ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah

(VOVWORLD) - នាថ្ងៃទិ២៦ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបចរចាជាមួយឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah ក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីជានារីអាស៊ានលើកទី៣ នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh អញ្ជើញជួបចរចាជាមួយឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារវាងឧបនាយករដ្ឋមន្រ្តីទាំងពីររូប (រូបថត៖ VOV)


នៅក្នុងជំនួបចរចា ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់តាមរយៈកាណាល់បក្ស រដ្ឋាភិបាល រដ្ឋ រដ្ឋសភានិងប្រជាជន ព្រមទាំងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបតិ្តការទ្វេភាគីនានា និងផ្លាស់ប្ដូរគោលជំហរចំពោះបញ្ហានៅក្នុងតំបន់និងលើពិភពលោកដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ភាគីទាំងពីរបានសន្យាបន្តជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចសំដៅទទួលបានទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ភាគីទាំងពីរបានបញ្ជាក់នូវការប្ដេជ្ញាចិត្តដោះស្រាយការលំបាក ឧបសគ្គ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។

        នាពេលពិភាក្សាអំពីបញ្ហាក្នុងតំបន់និងលើពិភពលោកដែលប្រទេសទាំងពីរយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពចាត់ទុកថា ក្នុងបរិបទនាបច្ចុប្បន្ន ភាគីទាំងពីរគប្បីរក្សាការពិគ្រោះយោបល់អំពីបញ្ហានានាដែលពាក់ព័ន្ធដល់សន្តិសុខនិងយុទ្ធសាស្ត្រក្នុងតំបន់ សហការគ្នាដើម្បីកសាងអាស៊ានប្រកបដោយសាមគ្គីភាព អនុវត្តន៍ទស្សនៈវិស័យអាស៊ានឆ្នាំ២០២៥ប្រកបដោយជោគជ័យ បង្កើនតួនាទីជាស្នូលរបស់អាស៊ាននៅក្នុងតំបន់ និងពង្រីកតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រនានាក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ