ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ បើមិនផ្ទេរប្ដូរឌីជីថលនឹងចាញ់ក្នុងការប្រកួតប្រជែងអន្តរជាតិ

(VOVWORLD) - “មិនផ្ទេរប្ដូរឌីជីថលនឹងចាញ់ក្នុងការប្រកួតប្រជែងអន្តរជាតិ”។ នោះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam នៅ កិច្ចសន្ទនាក្រោមប្រធានបទ “ការផ្ទេរប្ដរឌីជីថល-ឱកាសនិងបញ្ហាប្រឈម” ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី៣ កក្កដា នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ បើមិនផ្ទេរប្ដូរឌីជីថលនឹងចាញ់ក្នុងការប្រកួតប្រជែងអន្តរជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam (រូបថត៖ VOV)

ថ្លែងនៅកិច្ចសន្ទនា លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បាន សង្កត់ធ្ងន់ថា ការពិតជាក់ស្ដែងនៃការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នាពេលកន្លងទៅបានសរឲ្យឃើញថា ចាប់ពីមិនទាន់មានករណីឆ្លងជម្ងឺ វៀតណាមបានរៀបចំផែនការតភ្ជាប់មន្ទីរពេទ្យចំនួន២០តាមអនឡាញរួចហើយ។ ដូច្នេះហើយ នៅពេលរកឃើញអ្នកជម្ងឺដែលត្រូវការធ្វើរោគវិនិច្ឆ័យ បណ្ដាវេជ្ជបណ្ឌិតជួរមុខអាចតភ្ជាប់គ្នាតាមប្រព័ន្ធអនឡាញនេះតែម្ដង។ នោះគឺអាស្រ័យដោយមានបច្ចេកវិទ្យាព័ត៌មាន។ លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថា នាពេលខាងមុខ ការផ្ទេរប្ដូរឌីជីថលត្រូវការក្ដោបយក ប្រជាជនជាគោល។ លោកមានប្រសាសន៍ថា៖

“ទីក្រុងនិងក្រសួង ស្ថាប័ននានា ត្រូវការចាំថា នេះជាដំណើរការដ៏វែង មួយ ដែលតម្រូវឲ្យមានទិសដៅនិងភាពអត់ធ្មត់។ ការកំណត់វិស័យដែល ត្រូវការផ្ទេរប្ដូរក៏មានសារសំខាន់ដែរ។ ដំបូងបង្អស់គឺវិស័យសុខាភិបាល ហើយអប់រំ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម គមនាគមន៍ ថាមពលបរិស្ថាន ជាដើម។ គោលដៅចុងក្រោយគឺឆ្ពោះទៅរបបសង្គមប្រកបដោយស្ថិរភាព ក្នុងនោះប្រជាជនត្រូវបានថែទាំទាំងខាងសម្ភារៈនិងស្មារតី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ