វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២ មានអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់មានអ្នកបាត់បង់ជីវិតឡើយ

(VOVWORLD) - ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសនិងដំបន់ដែនដីចំនួន ២ ទោះបីជាមានករណីឆ្លងជំងឺ COVID-19 យ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមិនទាន់មានអ្នកជំងឺណាម្នាក់បានស្លាប់នោះទេ។ 
វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២ មានអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរ ប៉ុន្តែមិនទាន់មានអ្នកបាត់បង់ជីវិតឡើយ - ảnh 1ជំងឺរាតត្បាតសកល COVID-19 នៅតែបន្តរីករាលដាលទូទាំងពិភពលោក (រូបថតៈ  Reuters)

ថ្វីត្បិតដូច្នេះក៏ដោយ ក៏ក្រសួងសុខា ភិបាលវៀតណាម បានប្តេជ្ញាចិត្តថា មិនបរានុម័តនោះទេ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ កំពុងដំណើរការនៅឡើយ ហើយទំនងជាអូសបន្លាយរយៈពេលយូរជាងនេះក៏ថាបានដែរ”។ នេះជាការវាយតម្លៃដែលបានលើកឡើងនៅក្នុងសន្និសីទហ្វឹកហាត់តាមរយៈវីដេអូ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅតាមបណ្តាមន្ទីរពេទ្យ ដែលបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃ ទី១១ ខែមេសា នៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានឲ្យដឹងថា  ជំងឺ COVID-19 ងាយឆ្លងហើយពិបាកការពារណាស់។ ក្នុងប្រវត្ដិសាស្ដ្រមនុស្សជាតិ មិនដែលមានជំងឺណាមួយដែលមានកម្រិតវាយលុកយ៉ាងខ្លាំងក្លាដូចជា COVID-19 នោះទេ។ ក្នុងរយៈពេលតែពីរបីខែប៉ុណ្ណោះ ជំងឺដ៏កាច់សាហាវនេះ បានរាលដាលដល់ប្រទេសនិងតំបន់ដែនដីភាគច្រើនទូទាំងពិភពលោក។

“នៅថ្ងៃទី ១០ ខែមេសា បានកត់ត្រាថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ២ ទោះបីមានអ្នកជំងឺធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែពុំមានករណីណាបាត់បង់ជីវិតនោះឡើយ។ នេះជាមោទនភាពរបស់វៀតណាម ប៉ុន្តែចំពោះមុខស្ថានភាពនៃការផ្ទុះជំងឺដូចបច្ចុប្បន្ននេះ មិនអាចនិយាយអ្វីជាមុនបានទេ។ ហេតុដូច្នេះ មជ្ឈមណ្ឌលសុខាភិបាលទាំងអស់ ត្រូវត្រៀមជាស្រេច សម្រាប់ស្ថានភាពនៅពេលដែលជំងឺរាតត្បាតឆ្លងរាលដាលពាសពេញប្រទេស។ មន្ទីរពេទ្យមិនគួររំពឹងទៅលើការជួយឧបត្ថម្ភពីមជ្ឈិម ហើយគួរតែអនុវត្តភ្លាមៗ តាមគោលការណ៍ណែនាំទាំង ៤ ដែលការិយាល័យនយោបាយ លេខាធិការដ្ឋាន រដ្ឋាភិ បាលនិងនាយករដ្ឋមន្រ្តីដាក់ចេញផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Thanh Long។

នៅក្នុងសន្និសីទ មានមតិជាច្រើនបានលើកឡើងថា កត្តាបង្កជំងឺ COVID-19 គឺជាវីរុសប្រភេទថ្មី ហេតុដូច្នេះ មិនទាន់មានថ្នាំព្យាបាលជាក់លាក់ណាមួយនោះទេ ពោលគឺគ្មានថ្នាំណាអាចព្យាបាលជាសះស្បើយបានភ្លាមៗ។ នៅក្នុងដំណើរការនេះ ការធ្វើពិសោធន៍ ការស្រាវជ្រាវនិងដាក់ចេញវិធីសាស្ត្រក្នុងការព្យាបាល COVID-9 នៅវៀតណាមតែងតែបានធ្វើបច្ចុប្បន្នភាពនិងកែលម្អជាបន្តបន្ទាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ