ជួយជ្រោមជ្រែងខែកំពូលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU និង ត្រៀមរៀបចំសម្រាប់ការត្រួតពិនិត្យដ៏សំខាន់របស់គណៈប្រតិភូ EC នាពេលខាងមុខ រួមជាមួយប្រព័ន្ធនយោបាយទាំងមូល កងកម្លាំងការពារជាតិវៀតណាម រួមមាន៖ កងទ័ពជើងទឹក ប៉ូលិសសមុទ្រ កងទ័ពការពារព្រំដែន និងកម្លាំងឃ្លាំមើលការនេសាទ បាននិងកំពុងបង្កើនការអនុវត្តវិធានការរឹងមាំ និងខ្លាំងក្លាជាច្រើន។
កម្មវិធីថ្ងៃនេះនឹងឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង ដ៏លេចធ្លោរបស់កងកម្លាំងការពារជាតិក្នុងការនិយាយ “ទេ” ចំពោះការនេសាទខុសច្បាប់៖ ចាប់ពីការល្បាតរយៈពេលដ៏វែងឆ្ងាយលើសមុទ្រ ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅកំពង់ផែនេសាទ រហូតដល់ការងារផ្សព្វផ្សាយដែលបាននាំមកនូវឥទ្ធិពលវិជ្ជមានដល់ការយល់ដឹង និងសកម្មភាពរបស់អ្នកនេសាទ។ ទាំងអស់នេះកំពុងបង្កើតការប្តេជ្ញាចិត្តរួមមួយ ឆ្ពោះទៅរកគោលដៅនៃការលុបបំបាត់ "កាតលឿង" របស់ EC ក្នុងពេលឆាប់ៗនេះ និងនាំវិស័យនេសាទរបស់វៀតណាមទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព និងការធ្វើ សមាហរណកម្មអន្តរជាតិ។
ទូកនេសាទចតនៅភូមិនេសាទ Mui Ne ខេត្ត Lam Dong។ រូបថត៖ Doan Si/VOV-ទីក្រុងហូជីមិញ |
បទយកការណ៍ទី ១: ការផ្លាស់ប្តូរវិជ្ជមាននៃការយល់ដឹង
នៅឯប៉ុស្តិ៍ការពារព្រំដែន Sa Huynh ខេត្ត Quang Ngai គំរូនៃ "ឧបករណ៍បំពងសម្លេងឃោសនាប្រឆាំងនឹងការនេសាទ IUU" បានបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងការអនុលោមតាមបទប្បញ្ញត្តិនេសាទរបស់ប្រជានេសាទ។
បទប្បញ្ញត្តិច្បាប់ស្តីពីប្រឆាំងការនេសាទខុសច្បាប់ IUU ដែលផ្សាយចេញពីឧបករណ៍បំពងសម្លេងការពារព្រំដែនត្រូវបាន អ្នកស្រី Vo Thi Hong Hai ឃុំ Duc Pho ខេត្ត Quang Ngai ទន្ទេញចាំយ៉ាងយកចិត្តទុកដាក់។ បន្ទាប់ពីការងារនីមួយៗនៅកំពង់ផែ ពេលមកដល់ផ្ទះ អ្នកស្រីបានប្រាប់ព័ត៌មានទាំងនេះជូនលោកប្តី។ ដោយហេតុននោះ ទូកនេសាទរបស់គ្រួសារអ្នកស្រី Hai តែងតែជាគំរូល្អ ដោយគោរពយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិស្តីពីការនេសាទលើសមុទ្រ។
“ខ្ញុំបានស្តាប់ការផ្សព្វផ្សាយនេះជារៀងរាល់ថ្ងៃ ហើយបានប្រាប់ទៅស្វាមីរបស់ខ្ញុំ កុំនេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេស។ ពេលត្រឡប់មកវិញ ត្រូវតែបង្ហាញឯកសារ ធានាការទំនាក់ទំនង និងតាមដានដំណើរការនេសាទ”។
ទូកនេសាទចតនៅកំពង់ផែនេសាទ Tinh Hoa ខេត្ត Quang Ngai។ រូបថត៖ Thanh Thang /VOV-តំបន់ភាគកណ្តាល |
រួមជាមួយនឹងទម្រង់ផ្សព្វផ្សាយតាមឧបករណ៍បំពងសម្លេងដូចជានៅប៉ូស្តិ៍ការពារព្រំដែន Sa Huynh ខេត្ត Quang Ngai កងកម្លាំងការពារព្រំដែននៅតាមខេត្ត និងទីក្រុងនានាទូទាំងប្រទេសក៏រៀបចំការល្បាតរួមផ្សំជាមួយនឹងការចែកចាយខិត្តប័ណ្ណ ដោយពន្យល់ដោយផ្ទាល់ដល់អ្នកនេ សាទថា ការមិនកត់ត្រាកំណត់ហេតុធ្វើដំណើរ ឬឆ្លងកាត់ព្រំដែនសមុទ្រមិនត្រឹមតែបង្កការខូចខាតដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់វិស័យនេសាទទាំងមូល និងកេរ្តិ៍ឈ្មោះជាតិទៀតផង។
“ឥឡូវនេះ អ្នកនេសាទដែលចេញទៅនេសាទនៅសមុទ្រត្រូវតែមានវិញ្ញាបនប័ត្រចុះបញ្ជីទូកនេសាទ វិញ្ញាបនប័ត្រនេសាទ ការត្រួតពិនិត្យធ្វើដំណើរ ការកំណត់ទីតាំងទូកនេសាទ ព័ត៌មានចម្ងាយឆ្ងាយ... ពោលគឺត្រូវតែធានាបានយ៉ាងរលូន។ ឥឡូវនេះ អ្នកនេសាទត្រូវតែមានការទទួលខុសត្រូវ បំពាក់ដោយឧបករណ៍ និងចំណេះដឹងពេញលេញ មិនដូចពីមុនទៀតទេ”។
“យើងខ្ញុំជាអ្នកនេសាទប្រកបមុខរបរនៅលើសមុទ្រ ដោយយើងខ្ញុំត្រូវគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋ។ នៅពេលនេសាទនៅលើសមុទ្រ យើងត្រូវអនុវត្តតាមអនុសាសន៍ យើងនេសាទតែនៅក្នុងតំបន់សមុទ្រដែលបានកំណត់ មិននេសាទហួសពីព្រំដែនទេ។ រដ្ឋបង្កលក្ខណៈ យើងខ្ញុំជាអ្នកនេសាទព្យាយាមចេញទៅសមុទ្រ ច្បាមជាប់សមុទ្រ ដោយរួមចំណែកដល់ការរក្សាអធិបតេយ្យភាពនៃសមុទ្រ និងកោះរបស់វៀតណាម”។
ប្រជាជនបំពេញបែបបទសម្រាប់ ទូកនេសាទចូលទៅតំបន់ស្ថានីយ៍ត្រួតពិនិត្យព្រំដែន Sa Ky។ រូបថត៖ Thanh Thang/VOV-តំបន់ភាគកណ្តាល |
អស់រយៈពេល ៣៦ ឆ្នាំប្រកបមុខរបរនេសាទនៅសមុទ្រ លោក Bui Van An អាយុ ៦០ ឆ្នាំ នៅភូមិ Ly Hoa សង្កាត់ Quy Nhon Dong គឺជាម្ចាស់ទូកម្នាក់ក្នុងចំណោមម្ចាស់ទូកចំនួន ៤២៤ នាក់នៅក្នុងខេត្ត Gia Lai ដែលត្រូវបានបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការ ដោយសារតែពួកគេមិនបានបំពេញលក្ខខណ្ឌសម្រាប់ចេញទៅសមុទ្រ។ លោកយល់យ៉ាងច្បាស់ថា ប្រសិនបើចេញទៅសមុទ្រដោយចេតនា ខ្លួននឹងមិនត្រឹមតែត្រូវពិន័យ និងបង្ខំឲ្យបញ្ឈប់ប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់កិត្យានុភាព និងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ "កាតលឿង" របស់មូលដ្ឋានទៀតផងដែរ។
“ស្ថានភាពទូករបស់ខ្ញុំគឺថា ម៉ាស៊ីនមិនអាចត្រួតពិនិត្យបានទេ មិនអាចទៅនេសាទបានទេ ដូច្នេះត្រូវតែផ្អាកដំណើរការ។ ដូច្នេះខ្ញុំត្រូវគោរពតាមបទបញ្ញត្តិ។ ខ្ញុំត្រូវយកទូកវិលត្រឡប់ទៅកំពង់ផែវិញ”។
លោក Bui Van An ត្រូវបានប៉ុស្តិ៍ការពារព្រំដែន Nhon Ly បញ្ចុះបញ្ចូលឱ្យនាំទូកនេសាទ វិលត្រឡប់ទៅកំពង់ផែវិញ ដើម្បីរង់ចាំការរុះរើ។ រូបថត៖ Nguyen Thao/VOV-ខ្ពង់រៀបភាគកណ្តាល |
ចាប់តាំងពីដើមឆ្នាំមក ប៉ូស្តិ៍ការពារព្រំដែនឆ្នេរសមុទ្របានបើកការត្រួតពិនិត្យកំពូល ក្នុងពេលដំណាលគ្នា ដោយរឹតបន្តឹងការគ្រប់គ្រងទូកនេសាទ និងអនុវត្តវិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។ ក្នុងពេលជាមួយគ្នានេះ ការងារត្រួតពិនិត្យ ឃ្លាំមើលត្រូវបានបង្កើនខ្លាំងឡើង នៅតាមស្ថានីយ៍ត្រួតពិនិត្យព្រំដែន។ ដោយមិនអនុវត្តនីតិវិធីចេញដំណើរសម្រាប់យានយន្ត "៣ គ្មាន" (គ្មានការចុះបញ្ជី គ្មានការត្រួតពិនិត្យ គ្មានអាជ្ញាប័ណ្ណនេសាទ)។ វរសេនីយ៍ទោ Nguyen Quoc Hiep ស្នងការនយោបាយនៃប៉ូស្តិ៍ការពារព្រំដែន Nhơn Lý បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Gia Lai បានឲ្យដឹងថា៖ “យើងខ្ញុំបានចលនាឲ្យប្រជាជន ជាពិសេសម្ចាស់យានយន្ត និងម្ចាស់ទូកសេសាទឲ្យចុះហត្ថលេខាលើការប្តេជ្ញាចិត្ត។ ចំពោះយានយន្តដែលមិនគ្រប់លក្ខខ័ណ្ឌ យើងមិនអនុវត្តឲ្យចេញដំណើរនេសាទដាច់ខាត។ ដូច្នេះ នាពេលកន្លងមកនេះ ព្រំដែនសមុទ្រនៅក្នុងតំបន់ដែលយើងគ្រប់គ្រងមិនមានករណីណាដែលរំលោភបំពានណាលើការប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នោះឡើយ”។
នាវា BP-09-12-01 នៃកងអនុសេនាធំលេខ ២ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai បានត្រៀមខ្លួនជាស្រេចសម្រាប់ភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។ រូបថត៖ Thanh Thang /VOV-តំបន់ភាគកណ្តាល |
ទន្ទឹមនឹងការចូលរួមយ៉ាងខ្លាំងក្លាពីកងកម្លាំងមុខងារ អ្នកនេសាទខ្លួនឯងក៏បានលើកកម្ពស់ស្មារតីនៃការយល់ដឹង ដោយរួមគ្នាតាមដានការអនុលោមតាមបទប្បញ្ញត្តិ។ អ្នកនេសាទ Huỳnh Minh Kiểm ឃុំ Đề Gi ខេត្ត Gia Lai បានរួមជាមួយអ្នកនេសាទដទៃទៀតនៅក្នុងឃុំ ចូលរួមក្នុងក្រុមទូកសាមគ្គីភាពនៅលើសមុទ្រ ដោយរំលឹកគ្នាទៅវិញទៅមកឱ្យរក្សាអភិវឌ្ឍន៍មុខរបរនេសាទប្រកបដោយចីរភាព។
“កុំនេសាទហួសព្រំដែន ហើយនេសាទតាមបទបញ្ញត្តិត្រឹមត្រូវ កុំនេសាទខុសច្បាប់។ គ្រឿងសមុទ្រដែលនេសាទបាននៅសមុទ្របរទេសគឺមិនអាចនាំចេញបានទេ វាត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។ រូបខ្ញុំផ្ទាល់ និងប្រជាជននៅទីនេះគោរពតាមបទប្បញ្ញត្តិប្រឆាំងនឹងការនេសាទ IUU យ៉ាងល្អ មិនហ៊ានទៅនេសាទនៅដែនសមុទ្របរទេសទេ”។
ប៉ុស្តិ៍ការពារព្រំដែន Nhon Ly បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Gia Lai ណៃនាំឲ្យអ្នកនេសាទ ចុះហត្ថលេខាលើការសន្យាមិនធ្វើនេសាទនៅពេលមិនបំពេញលក្ខខណ្ឌ។ រូបថត៖ Nguyen Thao/VOV-ខ្ពង់រៀបភាគកណ្តាល |
នៅក្នុងដែននេសាទជាច្រើន ប្រជាជនបានបើក VMS ២៤/២៤ ម៉ោង និងតាមដានព្រំដែនសមុទ្រជាប្រចាំ ធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិថ្មីៗ និងអនុវត្តតាមការណែនាំរបស់កងកម្លាំងការពារព្រំដែន ប៉ូលិសសមុទ្រ និងកងកម្លាំងឃ្លាំមើលការនេសាទ។ អ្នកនេសាទជាច្រើនចែករំលែកថា ពួកគេយល់កាន់តែច្បាស់អំពីការទទួលខុសត្រូវ ក្នុងការការពារធនធានសមុទ្រ។ ការនេសាទនៅក្នុងតំបន់ត្រឹមត្រូវ ជាមួយនឹងបរិមាណទិន្នផលត្រូវបានអនុញ្ញាត មិនត្រឹមតែជួយជៀសវាងការរំលោភបំពានលើការនេសាទខុសច្បាប់ IUU ប៉ុណ្ណោះទេ ថែមទាំងរក្សាដែននេសាទសម្រាប់មនុស្សជំនាន់ក្រោយទៀតផង។
កងកម្លាំងការពារព្រំដែន Gia Lai កំពុងអនុវត្តយុទ្ធនាការឃោសនាឲ្យអ្នកនេសាទ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។ រូបថត៖ Thanh Binh/VOV-ខ្ពង់រៀបភាគកណ្តាល |
ពីការយល់ដឹងទៅជាសកម្មភាព ការផ្លាស់ប្តូរវិជ្ជមានរបស់អ្នកនេសាទកំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដែលរួមចំណែកដល់គោលដៅរួមគឺ៖ ប្តេជ្ញាចិត្តលុបបំបាត់ "កាតលឿង" របស់ EC កសាងមុខរបរនេសាទដែលមានទំនួលខុសត្រូវ ទំនើប និងប្រកបដោយចីរភាព។
ការផ្លាស់ប្តូរយ៉ាងច្បាស់នៃការយល់ដឹងរបស់អ្នកនេសាទ អំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ក្នុងរយៈពេលថ្មីៗនេះ មានការរួមចំណែកយ៉ាងធំធេងពីកងកម្លាំងការពារជាតិ ចាប់ពីកងទ័ពជើងទឹក ប៉ូលិសសមុទ្រ កងទ័ពការពារព្រំដែនខ្ញុំមានជំនួបពិភាក្សាជាមួយវរសេនីយ៍ឯក លោក Dao Ba Viet អនុប្រធានសេនាធិការនៃប៉ូលិសសមុទ្រ វៀតណាម។
វរសេនីយ៍ឯក លោក Dao Ba Viet អនុប្រធានសេនាធិការនៃប៉ូលិសសមុទ្រ វៀតណាម។ រូបថត៖ baohatinh.vn |
អ្នកយកព័ត៌មាន៖ ជម្រាបលោកវរសេនីយ៍ឯក Dao Ba Viet អនុប្រធានសេនាធិការនៃប៉ូលិសសមុទ្រវៀតណាម! កត្តាសំខាន់មួយដើម្បីដោះស្រាយបញ្ហា IUU គឺការផ្លាស់ប្តូរការយល់ដឹងរបស់អ្នកនេសាទ។ ដូច្នេះ តើការងារផ្ព្វផ្សាយដើម្បីបង្កើនការយល់ដឹងរបស់អ្នកនេសាទត្រូវបានប៉ូលិសសមុទ្រវៀតណាមអនុវត្តន៍យ៉ាងដូចម្តេច?។
លោក Dao Ba Viet៖ ក្នុងនាមជាកម្លាំងស្នូលក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ IUU នៅលើសមុទ្រ យើងរួមជាមួយភ្នាក់ងារ និងអង្គភាពនានាក្នុងជួរកងទ័ពទាំងមូល អនុវត្តយ៉ាងតឹងរ៉ឹងរាល់សេចក្តីសម្រេចចិត្តនិងឯកសារណែនាំ ដឹកនាំរបស់នាយករដ្ឋមន្ត្រី ក្រសួងការពារប្រទេស និងបញ្ជាការដ្ឋានប៉ូលិសសមុទ្រ បានជម្រុញខ្លាំងការអនុវត្តបទបញ្ជាសម្របសម្រួលរវាងប៉ូលិសសមុទ្រវៀតណាម និងកងកម្លាំងដទៃទៀត។ ក្នុងពេលជាមួយគ្នានេះ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន និងទីភ្នាក់ងារសារព័ត៌មាន ដើម្បីបង្កើនការផ្សព្វផ្សាយការអប់រំផ្នែកច្បាប់ដល់ប្រជាជន ជាពិសេសសហគមន៍នេសាទឆ្នេរសមុទ្រអំពីតំបន់នេសាទស្របច្បាប់ បទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងការនេសាទ IUU និងបទប្បញ្ញត្តិច្បាប់ទាក់ទងនឹងកម្រិតនៃការពិន័យចំពោះការរំលោភបំពាន IUU ផ្សេងទៀត។ ដោយហេតុនេះ បង្កើនការយល់ដឹងផ្នែកច្បាប់សម្រាប់អ្នកនេសាទ។
មិនត្រឹមតែអនុវត្តន៍យ៉ាងខ្លាំងក្លានៅកម្រិតមជ្ឈិម គ្រប់កម្រិត និងគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្នកនេសាទក៏ត្រូវយល់ថា នេះជាបញ្ហានៃការរស់រានមានជីវិត មិនមែនគ្រាន់តែដោយសារតែការត្រួតពិនិត្យដោយ EC នោះទេ ហើយការដកកាតលឿង IUU គឺជាជំហានដំបូងសម្រាប់យើងដើម្បីចូលទៅក្នុងការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពទៀតផង។
អ្នកយកព័ត៌មាន៖ ជម្រាបលោកថា វៀតណាមបានខិតខំប្រឹងប្រែងដើម្បីដកកាតលឿង IUU និងកំពុងត្រៀមរៀបចំសម្រាប់ការត្រួតពិនិត្យនាពេលខាងមុខរបស់យគណៈកម្មការអឺរ៉ុប (EC)។ ដូច្នេះ តើនាពេលកន្លងមក កងកម្លាំងប៉ូលិសសមុទ្រវៀតណាមបានអនុវត្តភារកិច្ចនេះយ៉ាងដូចម្តេច” បាទ!។
លោក Dao Ba Viet៖ ការត្រួតពិនិត្យរបស់ EC លើកនេះ ត្រូវបានចាត់ទុកថាជាពេលវេលាមាសដើម្បីសម្រេចចិត្តដកកាតលឿងសម្រាប់វិស័យជលផលវៀតណាម។ នាពេលកន្លងមកនេះ វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តអនុសាសន៍របស់ EC ស្តីពីការសុក្រិតក្របខ័ណ្ឌច្បាប់ ស្តីពីការនេសាទជលផល ការអនុវត្តវិធានការរឹងមាំ ការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ចំពោះនាវានេសាទខុសច្បាប់នៅក្នុងដែនទឹកបរទេស អនុវត្តការតាមដានប្រភពជលផលនេសាទ ផ្តោតលើការដោះស្រាយការរំលោភបំពានលើការនេសាទ IUU បង្កើនការងារឃោសនា បង្កើនការយល់ដឹង និងលើកកម្ពស់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងបណ្តា កងកម្លាំង...។
រួមជាមួយប្រព័ន្ធនយោបាយទាំងមូល ប៉ូលិសសមុទ្រវៀតណាមបន្តលើកកម្ពស់តួនាទីស្នូល ការទទួលខុសត្រូវ និងការតាំងចិត្តរបស់ខ្លួនក្នុងការទប់ស្កាត់ការនេសាទ IUU។ យើងខ្ញុំបានដាក់ពង្រាយដំណោះស្រាយព្រមៗគ្នាជាច្រើន និងមានប្រសិទ្ធភាព។
ទីមួយ បង្កើនការសម្របសម្រួលក្នុងការងារឃោសនា ការអប់រំផ្នែកច្បាប់ ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមប្រជាជន ជាពិសេសអ្នកនេសាទ អំពីអត្ថប្រយោជន៍នៃការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU និងបទ ប្បញ្ញត្តិស្តីពីវិន័យចំពោះការរំលោភបំពានលើការនេសាទ IUU។
ទីពីរ លើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវ ក្នុងការងារសម្របសម្រួលរវាងអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ដោយបង្កើតវដ្តបិទជិតក្នុងការគ្រប់គ្រង ការត្រួតពិនិត្យ នាវានេសាទពីច្រាំងទៅសមុទ្រ ដោយធានាថា នាវានេសាទទាំង ១០០% ត្រូវបានត្រួតពិនិត្យពេលប្រតិបត្តិការនៅលើសមុទ្រ។
ទីបី រក្សាកម្លាំងល្បាតនៅក្នុងវាល គ្រប់គ្រងសកម្មភាពនាវានេសាទយ៉ាងតឹងរ៉ឹង និងពង្រឹងការត្រួតពិនិត្យ និងការត្រួតពិនិត្យនៅទីតាំងជាក់ស្តែង រកឃើញនាវានេសាទដែលបាត់បង់ការតភ្ជាប់ទៅម៉ាស៊ីន ត្រួតពិនិត្យ និងដោះស្រាយនាវានេសាទដែលរំលោភលើការនេសាទ IUU យ៉ាងតឹងរ៉ឹងស្របតាមច្បាប់ ព្រមទាំងគ្រប់គ្រង និងរារាំងនាវានេសាទដែលឆ្លងកាត់ព្រំដែនចូលទៅក្នុងដែនទឹកនៃប្រទេសជិតខាង ដើម្បីនសាទដោយខុសច្បាប់។
ទីបួន គឺត្រូវសម្របសម្រួលជាមួយមូលដ្ឋាន និងកងកម្លាំងមុខងារ ដើម្បីគ្រប់គ្រងយ៉ាងតឹងរ៉ឹងនាវានេសាទដែលចូលនិងចេញពីកំពង់ផែ នាវានេសាទដែលធ្វើប្រតិបត្តិការចូល និងចេញពីកំពង់ផែ មាត់ទន្លេ កំពង់ផែសមុទ្រ ព្រែក និងអូរ ជាពិសេសនាវានេសាទ ដែលបានដំណើរការអស់រយៈពេលយូរដោយមិនវិលត្រឡប់មកមូលដ្ឋានវិញ។ ក្នុងពេលជាមួយគ្នានេះ ត្រូវសម្របសម្រួលដើម្បីប្រយុទ្ធប្រឆាំង និងដោះស្រាយយ៉ាងម៉ឺងមាត់នូវទង្វើទាក់ទងនឹងការនេសាទខុសច្បាប់ (IUU) ដោយធានាបាននូវការហាមឃាត់ខ្ពស់។
ទីប្រាំ រៀបចំការសម្របសម្រួលជាមួយអង្គភាពនានាក្នុងកងទ័ពទាំងមូល និងស្ថាប័នមុខងារនៃមូលដ្ឋាន ដើម្បីរៀបចំពេលវេលាកំពូល ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។
ទីប្រាំមួយ យើងបានបំផុសការប្រឡងប្រណាំងកំពូល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) នៅទូទាំងកម្លាំងប៉ូលិសឆ្នេរសមុទ្រទាំងមូល។)
អ្នកយកព័ត៌មាន៖ សូមលោកប្រាប់ឲ្យជ្រាបថា តើប៉ូលិសសមុទ្រវៀតណាមបានអនុវត្តបច្ចេកវិទ្យាអ្វីខ្លះ ដើម្បីតាមដាននាវានេសាទ និងទប់ស្កាត់ការនេសាទខុសច្បាប់ (IUU)?
លោក Dao Ba Viet៖ បច្ចុប្បន្ននេះ ជាមួយនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប៉ូលិសសមុទ្រវៀតណាមបានអនុវត្តបច្ចេកវិទ្យាត្រួតពិនិត្យទំនើប វិភាគទិន្នន័យឆ្លាតវៃ និងត្រូវបានបំពាក់ជាមូលដ្ឋាននៅលើនាវាប៉ូលិសសមុទ្រ នៅមជ្ឈមណ្ឌលបញ្ជាការប៉ូលិសសមុទ្រ ក៏ដូចជានៅក្នុងអង្គភាពនានា ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ជាបន្ទាន់ការរំលោភបំពានការនេសាទខុសច្បាប់ (IUU)។
នៅមជ្ឈមណ្ឌលបញ្ជាការប៉ូលិសសមុទ្រវៀតណាម ប្រភពទិន្នន័យផ្សេងៗគ្នាជាច្រើនត្រូវបានរួមបញ្ចូល វិភាគ និងប្រៀបធៀបជាប្រចាំ និងកំណត់ក្រុមនាវាដែលមានសញ្ញារំលោភបំពាន ក៏ដូចជាហានិភ័យខ្ពស់នៃការរំលោភបំពាន។ តាមរយៈលទ្ធផលនៃការវិភាគទាំងនេះ យើងដឹកនាំមជ្ឈមណ្ឌលបញ្ជាការ រួមជាមួយនឹងព័ត៌មានអំពីនាវានេសាទ ដើម្បីផ្ទេរទៅឱ្យកងកម្លាំងល្បាតនៅសមុទ្រ សម្រាប់ការត្រួតពិនិត្យ ការផ្ទៀងផ្ទាត់ និងការដោះស្រាយដោយផ្ទាល់ទាន់ពេលវេលា។
នៅពេលខាងមុខ យើងនឹងបន្តដំឡើងនូវប្រព័ន្ធឈ្លបយកការណ៍អេឡិច ត្រូនិក បង្ហើយរួចជាស្រេចហេដ្ឋារចនាសម្ព័ន្ធវិភាគទិន្នន័យធំដ៏ ដូចជាទិន្នន័យធំ បញ្ចូលគ្នានូវបច្ចេកវិទ្យាផ្កាយរណប UAV និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនសមត្ថភាពត្រួតពិនិត្យ កំណត់អត្តសញ្ញាណការរំលោភបំពាន IUU រួមចំណែកដល់ការការពារអធិបតេយ្យភាពលើកោះ ក៏ដូចជាធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងដែនទឹកវៀតណាម ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពមុខរបរនេសាទរបស់វៀតណាម។
អ្នកយកព័ត៌មាន: សូមគោរពអរគុណលោក!
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Soc Trang ទៅសួរសុខទុក្ខ និងលើកទឹកចិត្តអ្នកនេសាទឱ្យប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ រូបថត៖ Thach Hung/VOV-ដីសណ្តទន្លេ Cuu Long
|
របាយការណ៍ទី ២៖ ដកកាតលឿង IUU ចេញជាដាច់ខាត អភិវឌ្ឍន៍មុខរបរនេសាទប្រកបដោយចីរភាព
នៅកំពង់ផែនេសាទសំខាន់ៗ ទូទាំងប្រទេសដូចជា Quy Nhơn, Cà Mau, Phú Yên, Kiên Giang... ការងារគ្រប់គ្រងនាវាចូលនិងចេញ កត់ត្រាសៀវភៅកំណត់ហេតុ ត្រួតពិនិត្យឧបករណ៍ អាជ្ញាប័ណ្ណនេសាទ; ដំណើរការនៃការគ្រប់គ្រងប្រភពដើមអាហារសមុទ្រ៖ ការតាមដាន ការបោះត្រា ការបញ្ជាក់ទិន្នផល... ហើយសកម្មភាពទាំងអស់ប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។
ជាទូទៅ ទូទាំងប្រទេស រហូតមកដល់ពេលនេះ កងនាវានេសាទដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅក្នុងមូលដ្ឋានទិន្នន័យនេសាទជាតិបាន ឈានដល់ប្រហែលពី ៩៩,៨% ទៅដល់ ៩៩,៩% ក្នុងចំណោមនាវានេសាទសរុបជិត ៨០ពាន់ គ្រឿង។ អត្រានៃនាវានេសាទដែលទទួលបានអាជ្ញាប័ណ្ណនេសាទបានឈានដល់ប្រហែល ៩៦,១១% ក្នុងចំណោមនាវាដែលមានអាជ្ញាប័ណ្ណជាង ៧៧ ពាន់គ្រឿង។ ខេត្តជាច្រើនបានបង្ហើយទាំង ១០០% នៃការសម្គាល់នាវានេសាទ និងការចេញអាជ្ញាប័ណ្ណនេសាទ។
នាយករដ្ឋមន្ត្រីបានស្នើឱ្យឆាប់ស្តារផលិតកម្ម អាជីវកម្ម និងស្ថេរភាពជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ។ រូបថត៖ Lai Hoa/VOV |
នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ របស់ប្រព័ន្ធនយោបាយទាំងមូល ដែលក្នុងនោះលោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានដឹកនាំ និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយក្រសួង និងសាខានានាជារៀងរាល់សប្តាហ៍។ នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការ៖ “ប្រមុខក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ត្រូវទទួលខុសត្រូវដោយផ្ទាល់ និងពេញលេញចំពោះមុខរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ប្រសិនបើស្ថាន ភាពនាវានេសាទរំលោភច្បាប់កើតឡើងម្តងទៀត ដែលធ្វើឱ្យយឺតយ៉ាវវឌ្ឍនភាពនៃការដកកាតលឿង IUU។ ត្រូវតែផ្តោតលើការដឹកនាំនិងបញ្ជាណែនាំការអនុវត្តខែកំពូលប្រឆាំងនឹងការនេសាទ IUU ឲ្យបានម៉ឺងម៉ាត់។ បញ្ចប់ភ្លាមមួយរំពេច ការនេសាទខុសច្បាប់។ កសាងការនេសាទប្រកបដោយការទទួលខុសត្រូវជាមួយនឹងការតាមដានប្រភពនេសាទ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យនេសាទវៀតណាម ដើម្បីកិត្តិយសរបស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន"។
ទន្ទឹមនឹងការដឹកនាំពីរដ្ឋាភិបាល ការអនុវត្តបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង IUU។ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា Viettel បានចូលរួមយ៉ាងសកម្ម ដោយដាក់ពង្រាយប្រព័ន្ធត្រួតពិនិត្យនាវានេសាទ ដំណោះស្រាយកំណត់ទីតាំង និងភ្ជាប់ទិន្នន័យពីកម្រិតមូលដ្ឋានទៅកម្រិតមជ្ឈិម។ វេទិកា ឌីជីថលដែលផ្តល់ដោយ Viettel ជួយធ្វើបច្ចុប្បន្នភាពផ្លូវធ្វើដំណើរនាវានេសាទទាន់ពេលវេលា ដោយព្រមាននៅពេលដែលនាវាបាត់បង់សញ្ញា ឬមានហានិភ័យឆ្លងកាត់ព្រំដែនសមុទ្រ។ អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោក Le Quang Dao បានឲ្យដឹងថា៖
អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោក Le Quang Dao ។ រូបថត៖ Ha Phuong/VOV |
“សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel បានធ្វើការជាមួយកងទ័ពការពារព្រំដែន និងក្រសួងកសិកម្ម និងបរិស្ថាន ដើម្បីធ្វើឌីជីថលទិន្នន័យទាំងអស់របស់នាវាកំពុងដំណើរការបច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនកំពុងធ្វើការជាមួយក្រសួងនគរបាល ដើម្បីបន្តធ្វើឌីជីថលទិន្នន័យ VneID ដើម្បីអាចគ្រប់គ្រងការនាំចូល និងនាំចេញបានយ៉ាងពេញលេញ តាមរយៈការប្រកាសតាមអេឡិចត្រូនិកនៅកំពង់ផែនេសាទនាពេលខាងមុខ”។
ដំណើរការឌីជីថលទិន្នន័យរបស់ Viettel ជួយធ្វើទំនើបកម្មការគ្រប់គ្រងនេសាទ ខណៈពេលដែលបង្កើតភាពម្ចាស់ការសម្រាប់វៀតណាមក្នុងការកែលម្អសមត្ថភាពត្រួតពិនិត្យ ដោយបំពេញតាមអនុសាសន៍ទាំងអស់របស់ EC ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)។
ជាមួយនឹងកម្លាំងអនុវត្តច្បាប់នៅសមុទ្រ កម្មវិធី "ប៉ូលិសសមុទ្រអមដំណើរអ្នកនេសាទ" ឥឡូវនេះកំពុងឈានចូលដល់ឆ្នាំទី ៩ ដោយនាំមកនូវលទ្ធផលច្បាស់លាស់។ តាមរយៈការផ្សព្វផ្សាយ អ្នកនេសាទមានទំនុកចិត្តក្នុងការចេញទៅច្បាមជាប់សមុទ្រ រួមចំណែកដល់ការរក្សាសន្តិសុខ និងអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ។ ឧត្តមសេនីយ៍ឯក Thai Dai Ngoc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ប្រធានគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់របស់ក្រសួងការពារប្រទេស បានបញ្ជាក់ថា៖
ឧត្តមសេនីយ៍ឯក Thai Dai Ngoc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ TTXVN |
“កម្លាំងកងទ័ពសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន និងកងកម្លាំងមុខងារពាក់ព័ន្ធ ដើម្បីបង្កើនការងារឃោសនា និងការផ្សព្វផ្សាយការអប់រំផ្នែកច្បាប់ ដើម្បីឱ្យម្ចាស់នាវា ប្រធានកប៉ាល់ អ្នកនេសាទ... អាចបង្កើនការយល់ដឹងអំពីការអនុវត្តគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ បានត្រឹមត្រូវ។ ដឹកនាំ និងសម្របសម្រួលជាមួយកងកម្លាំងការពារព្រំដែន និងកងកម្លាំងប៉ូលិសសមុទ្រ ដើម្បីដាក់នាវានេសាទក្នុងប្រភេទ ៣ ទេ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងបង្ខំពួកគេឲ្យឈប់ដំណើរការ”។
ដើម្បីរួមជាមួយប្រទេសទាំងមូល សម្រេចបាននូវគោលដៅលុបបំបាត់ "កាតលឿង” របស់ EC តំបន់ឆ្នេរសមុទ្រក៏អនុវត្តដំណោះស្រាយជាច្រើនប្រកបដោយប្រសិទ្ធភាព ដូចជា៖ មានគោលនយោបាយដើម្បីប្តូរមុខរបរ និងរុះរើនាវានេសាទដែលលែងត្រូវការការនេសាទ; ប្រកាសគោលនយោបាយដើម្បីជួយឧបត្ថម្ភដល់អ្នកនេសាទដែលជាម្ចាស់នាវានេសាទដែលលែងត្រូវការនេសាទ ឬមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបន្តការនេសាទ ដើម្បីប្តូរមុខរបរ; ពិនិត្យ និងសម្អាតទិន្នន័យកងនាវានេសាទនៅលើមូលដ្ឋានទិន្នន័យនេសាទជាតិ...។
ការសម្របសម្រួលយ៉ាងរលូនរវាងកងកម្លាំងយោធា និងអាជ្ញាធរមូលដ្ឋានកំពុងបង្កើតកម្លាំងពលំ ដែលជួយកាត់បន្ថយចំនួននៃការរំលោភបំពានយ៉ាងច្រើន លើកកំពស់វិន័យក្នុងការនេសាទ និងពង្រឹងទំនុកចិត្តរបស់អ្នកនេសាទក្នុងដំណើរការចេញទៅក្រៅសមុទ្រ ដើម្បីបន្តច្បាមជាប់សមុទ្រ ដោយចូលរួមដៃគ្នាដើម្បីលុបបំបាត់ កាតលឿង IUU របស់ EC នាពេលខាងមុខ។
IUU មិនត្រឹមតែជារឿងនេសាទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងដោយផ្ទាល់ទៅនឹងសន្តិសុខសមុទ្រ កិត្យានុភាពជាតិ និងសិទ្ធិប្រជាជនផងដែរ។ ការប្រយុទ្ធប្រឆាំងនឹង IUU គឺជាការទទួលខុសត្រូវរួមគ្នានៃប្រព័ន្ធនយោបាយទាំងមូល ដែលក្នុងនោះយោធាគឺជាកម្លាំងសំខាន់ដើម្បីធានាសន្តិសុខ សុវត្ថិភាព អធិបតេយ្យភាព និងវិន័យនៅលើសមុទ្រ។ ការចូលរួមរបស់កងទ័ពជួយកាត់បន្ថយការរំលោភបំពានយ៉ាងច្រើន រួមចំណែកដល់ការការពារអធិបតេយ្យភាព ធ្វើឱ្យកន្លែងនេសាទមានស្ថេរភាព បង្កើតបរិយាកាសសុវត្ថិភាព និងចីរភាពសម្រាប់អ្នកនេសាទដើម្បីទាញយកផលប្រយោជន៍រយៈពេលវែង៕