៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម៖ មរតកប្រពៃណីដ៏អង់អាចក្លាហាន

(VOVWORLD) - នាថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ កងទ័ពប្រជាជនវៀតណាមបានរំលឹកខួប អនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាបង្កើត និងរំលឹកខួបលើក ទី៣០ឆ្នាំទិវាបុណ្យ ការពារជាតិរបស់ប្រជាជនទាំងមូល។

ក្នុងឱកាសនេះ វិចារណកថា ដោយចំណងជើងថា “ពង្រីកកម្លាំងការពារមាតុភូមិក្នុងស្ថានភាពថ្មី” របស់ កាសែត ប្រជាជន ដែលជាភ្នាក់ងារបញ្ចេញមតិរបស់បក្សកុម្មុយនិស្តវៀត ណាម បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់កងទ័ពវៀត ណាម។ វិចារណកថានេះបានអះអាងថា រាល់យុទ្ធជ័យដ៏ត្រចេះត្រចង់ របស់កងទ័ពប្រជាជនវៀតណាមដែលផ្សាភ្ជាប់នឹងសមិទ្ធិដ៏មហិមាររបស់ បដិវត្តន៍វៀតណាមក្នុងយុគសម័យហូជីមិញនោះ គឺមានអត្ថន័យអន្តរជាតិ និង សហសម័យដ៏ជ្រាលជ្រៅ។

        ចំពោះមុខស្ថានភាពពិភពលោកនិងតំបន់បន្តប្រែប្រួលយ៉ាងស្មុគ ស្មាញ ហើយបណ្ដាអានុភាពអមិត្តនិងប្រតិកិរិយាបន្តជំរុញ “បម្រែបម្រួល ដោយសន្តិវិធី” សំដៅបំផ្លាញប្រឆាំងនឹងបដិវត្តន៍វៀតណាមនោះ កងទ័ព ប្រជាជនវៀតណាមត្រូវតែលើកកំពស់ស្មារតីប្រុងប្រយ័ត្ន ហាត់ពត់លត់ ដំត្រៀមខ្លួនជាស្រេចប្រយុទ្ធ ព្រមទាំងលើកកំពស់ឬទ្ធានុភាពនយោបាយ និងជំនាញដោយឥតឈប់ឈរ ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាព រក្សាសន្តិភាពអន្តរជាតិនិងសកម្មភាពជួយសង្គ្រោះគ្រោះមហន្តរាយផងដែរ។

        ឆ្លើយសម្ភាសន៍សារព័ត៌មានក្នុងឱកាសនេះដែរ លោកនាយឧត្តម សេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានវាយ តម្លៃថា៖

        “យើងបានកសាងយុទ្ធសាស្ត្រការពារមាតុភូមិវៀតណាមសង្គមនិយមអោយបានសមស្របនឹងលក្ខខ័ណ្ឌថ្មី ហើយពង្រឹងនិងពង្រីកប្រៀបការពារ ជាតិដោយប្រជាជនទាំងមូល និងប្រៀបសន្តិសុខប្រជាជន សំដៅការពារ រឹងមាំមាតុភូមិផងដែរ។ កម្លាំងប្រដាប់អាវុធដែលស្នូលជាកងទ័ពប្រជាជន ក៏មានគុណភាពនិងកម្លាំងប្រយុទ្ធកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលពង្រីកបាននូវតួនាទីក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម”។

        ក្នុងឱកាសនេះដែរ នៅតំបន់ជាច្រើនទូទាំងប្រទេសវៀតណាម បាន ប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសសំដៅអបអរសាទរខួបលើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជននិងអបអរសាទរខួបលើកទី៣០ឆ្នាំទិវាបុណ្យការពារ ជាតិរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ