ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មការបញ្ជាណែនាំស្ត

(VOVWORLD) -នាព្រឹកថ្ងៃទី១០ខែកក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មការបញ្ជាណែនាំវាយតម្លៃចំពោះកិច្ចការគ្រប់គ្រងតម្លៃក្នុងរយៈពេលកន្លងទៅនិងផ្តោតលើ ដំណោះស្រាយអនុវត្តភារកិច្ចក្នុងឆមាសទី២។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មការបញ្ជាណែនាំស្ត - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនៃគណៈកម្មការបញ្ជា ណែនាំវាយតម្លៃចំពោះកិច្ចការគ្រប់គ្រងតម្លៃ

លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថាសភាពការណ៍នៅលើពិភពលោក កំពុងបំរែបំរួលយ៉ាងស្មុគស្មាញគួរឲ្យចាប់អារម្មណ៍ដូចជាការដែលនាយកដ្ឋានផ្ទុក បម្រុងសហព័ន្ធអាមេរិក (FED) បង្កើនអត្រាការប្រាក់ ឬជម្លោះពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិកនិងចិននាពេលថ្មីៗនេះ ប្រការទាំងនេះបានបណ្តាលឲ្យមាន សម្ពាធមិនតិចលើស្ថានភាពគ្រប់គ្រងសេដ្ឋកិច្ចសង្គមក្នុងប្រទេសផងដែរ។ លោក Vuong Dinh Hue បាន ស្នើថានាពេលខាងមុខក្រសួង ស្ថាប័នមូលដ្ឋាននានា ប្តេជ្ញាចិត្ករក្សាស្ថិរភាពនៃតម្លៃទំនិញដោយរដ្ឋកំណត់ ព្រមទាំងបន្តត្រូតពិនិត្យ មើលមុខទំនិញដែលចុះតម្លៃ និងអនុវត្តរាល់វិធានការយ៉ាងពេញទំហឹងដើម្បីធ្វើឲ្យ ស្ថេរភាពតម្លៃនិងមុខទំនិញដែលមាននិន្នាការកើនឡើងខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ