ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភាកូរ៉េខាងត្បូង

(VOVWORLD) - នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំ នៃភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសហប្រតិ បតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចនិង ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីនិងប្រធានរដ្ឋសភាកូរ៉េខាងត្បូង - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងឆ្វេង) បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon (រូបថត៖ TTXVN)

  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង នាថ្ងៃទី២១ ខែ មិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួប សវនាការជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon និងប្រធាន រដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee-sang។ នៅបណ្ដាជំនួបនេះ ថ្នាក់ដឹកនាំ នៃភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសហប្រតិ បតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចនិង ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានឯកភាពគ្នាថា ភាពជិតស្និទ្ធខាងទីតាំងភូមិសាស្ត្រ ភាពស្រដៀងគ្នាខាងវប្បធម៌ ការបំពេញ បន្ថែមគ្នាខាងសេដ្ឋកិច្ច ការចែករំលែក ផលប្រយោជន៍យុទ្ធសាស្ត្រអំពីសន្តិភាព និងការអភិវឌ្ឍ រួមជាមួយសហគមន៍ជនវៀតណាមជាង ២១០ពាន់នាក់នៅកូរ៉េ ខាងត្បូងនិងសហ គមន៍ជនកូរ៉េខាងត្បូងចំនួន១៦០ពាន់នាក់នៅ វៀតណាមនោះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងក្នុងសម័យបច្ចុប្បន្ននិងអនាគត ដើម្បីជួយអោយ ចំណងមិត្តភាពនិងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។ ប្រធានរដ្ឋសភាកូរ៉េខាង ត្បូងលោក Moon Hee-sang បានអះអាងថា គណៈបក្សនយោបាយទាំងអស់នៅ កូរ៉េខាងត្បូងសុទ្ធតែគោរពគោលជំហរបង្កើនទំនាក់ទំនងសហប្រតិបតិ្តការដ៏ស៊ីជំរៅជាមួយវៀតណាម ព្រមទាំងឯកភាពគ្នាថា វៀតណាមជាប្រទេសគន្លឹះក្នុង គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ