ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មធ្យូងថ្មមួយចំនួននៅខេត្ត Quang Ninh

(VOVworld) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Quang Ninh ភាគខាងជើង
វៀតណាម នាព្រឹកថ្ងៃទី១០ កុម្ភៈ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung
Hai បានទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន រួមភាគ
ហ៊ុនធ្យូងថ្ម Ha Lam នៃសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្មនិងរ៉ែវៀតណាម និងអគ្គ ក្រុមហ៊ុន
 Dong Bac នៃក្រសួងការពារប្រទេសវៀតណាម។នៅបណ្ដាជំនួបនេះ លោក
Hoang Trung Hai បានបញ្ជាណែនាំអង្គភាពអាជីវកម្មទាំង២នោះត្រូវ ប្រមូលផ្ដុំក្នុង
ការវិនិយោគកសាងជាសារវ័ន្ត ត្រៀមរៀបចំធនធាន ជំរុញការរិះរកស្រាវជ្រាវ
ដើម្បីធានាសន្តិសុខថាមពល និងធ្វើអាជីវកម្មដោយចីរភាព។
ឧបនាយករដ្ឋមន្រ្តីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មធ្យូងថ្មមួយចំនួននៅខេត្ត Quang Ninh - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai សំណះសំណាលជាមួយកម្មករនៃក្រុមហ៊ុនរួមភាគហ៊ុនធ្យូងថ្ម Ha Lam

“កម្មាភិបាលនិងបុគ្គលិកទាំងឡាយនៃក្រុមហ៊ុនទាំង២ ត្រូវខំប្រឹងប្រែងប្រមូលផ្ដុំ វិនិយោគកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍន៍គំរោងការនានានាពេលខាងមុខ។អគ្គ
ក្រុមហ៊ុន Dong Bac ត្រូវអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតដើម្បីសក្ដិសមនឹង
តួនាទីជា អង្គភាពអាជីវកម្មយោធាដែលធ្វើសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព
រួមចំណែក ក្នុងការអភិវឌ្ឍន៍ដោយចីរភាពរបស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ