បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សលើកទិ១២

បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សលើកទិ១២ - ảnh 1
បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សលើកទិ១២

(VOV)_នាថ្ងៃទី១២ មករា នៅទីក្រុងហាណូយ បានប្រារព្ធឡើងមហោស្រព
បណ្ដាវណ្ណកម្មល្ខោនឆ្នើម អបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេស លើក
ទី១២។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត​
ណាម លោក Vuong Duy Bien បានអោយដឹងថា៖

          “ មហោស្រពលើកនេះមានការចូលរួមរបស់អង្គភាពសិល្បះមជ្ឈឹមនិង​តំ
បន់ចំនួន១០ ដោយមានឈុតសម្ដែងចំនួន១១។ ឈុតសម្ដែងនីមួយៗ សុទ្ធតែ
មានភាពវិសេសវិសាលដោយឡែក ពោរពេញទៅដោយលក្ខណះនៃជីវភាពរស់
នៅទំនើបៗ និងឃោសនាអំពីបណ្ដាគោលការណ៍ គោលនយោបាយរបស់បក្ស
​ រដ្ឋ ចំពោះប្រជាជន។”

          មហោស្រពលើកនេះនឹងអូសបន្លាយដល់ថ្ងៃទី១៧ មករា។

          នារសៀលថ្ងៃដដែល ការតាំងពិព័រណ៍គំនូ ដោយប្រធាន៖ពណ៌ហាណូយ
 ​អបអរសាទរមហោសន្និបាត លើកទី១២ របស់បក្សកម្មុយនីស្តវៀតណាម និង
ឆ្នាំថ្មី ​២០១៦ ត្រូវបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជួបប្រាស្រ័យវប្បធម៌បុរាណហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ