APEC ២០១៧៖ លើកកំពស់ថានៈរបស់វៀតណាមលើឆាកអន្តរជាតិ

(VOVWORLD) -ក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅ ទីក្រុង Da Nang វៀតណាម បានក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញអារម្មណ៍របស់ពិភពលោក។ សប្ដាហ៍ជាន់ខ្ពស់ APEC ក្នុងនោះចំណុចលេចធ្លោគឺសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ ដោយប្រធានបទ "បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រំអនាគតរួម" ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៧ ដោយមានការចូលរួមនូវតំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិក APEC រាប់ពាន់នាក់ ក្នុងនោះមានប្រមុខរដ្ឋាភិបាលនាំមុកគេនៅលើពិភពលោក។
APEC ២០១៧៖ លើកកំពស់ថានៈរបស់វៀតណាមលើឆាកអន្តរជាតិ - ảnh 1APEC ២០១៧៖ លើកកំពស់ថានៈរបស់វៀតណាមលើឆាកអន្តរជាតិ 

ក្នុងរយៈពេល ៧ ថ្ងៃកន្លងទៅ ទីក្រុង Da Nang វៀតណាម បានក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញអារម្មណ៍របស់ពិភពលោក។ សប្ដាហ៍ជាន់ខ្ពស់ APEC ក្នុងនោះចំណុចលេចធ្លោគឺសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ ដោយប្រធានបទ "បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រំអនាគតរួម" ដែលបានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៧ ដោយមានការចូលរួមនូវតំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិក APEC រាប់ពាន់នាក់ ក្នុងនោះមានប្រមុខរដ្ឋាភិបាលនាំមុកគេនៅលើពិភពលោក។

នៅក្នុងសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ បានអនុម័តសេចក្តីថ្លែងការណ៍ Da Nang បង្កើតកម្លាំងចលការថ្មី រួមគ្នាពូនជ្រំអនាគតរួម។ នេះគឺជាលទ្ធផលសំខាន់បំផុតនៃសន្និសីទថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី ២៥ ក៏ដូចជាឆ្នាំ APEC ២០១៧។ សេចក្តីថ្លែងការណ៍ Da Nang បានអះអាងសារដ៏ខ្លាំងក្លា និងទាន់ពេលវេលាអំពីការប្ដេជ្ញាចិត្តជំរុញពាណិជ្ជកម្មសេរី វិនិយោគ កំណើនគ្របដណ្ដប់ និងនិរន្តរភាព។

សន្និសីទជាន់ខ្ពស់សហគ្រាស APEC (CEO Summit) ដោយមានសម័យប្រជុំចំនួន ១៥ ក្នុងរយៈពេល ៣ ថ្ងៃ ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ទទួលបានជោគជ័យដោយមានការថ្លែងសុន្ទរកថារាប់សិបរបស់ថ្នាក់ដឹកនាំសេដ្ឋកិច្ចជាសមាជិក APEC ក្នុងនោះមានប្រធានាធិបតីអាមេរិកលោក Donald Trumph ប្រធានរដ្ឋចិន លោក Xi Jinping ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំនាំមុខគេនៅលើពិភពលោក និងវៀតណាម។

ព្រឹត្តិការណ៍លេចធ្លោផ្សេងទៀតនៅក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ គឺ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់បណ្ដាប្រទេសជាសមាជិកទាំង ១១ នៃកិច្ចព្រមព្រៀងដៃគូឆ្លង មហាសមុទ្រប៉ាស៊ីហ្វិក (TPP) បានបើកកិច្ចប្រជុំក្នុងរយៈពេល ៣ ថ្ងៃ ហើយឯកភាពចំពោះឈ្មោះថ្មីរបស់កិច្ចព្រមព្រៀង TPP ដែលមានសមាជិកចំនួន ១១ ជាកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនឆ្លងមហាសមទ្រប៉ាស៊ិហ្វិក (CPTPP) ។ ក្រៅពីនោះ ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានកិច្ចចរចា ជំនួបសន្ទនាទ្វេភាគីជាច្រើនជាមួយថ្នាក់ដឹកនាំនៃបណ្ដខឿនសេដ្ឋកិច្ចជាសមាជិក APECនិងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននាំមុខគេនៅលើពិភពលោក។ នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំបណ្ដាខឿនសេដ្ឋកិច្ច និងសម្ព័ន្ធក្រុមហ៊ុនសុទ្ធតែវាយតម្លៃខ្ពស់នូវថានៈកាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក ហើយមានបំណងជំរុញថែមទៀតទំានាក់ទំនងជាមួយវៀតណាម។  

នេះគឺជាលើកទី ២ ហើយដែល វៀតណាមទទួលរៀបចំសន្និសីទ APEC។ លើកដំបូង សន្និសីទនេះបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ ឆ្នាំ ២០០៦។ ក្នុងចំណោម ខឿនសេដ្ឋកិច្ចជាសមាជិក APEC ទាំង ២១នោះ មានប្រទេសចំនួន ១៨ ដែលបានទទួលរៀបចំសន្និសីទនេះ ហើយមានត្រឹមតែប្រទេសចំនួន ៨ ប៉ុណ្ណោះ ដែលបានទទួលរៀបចំសន្និសីទជាលើកទី ២៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ