ឯកសារនានាដែលត្រូវបានអនុម័តក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នឹងកំណត់ទិសដៅចក្ខុវិស័យរបស់ APEC

(VOVWORLD) - ត្រឹមប៉ុន្មានថ្ងៃទៀតគឺសប្ដាហ៍ជាន់ខ្ពស់ APEC សកម្មភាពចុងក្រោយនិង សំខាន់បំផុតក្នុងឆ្នាំ APEC វៀតណាម២០១៧ នឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang។ 

ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ វៀតណាមខំប្រឹងប្រែងបង្កលក្ខណៈងាយ ស្រួលបំផុតសំរាប់ជោគជ័យនៃសប្ដាហ៍ជាន់ខ្ពស់នេះ។

        តាមបណ្ឌិត Tran Viet Thai អនុប្រធានបណ្ឌិតសភាយុទ្ធសាស្ត្រការ ទូត វិទ្យាស្ថានការទូតវៀតណាម និងជាប្រធានបណ្ដាញមជ្ឈមណ្ឌលស្រាវជ្រាវ APEC វៀតណាមថា APEC ២០១៧ មិនត្រឹមតែជាការផ្តោតសំខាន់ខាងកិច្ចការ បរទេសរបស់ប្រទេសជាតិក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីប៉ុណ្ណោះទេ ថែមទាំងជា ការរួមវិភាគទានរបស់វៀតណាមចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង។ ដូច្នេះ បានជាវៀតណាមបានដំណើរការកិច្ចការត្រៀមរៀបចំតាំងពីយូរណាស់មកហើយ។ លោក Tran Viet Thai វាយតំលៃថា៖

        “ខ្ញុំវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ដោយម្ចាស់ការក្នុងការ ពិគ្រោះយោបល់នាគ្រាដំបូង។ ការផ្ដើមគំនិតរបស់វៀតណាមត្រូវបានប្រទេស ផ្សេងៗក្នុងវេទិកាទទួលស្វាគមន៍ ឧទាហរណ៍គឺចក្ខុវិស័យ APEC ២០២០ ឬការ ផ្ដើមគំនិតជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម ការផ្ដើមគំនិតជំរុញការ អភិវឌ្ឍន៍កសិកម្មបន្ស៉ាំចាមួយនឹងបម្រែបម្រួលអាកាសធាតុ កិច្ចសន្ទនាជាន់ខ្ពស់ ស្ដីពីនារីនិងការងារធ្វើជាដើម”។

        ដោយមានការពិគ្រោះយោបល់យ៉ាងសកម្ម ឯកសារនិងសេចក្ដីថ្លែងការណ៍ នានាដែលត្រូវបានអនុម័តក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នាពេលខាងមុខ នេះនឹងកំណត់ទិសដៅចក្ខុវិស័យ APEC ក្រោយពីឆ្នាំ២០២០ កំណត់ច្បាស់នូវ គោលដៅនិងសសរសហប្រតិបតិ្តការទ្រូងសំរាប់វេទិកានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ