កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក ដើម្បីឆ្លើយតបនឹងជំងឺអុតស្វា

(VOVWORLD) - យោងតាមលោកបណ្ឌិត Eric Dziuban បានឲ្យដឹងថា  មិនគួរឱ្យភ្ញាក់ផ្អើលឡើយ ប្រសិនបើជំងឺរាតត្បាតអុតស្វាមានវត្តមាននៅវៀតណាម ព្រោះថាវៀតណាមបានបើកសកម្មភាពដោះដូរពាណិជ្ជកម្មនិងការធ្វើដំណើរយ៉ាងច្រើន។
កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិក ដើម្បីឆ្លើយតបនឹងជំងឺអុតស្វា - ảnh 1កន្ទួលលើដៃរបស់អ្នកជំងឺអុតស្វា (រូបថត៖ Shutterstock/VNA)

កាលពីថ្ងៃទី ២៩ ខែកក្កដា លោកបណ្ឌិត Eric Dziuban នាយកជាតិទទួលបន្ទុកការិយាល័យនៃមជ្ឈមណ្ឌលបង្ការរោគរាតត្បាត និងគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក (CDC) បានជួបជាមួយសារព័ត៌មានដើម្បីផ្តល់ព័ត៌មានបន្ថែមអំពីជំងឺអុតស្វា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងវៀតណាម ដើម្បីត្រៀមរៀបចំឆ្លើយតបនឹងជំងឺនេះ។

យោងតាមលោកបណ្ឌិត Eric Dziuban បានឲ្យដឹងថា  មិនគួរឱ្យភ្ញាក់ផ្អើលឡើយ ប្រសិនបើជំងឺរាតត្បាតអុតស្វាមានវត្តមាននៅវៀតណាម ព្រោះថាវៀតណាមបានបើកសកម្មភាពដោះដូរពាណិជ្ជកម្មនិងការធ្វើដំណើរយ៉ាងច្រើន។ ចាំបាច់ត្រូវត្រៀមរៀបចំផែនការត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងជំងឺរាតត្បាតនេះ សំដៅប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៅក្នុងសហគមន៍។

ចាប់ពីខែមិថុនា ឆ្នាំ ២០២២ មក មជ្ឈមណ្ឌលបង្ការរោគរាតត្បាត និងគ្រប់គ្រងជំងឺរាតត្បាតសហរដ្ឋអាមេរិកបានសម្របសម្រួលជាមួយក្រសួងសុខាភិបាលវៀតណាម ដើម្បីបង្កើតឯកសារការណែនាំ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺរាតត្បាតអុតស្វា។ ជាពិសេស ស្ថាប័ននេះ រួមជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) កំពុងខិតខំប្រឹងប្រែង ដើម្បីជួយវៀតណាម ក៏ដូចជាប្រទេសផ្សេងទៀតនៅលើពិភពលោក មានឧបករណ៍ធ្វើតេស្តជំងឺអុតស្វាឲ្យបានឆាប់ៗ។ បច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅលើពិភពលោកបានធ្វើការការចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា ហើយនាពេលអនាគត វ៉ាក់សាំងនេះនឹងមានវត្តមានកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ