអនុវត្តកម្មវិធីកសាងជនបទថ្មីនៅឃុំ Khanh Anលោកឧបនាយក
រដ្ឋមន្រ្តី Vu Van Ninh បានរំលឹកតំបន់ ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើង
វិញ អនុវត្តការផ្សារភ្ជាប់ផលិតកម្ម និងជំរុញការអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការ
ផលិកសិកម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ