ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh ធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីរឿងហេតុមនុស្ស៣៩នាក់បានស្លាប់នៅអង់គ្លេស

(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសំណូមពរអោយក្រសួង ស្ថាប័នពាក់ព័ន្ធនានា បន្តសហការអោយបានស្អិត រមួតជាមួយភាគីអង់គ្លេសក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បី ប្រកាសព័ត៌មានជាផ្លូវការយ៉ាងឆាប់ៗ។
ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh ធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីរឿងហេតុមនុស្ស៣៩នាក់បានស្លាប់នៅអង់គ្លេស - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ 

  នាយប់ថ្ងៃទី៣ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងតំបន់មួយចំនួនអំពីរឿងហេតុមនុស្សចំនួន៣៩នាក់បានស្លាប់នៅ អង់គ្លេស។ ចូលរួមកិច្ចប្រជុំនេះមានវត្តមានឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្នាក់ដឹកនាំនិងតំណាងនៃក្រសួងនគរបាល ក្រសួងការបរទេស ក្រសួង គមនាគមន៍ដឹកជញ្ជូន ក្រសួងការពារជាតិ ក្រសួងហិរញ្ញវត្ថុ ក្រសួង សុខាភិបាល ក្រសួងព័ត៌មាននិងទូរគមនាគមន៍ ខុទ្ទកាល័យរដ្ឋាភិបាល ខុទ្ទកាល័យមជ្ឈឹមបក្ស រួមជាមួយថ្នាក់ដឹកនាំតំបន់នានា ជាដើម។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសំណូមពរអោយក្រសួង ស្ថាប័នពាក់ព័ន្ធនានា បន្តសហការអោយបានស្អិត រមួតជាមួយភាគីអង់គ្លេសក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បី ប្រកាសព័ត៌មានជាផ្លូវការយ៉ាងឆាប់ៗ។

        តាមរបាយការណ៍នៅកិច្ចប្រជុំនេះថា អនុវត្តការបញ្ជារបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល នាយប់ថ្ងៃទី២ ខែវិច្ឆិកា ក្រុមការងារនៃក្រសួងនគរបាលវៀតណាម បានចេញដំណើរទៅអង់គ្លេស ហើយនាយប់ថ្ងៃទី៣ ខែវិច្ឆិកាក្រុមការងារនៃ ក្រសួងការបរទេសក៏បានទៅកាន់អង់គ្លេស ដើម្បីសហការជាមួយសមត្ថកិច្ច អង់គ្លេសក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះក្នុងរឿងហេតុនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ