ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់

(VOVworld) - នាថ្ងៃទី១៤ តុលា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានមានជំនួបចរចារជាមួយ
អនុប្រធានាធិបតីអ៊ីរ៉ង់លោក Mohammad Shariatmadari។ថ្នាក់ដឹកនាំទាំង២រូបបានឯក
ភាពថា នឹងខិតខំជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២ឲ្យកាន់តែមាន
ប្រសិទ្ធភាពថែមទៀតនាពេលអនាគត ព្រមទាំងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ
គ្រប់ជាន់ថ្នាក់ និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិការអន្តរជាតិនិងពហុភាគីនា
នាផងដែរ។ភាគីទាំង២ ក៏បានសម្ដែងការប្ដេជ្ញាចិត្តនឹងនាំតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើងដល់៥០០លានដុល្លារអាមេរិកនាឆ្នាំខាងមុខនេះ។លោក Nguyen Xuan
Phuc បានស្នើរឲ្យរដ្ឋាភិបាលអ៊ីរ៉ង់បង្កលក្ខណៈងាយស្រួលដើម្បីវៀតណាមបង្កើន
ការនាំចេញទំនិញកសិផលនិងទំនិញប្រើប្រាស់ទៅប្រទេសនេះ។រីឯខ្លួនវិញ លោក
Mohammad Shariatmadari បានអះអាងថា អ៊ីរ៉ង់ចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនងកិច្ច
សហប្រតិបតិ្តការជាមួយវៀតណាម គឺជាសរសរស្នូល១ក្នុងគោលនយោបាយពង្រីក
ទំនាក់ទំនងជាមួយតំបន់អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង)និង
អនុប្រធានាធិបតីអ៊ីរ៉ង់លោក Mohammad Shariatmadari (រូបថត៖VGP)


ក្នុងឱកាសនេះដែរ ភាគីទាំង២ នឹងចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន
៤រួមមាន៖ កិច្ចព្រមព្រៀងជៀសវាងហូតពន្ធ២ដងកិច្ចព្រមព្រៀងសហប្រតិបតិ្តការ
និងជួយឧបត្ថម្ភខាងរដ្ឋបាលក្នុងវិស័យគយ អនុស្សារណៈយោគយល់ស្ដីពីកិច្ចសហ
ប្រតិបតិ្តការបច្ចេកវិទ្យាស្រាវជ្រាវ និងអប់រំ និងឯកសារធ្វើការងារនៃសម័យប្រជុំលើក
ទី១របស់ក្រុមការងារអំពីការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ