រំលឹកខួបលើកទី ៣៥ នៃព្រឹត្តិការណ៍ Gac Ma ស្រុកកោះ Truong Sa ខេត្ត Khanh Hoa

(VOVWORLD) - នាយប់ថ្ងៃទី ១៣ មីនា នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ណ្ឌដល់យុទ្ធជន Gac Ma នៅឃុំ Cam Hai Dong ស្រុក Cam Lam ខេត្ត Khanh Hoa ពិធីរំលឹកវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកប្រជាជនវៀតណាម ដែលបានពលីជីវិតនៅកោះ Gac Ma ប្រជុំកោះ Truong Sa។
រំលឹកខួបលើកទី ៣៥ នៃព្រឹត្តិការណ៍ Gac Ma ស្រុកកោះ Truong Sa ខេត្ត Khanh Hoa - ảnh 1 ពិធីបណ្ដែតប្រទីពរំលឹកវិញ្ញាណក្ខ័ណ្ឌដល់យុទ្ធជន Gac Ma

នាថ្ងៃទី ១៤ មិនា ជាខួបលើកទី ៣៥ នៃព្រឹត្តិការណ៍ Gac Ma (១៤ មីនា ១៩៨៨ - ១៤ មីនា ឆ្នាំ ២០២៣) ថ្ងៃដែលយុទ្ធជនកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន ៦៤ នាក់បានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីការពារអធិបតេយ្យភាពនៃមាតុភូមិនៅកោះ Gac Ma ចំពោះប្រជុំកោះ Truong Sa ខេត្ត Khanh Hoa។

នាយប់ថ្ងៃទី ១៣ មីនា នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ណ្ឌដល់យុទ្ធជន Gac Ma នៅឃុំ Cam Hai Dong ស្រុក Cam Lam ខេត្ត Khanh Hoa ពិធីរំលឹកវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកប្រជាជនវៀតណាម ដែលបានពលីជីវិតនៅកោះ Gac Ma ប្រជុំកោះ Truong Sa។ នៅទីនេះ លោក Truong Tan Sang អតីតប្រធានរដ្ឋវៀតណាម រួមជាមួយថ្នាក់ដឹកនាំខេត្ត Khanh Hoa; តំណាងខេត្ត ក្រុង អង្គភាពទ័ព និងប្រជាជនយ៉ាងច្រើនកុះករបានបណ្តែតប្រទីព អុជធូបទាន ថ្វាយផ្កានៅវិមាន និងផ្នូររំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់វីរៈយុទ្ធជនពលីចំនួន ៦៤ នាក់ ដែលបានពលីជីវិតនៅ Gac Ma ។ នៅក្នុងកម្មវិធីនេះ គណៈចាត់តាំងបានប្រគល់អំណោយដល់ សាច់ញាតិយុទ្ធជនពលី ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស និងជូនទង់ជាតិដល់ប្រជានេសាទ។ លោក Bui Hoai Nam ប្រធានសហព័ន្ធពលករខេត្ត Khanh Hoa មានប្រសាសន៍ថា៖ “នេះជាកម្មវិធីតបស្នងសងគុណរបស់កម្មាភិបាល បុគ្គលិក ពលករទាំងអស់រួមជាមួយប្រជាជនទាំងមូលនៅទូទាំងប្រទេស ដើម្បីតបស្នងសងគុណដល់វីរៈយុទ្ធជនពលីចំនួន ៦៤ រូប ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ដើម្បីការពារដែនសមុទ្រ ដ៏ពិសិដ្ឋរបស់មាតុភូមិ។ តាមរយៈសកម្មភាពនេះ សហជីពគ្រប់លំដាប់ថ្នាក់ជំរុញខ្លាំងការងារតបស្នងសងគុណ បន្តប្រពៃណី ហើយតាមនោះ ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិជានិច្ចផងដែរ”។

ក្នុងឱកាសនេះ នៅភូមិ Dinh Nai Nam សង្កាត់ Hoa Cuong Bac ស្រុក Hai Chau ទីក្រុង Da Nang ពិធីសែនខួប បង្សុកូលយុទ្ធជនពលីចំនួន ៦៤ រូប ដែលបានពលីជីវិត នៅពេលបំពេញភារកិច្ច នៅកោះ Gac Ma និងរំលឹកខួបលើកទី ៣៥ នៃការប្រយុទ្ធនៅកោះ Gac Ma បានប្រព្រឹត្តិទៅយ៉ាងអធិកអថមដែរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ