ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញជាអធិបតីកិច្ចប្រជុំនៃគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម

(VOVWORLD) -នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមស្ដីពីបណ្ដាកម្មវិធិគោលដៅជាតិបានអញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្ថានភាព ភារកិច្ចក្នុងឆមាទី ១
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញជាអធិបតីកិច្ចប្រជុំនៃគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue

នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមស្ដីពីបណ្ដាកម្មវិធិគោលដៅជាតិបានអញ្ជើញជាអធិបតីកិច្ចប្រជុំវាយតម្លៃស្ថានភាព ភារកិច្ចក្នុងឆមាទី ១ និងវិធានការអនុវត្តភារកិច្ចឆ្នាំ ២០១៧ នៃបណ្ដាកម្មវិធីគោលដៅជាតិស្ដីពីពីការកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០១៦-២០២០។ យោងតាមផែនការដើមទុនឆ្នាំ ២០១៧ ដើមទុនសរុបនៃថវិការដ្ឋមជ្ឈឹមជួយឧបត្ថម្ភលើបណ្ដាកម្មវិធីគោលដៅជាតិគឺជាង ១៥ លានលានដុង។ ស្ដីពីកម្មវិធីគោលដៅជាតិកសាងជនបទថ្មី គិតដល់ដំណាច់ខែកក្ដដា ឆ្នាំ ២០១៧ ទូទាំងប្រទេសមានឃុំជាង ២៧០០ ដែលត្រូវបានទទួលស្គាល់ បទដ្ឋានជនបទថ្មី អង្គភាពថ្នាក់ស្រុកចំនួន ៣៤ ដែលត្រូវបានទទួលស្គាល់ បទដ្ឋានជនបទថ្មីដែរ។ ចំពោះកម្មវិធីគោលដៅជាតិស្ដីពីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនោះ កិច្ចការកាត់បន្ថយភាពក្ដីក្រក្នុងឆមាសទី ១ ឆ្នាំ ២០១៧ ទទួលបានលទ្ធផលជាវិជ្ជមាន។ តាមការព្យាករណ៍ គិតដល់ដំណាច់ឆ្នាំ ២០១៧ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅកំរិតប្រណាន ៦,៩%។

ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ២០១៧ បណ្ដាក្រសួង ស្ថាប័ននានាបន្តពិនិត្យមើល វាយតម្លៃលើផលប៉ះពាល់នៃការអនុវត្តគោលនយោបាយ បង្កើនការឆ្លើយតបនឹងតម្រូវការខ្ចីប្រាក់កម្ចីឥណទានគោលនយោបាយរបស់ក្រុម
គ្រួសារក្រីក្រជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ