៦០ឆ្នាំ៖ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រចំនួន២ដែលបង្កើតឡើងមូលដ្ឋានគ្រឹះ សម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី

(VOVWORLD) - វិទ្យុសម្លេងវៀត ណាម (VOV) កំពុងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំរដ្ឋធានីហាណូយ រៀបចំការប្រឡងសរសេរស្ដីពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទាំងពីរនេះ។
៦០ឆ្នាំ៖ ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រចំនួន២ដែលបង្កើតឡើងមូលដ្ឋានគ្រឹះ សម្រាប់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី - ảnh 1លោកប្រធានហូជីមិញ (ខាងឆ្វេង) និងប្រធានាធិបតីលោក Sukarno (រូបថតឯកសារ)  

ក្នុងឱកាសរំលឹកខួបលើកទី៦០ឆ្នាំនៃដំណើរទស្សនកិច្ចដំបូងរបស់លោកប្រធានហូជីមិញទៅកាន់ឥណ្ឌូនេស៊ី (ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៥៩) និងដំណើរទស្ស នកិច្ចនៅវៀតណាមរបស់ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Sukarno (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៥៩) ហើយឆ្ពោះទៅការំលឹកខួបលើកទី៦៥ ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ីនាឆ្នាំ២០២០ខាងមុខនេះ វិទ្យុសម្លេងវៀត ណាម (VOV) កំពុងសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំរដ្ឋធានីហាណូយ រៀបចំការប្រឡងសរសេរស្ដីពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទាំងពីរនេះ។

        ការប្រឡងដោយប្រធានបទ “ស្វែងយល់ពីដំណើរទស្សនកិច្ចជាប្រវត្តិ សាស្ត្ររបស់លោកប្រធាន ហូជីមិញទៅឥណ្ឌូនេស៊ីនិងប្រធានាធិបតីលោក Sukarno មកវៀតណាម” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ខែតុលាដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ លោកស្រី Nguyen Thuy Hoa ប្រធានគណៈកម្មការសហប្រតិបតិ្ត ការអន្តរជាតិរបស់ VOV ជាអង្គភាពដែលទទួលអត្ថបទប្រឡង បានអោយដឹងថា៖

        “កាលពីឆ្នាំ១៩៥៩ ឥណ្ឌូនេស៊ីជាប្រទេសដើមដំបូងនៅអាស៊ីអាគ្នេយ៍ដែល លោកប្រធានហូជីមិញទៅបំពេញទស្សនកិច្ចជាផ្លូវការ ខណៈដែលវៀតណាម ជាទីបង្អង់ដំណើរចុងក្រោយក្នុងដំណើរទស្សនកិច្ចនៅឯបរទេសរយៈពេលច្រើនថ្ងៃរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Sukarno។ ក្នុងដំណើរទស្សនកិច្ចទាំងពីរ នោះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរសុទ្ធតែទៅកាន់ព្រលានយន្តហោះដើម្បីទទួល ស្វាគមន៍គ្នាដោយផ្ទាល់ ហើយគេបានរួមគ្នាចូលរួមសកម្មភាពទាំងអស់។ មាន រឿងរ៉ាវជាច្រើនដ៏ពោរពេញទៅដោយអត្ថន័យក្នុងដំណើរទស្សនកិច្ចទាំងពីរនេះត្រូវបានសាក្សីដំណាលឡើងវិញ។ ហេតុដូច្នេះហើយ ការប្រឡងលើកនេះជា សកម្មភាពមួយសំដៅរំលឹកឡើងវិញនូវអតីតកាលដ៏ល្អប្រសើរ ព្រមទាំងពូនជ្រុំ អោយទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-ឥណ្ឌូនេស៊ីកាន់តែរីកចម្រើនពី មួយថ្ងៃទៅមួយថ្ងៃផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ