ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅអូស្ត្រាលីបានផ្ញើលិខិតស្នើឲ្យកាជួយឧបត្ថម្ភគាំទ្រ ដល់និស្សិតអន្តរជាតិ

(VOVWORLD) - ឯកអគ្គរដ្ឋទូតអាស៊ានចំនួន ១០ រូបប្រចាំនៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី បានផ្ញើរលិខិតរួមមួយ ដាក់ជូនរដ្ឋមន្រ្តីអប់រំ ក្រសួងការបរទេសអូស្ត្រាលី គណៈកម្មការអូស្ត្រាលី- អាស៊ាន និងបណ្តារដ្ឋមន្រ្តីក្រសួងអប់រំនិងការងារទូទាំងរដ្ឋចំនួន ៦ និងដែនដីចំនួន ២ របស់អូស្រ្តាលី
ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅអូស្ត្រាលីបានផ្ញើលិខិតស្នើឲ្យកាជួយឧបត្ថម្ភគាំទ្រ ដល់និស្សិតអន្តរជាតិ - ảnh 1 ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅអូស្ត្រាលីបានផ្ញើលិខិតស្នើឲ្យកាជួយឧបត្ថម្ភគាំទ្រ ដល់និស្សិតអន្តរជាតិ (រូបថត៖baoquocte)

ដោយមានគោលបំណងជួយឧបត្ថម្ភដល់និស្សិតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួនជិត ១៥ ម៉ឺននាក់ដែលកំពុងសិក្សានៅប្រទេស អូស្ត្រាលីនាថ្ងៃទី ១ ខែមេសា ឯកអគ្គរដ្ឋទូតអាស៊ានចំនួន ១០ រូបប្រចាំនៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី បានផ្ញើរលិខិតរួមមួយ ដាក់ជូនរដ្ឋមន្រ្តីអប់រំ ក្រសួងការបរទេសអូស្ត្រាលី គណៈកម្ម ការអូស្ត្រាលី- អាស៊ាន និងបណ្តារដ្ឋមន្រ្តីក្រសួងអប់រំនិងការងារទូទាំងរដ្ឋចំនួន ៦ និងដែនដីចំនួន ២ របស់អូស្រ្តាលី។

ក្នុងលិខិតនោះបានសង្កត់ធ្ងន់លើគោលបំណងចង់ឲ្យអូស្រ្តាលីផ្តល់ជំនួយឧបត្ថម្ភក្នុងការថែទាំសុខភាពទាំងខាងផ្លូវកាយនិងផ្លូវចិត្តឲ្យបានសមស្របសម្រាប់និស្សិតអន្តរជាតិ។ក្នុងនោះផ្តោតការត្រូវយកចិត្តទុកដាក់ចំពោះដំណោះស្រាយស្តីពីការបង្កើនការជួយគាំទ្រដល់និស្សិតអន្តរជាតិដែលរងផលប៉ះពាល់ដោយការដាក់កំរិតលើការធ្វើដំណើរ ជាពិសេសទាក់ ទងនឹងទិដ្ឋាការនិងការជួលលំនៅដ្ឋានជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ