ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមនិងអនុវត្តន៍ ពិធីច្រត់នង្គ័លនៅខេត្ត Ha Nam

(VOVWORLD) - នាថ្ងៃទី១១ ខែកុម្ភៈ នៅឃុំ Doi Son ស្រុក Duy Tien ខេត្ត Ha Nam ភាគ ខាងជើងវៀតណាម គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំពិធីបុណ្យច្រត់ នង្គ័ល Doi Son ឆ្នាំ២០១៩។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមនិងអនុវត្តន៍ ពិធីច្រត់នង្គ័លនៅខេត្ត Ha Nam - ảnh 1 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អនុវត្តពិធីច្រត់នង្គ័ល

ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមនិងអនុវត្តន៍ពិធីច្រត់នង្គ័ល ដែល មានអត្ថន័យចាប់ផ្ដើមរដូវដាំដុះថ្មី ក៏ដូចជាបួងសួងសុំអោយអាកាសធាតុនិងរដូវ អំណោយផល ប្រជាជនមានជីវភាពសម្បូរធូធារនិងសុភមង្គល ផងដែរ។

        អញ្ជើញថ្លែងនៅពិធីបុណ្យនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បានសង្កត់ធ្ងន់ថា ក្នុងចំណោមពិធីបុណ្យប្រពៃណីរាប់ពាន់ដែល ប្រព្រឹត្តទៅទូទាំងប្រទេសនោះ គឺពិធីបុណ្យច្រត់ នង្គ័លនៅខេត្ត Ha Nam បាន ក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ស្អាតមួយក្នុងជីវភាព សហគមន៍។ ពិធីបុណ្យនេះ ត្រូវបានរដ្ឋទទួលស្គាល់ជា បេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ថ្នាក់ជាតិ។ នេះជាពិធី បុណ្យពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ហើយមានអត្ថន័យលើកទឹក ចិត្តការធ្វើកសិកម្ម ក៏ដូចជាបង្ហាញនូវការដឹងគុណចំពោះបុព្វបុរសក្នុងការ គាស់រាលដីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ