ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung សំណេះសំណាលជាមួួយអ្នកដំណើរនៅស្ថានីយ៍ហាណូយ (រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី២២ ធ្នូ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Trinh Dinh Dung បានដឹកនាំក្រុមការងាររដ្ឋាភិបាលទៅត្រួតពិនិត្យហេដ្ឋា
រចនាសម្ព័ន្ធផ្លូវដែកនៅទីក្រុងហាណូយហើយជួបធ្វើការជាមួយអគ្គក្រុម ហ៊ុនផ្លូវដែក
វៀតណាម។ថ្លែងមតិនៅទីនេះ លោក Trinh Dinh Dung បានស្នើឲ្យ ផ្នែកផ្លូវដែកបន្ត
វិនិយោគលើកកំពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ កែលំអស្ថានីយ៍ តភ្ជាប់ប្រព័ន្ធផ្លូវ
ដែកជាតិជាមួយនឹងមូលដ្ឋានផលិតកម្មឧស្សាហកម្ម សេវាកម្មធំៗ ព្រមទាំងតភ្ជាប់
ជាមួយនឹងកំពង់ផែនិងប្រទេសដទៃក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ