ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ធ្វើជាអធិបតីកិច្ចប្រជុំគណៈ បញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការងារកា

(VOVworld)-នាថ្ងៃទី២០កុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល គណៈបញ្ជាណែនាំមជ្ឈឹម
ទទួលបន្ទុកការងារកាត់បន្ថយភាពក្រីក្រជាចីរភាពបានបើកកិច្ចប្រជុំសំដៅផ្តល់មតិ ទៅលើពង្រាងរបាយការណ៍របស់រដ្ឋាភិបាលវៀតណាម ក្នុងការអនុវត្តន៍គោល
នយោបាយច្បាប់ ស្តីអំពីការកាត់បន្ថយភាពក្រីក្រដំណាក់កាល២០០៥-២០១២ ភារកិច្ចនិងដំណោះស្រាយអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រសម្រាប់ឆ្នាំ
២០១៤។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ធ្វើជាអធិបតីកិច្ចប្រជុំគណៈ បញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកការងារកា - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ធ្វើជាអធិបតីកិច្ចប្រជុំ

       ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ លោក Vu Van Ninh អះអាងថា៖  “គោលដៅខាងមុខ គឺធ្វើយ៉ាងណាមេចដើម្បីដោះស្រាយឲ្យបានបញ្ហាកាត់ បន្ថយភាពក្រីក្រជាចីរភាព និងបែងចែកមុខសញ្ញាដើម្បីមានគោលនយោបាយសម ស្រប។ ម្យ៉ាងវិញទៀត  ត្រូវកំណត់ច្បាស់ថាមុខសញ្ញាណាត្រូវឲ្យខ្ចី មុខសញ្ញាណា គប្បីជួយឧបត្ថម្ភ ឬមុខ
សញ្ញាណាត្រូវការគាំពាសង្គម”។

        លោកឧបនាយរដ្ឋមន្រ្តី Vu Van Ninh ក៏បានក្រើនរំលឹកតំបន់ទាំងអស់​ ត្រូវមាន
សកម្មភាព និងការអនុវត្តន៍ឲ្យសមស្របជាមួយលក្ខ័ណ្ឌសេដ្ឋកិច្ចសង្គម របស់តំបន់
នីមួយៗប្រកបដោយភាពច្នៃប្រឌិតនិងប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ