ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃគណៈបក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហព័ន្ធមីយ៉ាន់ម៉ា

(VOVWORLD) - នាថ្ងៃទី១៩ ខែធ្នូ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈ បក្សសាមគ្គីភាពនិងអភិវឌ្ឍន៍សហព័ន្ ធមីយ៉ាន់ម៉ា (USDP) ដឹកនាំដោយលោក U Than Htay ប្រធានគណៈបក្ស ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត ណាម។ 

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានវាយ តម្លៃខ្ពស់ចំពោះស្នាដៃនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មីយ៉ាន់ម៉ានា ពេលកន្លងទៅ។ លោកចាត់ទុកថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការគ្រប់ ជ្រុងជ្រោយរវាងវៀតណាមនិងមីយ៉ាន់ម៉ាកាន់តែត្រូវបានបើកពង្រីកនិងអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

        ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រពៃណីរវាងភាគីទាំងពីរ លោក ឧបនាយករដ្ឋមន្រ្តី វៀតណាមមានគោលបំណងថា ប្រទេសទាំងពីរនឹងបន្តពង្រីក តម្លៃនានាដែលត្រូវបានកសាងឡើងនិងពូនជ្រុំ ដោយឈរលើស្មារតីខ្លួនទីពឹង ខ្លួនតាមទស្សនៈរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ