ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ដ៏សប្បាយរីករាយ

ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ដ៏សប្បាយរីករាយ - ảnh 1
ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ដ៏សប្បាយរីករាយ

(VOV)_បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មី ២០១៦ ត្រូវបានប្រព្រឹត្តទៅយ៉ាង
ផុលផុស ក្នុងទូទាំងប្រទេសវៀតណាម។ នៅទីក្រុងហាណូយ ប្រជាជនបានហូរ
ចេញទៅតាមវិថីនានាដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។

          ទីក្រុងហូជីមិញបានរៀបចំការបាញ់កាំជ្រូច អបអរសាទរនិទាឃរដូវឆ្នាំវក
​អដ្ឋស័ក។បណ្ដាមណ្ឌលលេងកំសាន្តទាក់ទាញប្រជាជនមកទស្សនាជាច្រើនកុះ
ករ។ នៅវិថីផ្កា Nguyen Hue លោកស្រី Nguyen Thi Hue អាណិកជន​វៀតណាមនៅ
អូស្ត្រាលី បានចែករំលែកថា៖

          “ ខ្ញុំឃើញថាវិថីផ្កាឆ្នាំនេះមានការផ្លាស់ប្តូរថ្មីជាច្រើន។ ខ្ញុំជឿជាក់ថា៖ក្នុង​អនា
គត ប្រទេសជាតិនឹងធ្វើសមាហរណកម្មលឿន។ ហើយខ្ញុំក៏ជឿជាក់ថា៖​ឆ្នាំនេះក៏គឺ
ជាឆ្នាំសំណាង សប្បាយរីករាយរបស់ប្រទេសជាតិ របស់តំបន់ទាំងមូល របស់គ្រប់
គ្រួសារ។​”

          នាយប់ថ្ងៃទី៧កុម្ភះ  ប្រជាជនជាច្រើនកុះករនៅទីក្រុង Can Tho តំបន់វាល
ទំនាបទន្លេ Cuu Long និងខេត្តជំវិញនានា បានទៅកាន់ទីក្រុង Can Tho ដើម្បី
ទស្សនាវិថីផ្កា កម្មវិធីតន្ត្រី និងបាញ់កាំជ្រូច អបអរសាទរបុណ្យចូលឆ្នាំ​ថ្មីប្រពៃណី
 ២០១៦ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ