ជួយជ្រោមជ្រែងទិវារត់អូឡាំពិក ដើម្បីសុខភាពប្រជាជនទាំងមូលនៅទូទាំងប្រទេស

(VOVWORLD) - នៅព្រឹកនេះផងដែរ ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល ត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅតាមមូលដ្ឋានជាច្រើនទៀត ដោយបានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ផងដែរ។
ជួយជ្រោមជ្រែងទិវារត់អូឡាំពិក ដើម្បីសុខភាពប្រជាជនទាំងមូលនៅទូទាំងប្រទេស - ảnh 1ជួយជ្រោមជ្រែងទិវារត់អូឡាំពិក ដើម្បីសុខភាពប្រជាជនទាំងមូលនៅទូទាំងប្រទេស

អបអរសាទរខួបលើកទី ៧៧ ទិវាកីឡាវៀតណាម (២៧ មីនា ១៩៤៦ - ២៧ មីនា ឆ្នាំ ២០២៣) នាថ្ងៃទី ២៦ មីនា នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូលបានប្រព្រឹត្តទៅ។

នាព្រឹកថ្ងៃនេះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល និងបើកពានរង្វាន់រត់កាសែតបើកទូលាយទីក្រុងហាណូយលើកទី ៤៨ ដើម្បីសន្តិភាព។ ប្រជាជនប្រមាណ ៣ ៥០០ នាក់ នៅរដ្ឋធានីបានចូលរួមរត់ជុំវិញបឹង Hoan Kiem។ ក្រៅពីសិស្ស និស្សិត យុវជន កម្មាភិបាល កម្មករ កងកម្លាំងប្រដាប់អាវុធ កម្មករ ក៏មានវត្តមានមនុស្សចាស់ និងក្មេងជំទង់ជាច្រើននាក់បានចូលរួមកម្មវិធីផងដែរ។

នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Phan Van Mai អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាលោក Dang Ha Viet បានចុះដងផ្លូវដើម្បីរត់ជាមួយមនុស្សប្រមាណ ៥០០០នាក់ រួមមានអ្នកនិពន្ធ សិល្បករ អត្តពលិក តំណាងមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធយុវជន និស្សិត។

នៅព្រឹកនេះផងដែរ ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល ត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅតាមមូលដ្ឋានជាច្រើនទៀត ដោយបានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ផងដែរ។

ទិវារត់អូឡាំពិកសម្រាប់សុខភាពប្រជាជនទាំងមូល គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីផ្សព្វផ្សាយឃោសនាអំពីអត្ថប្រយោជន៍នៃការហាត់ប្រាណ និងកីឡាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ