តំបន់នានាលើទូទាំងប្រទេសអនុវត្តការថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមសម្រាប់ជនក្រីក្រនិងពលករ

(VOVWORLD) -នាថ្ងៃទី៤ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់កម្មករ កម្មាភិបាលនិង ពលករដែលមានស្ថានភាពលំបាកនៅតាមមណ្ឌលឧស្សាហកម្ម Song Hau ស្រុក Chau Thanh ។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញប្រគល់ អំណោយតេតជាង៥០ចំណែក សម្រាប់កម្មករនិងពលករដែលមានស្ថានភាពលំបាក។
តំបន់នានាលើទូទាំងប្រទេសអនុវត្តការថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមសម្រាប់ជនក្រីក្រនិងពលករ - ảnh 1ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់កម្មករ កម្មាភិបាលនិង ពលករដែលមានស្ថានភាពលំបាកនៅតាមមណ្ឌលឧស្សាហកម្ម Song Hau ស្រុក Chau Thanh  

នាល្ងាចថ្ងៃទី៤កុម្ភៈ នៅលំនៅដ្ឋានសម្រាប់ពលករនៃមណ្ឌលឧស្សាហកម្ម Bac Thang Long ហាណូយ សមាជិកសម្ព័ន្ធយុវជនសហជីពនិងកម្មករ និយោជិកមាន ស្ថានភាពលំបាកជាង៨០០នាក់រួមទាំងកម្មករ និយោជិករដ្ឋធានីជាង៥ពាន់នាក់ បាន ចូលរួមកម្មវិធី “បុណ្យតេតជួបជុំ ២០១៨” ដោយសម្ព័ន្ធសហជីពពលករទីក្រុងហាណូយ រៀបចំឡើង។ ក្នុងឆ្នាំ២០១៨នេះ សម្ព័ន្ធសហជីពពលករទីក្រុងហាណូយបានជួយ ឧបត្ថម្ភសំបុត្រវិទៅស្រុកកំណើតឥតគិតថ្លៃចំនួន៥ពាន់សន្លឹក រួមទាំងអំណោយចំនួនពីរពាន់ ចំណែក ដោយតម្លៃសរុបឡើងដល់ជាងមួយពាន់លានដុង។ ទន្ទឹមជាមួយគ្នានោះ ទី ក្រុងហាណូយបានជូនអំណោយចំនួនពីរពាន់ចំណែក ក្នុងតម្លៃមួយពាន់លានដុង សម្រាប់គ្រួសារកម្មករ និយោជិកដែលមានស្ថានភាពលំបាក។ អ្នកស្រី Pham Thi Thuan កម្មករក្រុមហ៊ុនចំកាត់ Matsuo វៀតណាមបានចែករំលែកដោយអារម្មណ៍ រំជួលចិត្តយ៉ាងក្រៃលែងនៅពេលដែលបានចូលរួមក្នុងកម្មវិធីបុណ្យតេតជួបជុំ៖

        “បានទទួលអំណោយពីសហព័ន្ធសហជីពនិងសហជីពទីក្រុងហាណូយ គឺខ្ញុំ សប្បាយចិត្តណាស់។ សង្ឃឹមថា ឆ្នាំនេះនាងខ្ញុំនិងក្រុមគ្រួសារនឹងបានទទួលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីក្នុងភាពកក់ក្តៅនិងគ្រប់គ្រាន់។ នាងខ្ញុំសូមថ្លែងអំណរគុណដល់ សហព័ន្ធសហជីពពលករវៀតណាមនិងសហជីពទីក្រុងហាណូយ ក៏បានយកចិត្ត ទុកដាក់ដល់និយោជិតតាមមណ្ឌលឧស្សាហកម្មផងដែរ”។

        អញ្ជើញថ្លែងមតិក្នុងកម្មវិធី ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោក ស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖

        “សម្រាប់ពលករ និយោជិតដែលបានជួបជុំគ្រួសារក្នុងប៉ុន្មានថ្ងៃបុណ្យតេតជា ក្តីសប្បាយស្សរីករាយ។ ហើយកម្មករ និយោជិតគប្បីចំណាយពេលវេលាដ៏ថ្លៃថ្លានោះ សម្រាប់ក្រុមគ្រួសារ ដើម្បីឲ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមក្លាយទៅជានិទាឃ រដូវកកក្តៅបំផុត។ នេះជាប្រភពកម្លាំងចលករ ដើម្បីពេលគេត្រឡប់មកធ្វើការវិញ ប្រកបដោយស្មារតីថ្មី ដើម្បីរួម វិភាគទានក្នុងការអភិវឌ្ឍសហគ្រាសរបស់ខ្លួននិង ប្រទេសជាតិ”។

        ក្នុងឱកាសនៃចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំច សំរិទ្ធស័ក ២០១៨ នាថ្ងៃទី៤ ខែ កុម្ភៈ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញប្រគល់ផ្ទះ “មហាសាមគ្គី” សម្រាប់គ្រួសារលោក Huynh Thanh Tu ជាគ្រួសារក្រីក្រនៅឃុំ Thanh Loc ស្រុក Vinh Thanh ទីក្រុង Can Tho។

        ក្នុងថ្ងៃដដែល នៅទីក្រុង Bac Lieu សមាគមសហគ្រិនវ័យក្មេងខេត្ត Bac Lieu បានរៀបចំពិធី ប្រគល់អំណោយជាង១៧០កញ្ចប់ សម្រាប់និស្សិតនិងគ្រួសារដែល មានស្ថានភាពលំបាកមានលទ្ធភាពទទួលបុណ្យចូលឆ្នាំប្រពៃណីក្នុងភាពកក់ក្តៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ