“ជំរុំរដូវក្តៅផ្កាឈូករ័ត្ន“៖ រួមគ្នា​ថែរក្សា និងការពារកុមារដោយអស់ពីចិត្ត

(VOVWORLD) - ឆ្លើយតបនឹងខែសកម្មភាពសម្រាប់កុមារ (១ - ៣០ មិថុនា) និងទិវាគ្រួសារវៀតណាម (២៨ មិថុនា) នាយប់ថ្ងៃទី ៨ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធសមាគមនារីវៀតណាមបានសម្របសម្រួលជាមួយអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម រៀបចំ Gala សង្ខេប “ជំរុំរដូវក្តៅផ្កាឈូករ័ត្ន"។
“ជំរុំរដូវក្តៅផ្កាឈូករ័ត្ន“៖ រួមគ្នា​ថែរក្សា និងការពារកុមារដោយអស់ពីចិត្ត - ảnh 1ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh ថ្លែងក្នុង Gala សង្ខេប។ រូបថត៖ qdnd.vn

ជំរុំរដូវក្តៅបានប្រព្រឹត្តិទៅក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ៧ និងទី ៨ ខែមិថុនា) គឺជាព្រឹត្តិការណ៍ដំបូងដែលប្រារព្ធឡើងសំដៅចែករំលែក និងលើកទឹកចិត្តដល់ស្មារតីជំនះរាល់ការលំបាករបស់កុមារ រីកសាយភាយលក្ខណៈមនុស្សសាស្ត្រដ៏ថ្លៃថ្លាបស់ម្តាយធម៌ ហើយទន្ទឹមនឹងនោះ ទទួលស្គាល់និងកោតសរសើរចំពោះការរួមវិភាគទានមកពីស្ថាប័នគ្រប់ជាន់ថ្នាក់ គ្រប់វិស័យ អង្គការ បុគ្គល និងសង្គមទាំងមូលក្នុងការបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់កុមារកំព្រាដោយសារជំងឺកូវីដ-១៩ និងបុព្វហេតុផ្សេងៗទៀត បន្តរីកធំធាត់និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយក្នុងបរិយាកាសសន្តិភាព សុភមង្គលរបស់គ្រួសារនិងសហគមន៍។ ក្នុងកម្មវិធីនោះ ម្តាយ-កូនជាគំរូចំនួន១០០គូបានធ្វើការជួបប្រាស្រ័យ ផ្លាស់ប្តូរ និងឆ្លងបទពិសោធន៍នុវសកម្មភាពសប្បាយរីករាយរួមគ្នា សម្របខ្លួនជាមួយធម្មជាតិ សិក្សាជំនាញថ្មីៗជាច្រើន។ លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានសង្កត់ធ្ងន់ថា៖

“សម្ព័ន្ធសមាគមនារីវៀតណាមមានការចាប់អារម្មណ៍រំជួលចិត្តខ្លាំងណាស់ នៅពេលធ្វើជាសាក្សីនៃចិត្តសប្បុរសរបស់ម្តាយធម៌ដោយផ្ទាល់និងដោយប្រយោលជាង ២៣.០០០ នាក់ទូទាំងប្រទេស។ បើទោះបីមានអាជីព និងលក្ខខណ្ឌខុសគ្នាក៏ដោយ ក៏ពួកគេបានរំលែកនូវទឹកចិត្តសប្បុរសធម៌របស់ជីដូននិងម្តាយ ដែលមានសុច្ឆន្ទៈទទួលកូនធម៌មិនត្រឹមតែម្នាក់ទេ ប៉ុន្តែមានម្តាយធម៌ទទួលកូនធម៌ ៣៦នាក់ ដោយក្តីស្រលាញ់ ចែករំលែក រួមដំណើរ ជួយកូនបោះជំហានយ៉ាងរឹងមាំក្នុងដំណើរឆ្ពោះទៅមុខ សរសេរក្តីសុបិន្តដ៏ភ្លឺស្វាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ