កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការរនិងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស គឺមិនអាចបដិសេធបានទេ

(VOVWORLD) -  នាពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពជួញដូរមនុស្សលើពីភពលោក (TIP) ឆ្នាំ ២០១៩ ដែលនៅតែបន្តចាត់ចំណាត់ថ្នាក់ប្រទេសវៀតណាមស្ថិតក្នុងក្រុមទី ២ ដែលត្រូវតាមដាន។ របាយការណ៍នេះ មានការវាយតម្លៃខ្វះកត្យានុម័តនិងខ្វះភាពត្រឹមត្រូវ  ហើយក៏មិនឆ្លុះបញ្ចាំងបានពីកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ វៀតណាមក្នុងកិច្ចការពារនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះឡើយ។

កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការរនិងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស គឺមិនអាចបដិសេធបានទេ - ảnh 1ប្រគល់ស្ត្រីវៀតណាមដែលត្រូវគេបោកបញ្ឆោត ជួញដូរទៅចិន ក្នុងករណីជួញដូរមនុស្ស នាឆ្នាំ ២០១៨ (រូបភាព៖  CHINA DAILY)

បញ្ហាជួញដូរមនុស្សគឺជាប្រភេទឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ ដែលជាបញ្ហាច្របូកច្របល់នៅក្នុងប្រទេសជាច្រើន ក្នុងនោះមានទាំងវៀតណាមផងដែរ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិមនុស្ស ប៉ះពាល់ដល់សុខភាព ស្មារតីនិងអាយុជីវិតរបស់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ផ្ទាល់ដល់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមតែងតែផ្សព្វផ្សាយឲ្យប្រជាជនលើកកម្ពស់ការយល់ដឹង និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យនេះ។

ការវាយតម្លៃខ្វះសត្យានុម័ត

 សូមស្តាប់សម្លេងនៅទីនេះ៖

 

របាយការណ៍ TIP ឆ្នាំ ២០១៩ របស់ក្រសួងការបរទេសអាមេរិកនៅតែបន្តលើកឡើងថា ថ្វីត្បិតតែវៀតណាមមិនទាន់បានបំពេញតាមបទដ្ឋានអប្បបរមា ដែលកាត់បន្ថយការជួញដូរមនុស្សឡើយ ប៉ុន្តែក៏មានការខិត ខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ផងដែរ។

របាយការណ៍នេះបានចាត់ទុកថា ការកំណត់និងការជួយឧបត្ថម្ភដល់ជនរងគ្រោះ នៅមានភាពយឺតយ៉ាវនិងគ្មានប្រសិទ្ធភាព ហើយខ្វះការសម្របសម្រួលរវាងស្ថាប័នអន្តរក្រសួងនិងកម្មាភិបាលថ្នាក់ខេត្ត ការអនុវត្តច្បាប់មិនស៊ីចង្វាក់គ្នា ដែលបះពាល់ដល់កិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យ៉ាង ណាមិញ ក្រុមហ៊ុនជ្រើសរើសពលករ ឬក្រុមហ៊ុនឈ្មួញជើងសា ដែលមិនមានអាជ្ញាប័ណ្ណ ប៉ុន្តែយកថ្លៃឈ្នួលខ្ពស់ហួសហេតុ បើប្រៀបធៀបនឹងថ្លៃឈ្នួលតាមច្បាប់ដែលបានកំណត់សម្រាប់អ្នកដាក់ពាក្យសុំការងារ និងមនុស្សដែលជំពាក់បំណុលច្រើនតែមានហានិភ័យខ្ពស់នៃពលកម្មដោយបង្ខំជាដើម។

ខិតខំប្រឹងប្រែងជានិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

ការទទួលស្គាល់និងវាយតម្លៃលើបញ្ហាមួយ គួរតែផ្អែកលើព័ត៌មានដែលជាការពិតជាក់ស្តែង  និងត្រូវបានផ្ទៀងផ្ទាត់រួចជាស្រេច បើមិនដូច្នេះទេ វានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កឱ្យមានការយល់ច្រឡំនិងបង្កើតមូលដ្ឋានសម្រាប់អានុភាពអមិត្តធ្វើការបំប្លែងការពិត និងមូលបង្កាច់អំពីស្ថានភាពនៅវៀតណាម។

ជាការពិត ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តែងតែត្រូវបានបក្សនិងរដ្ឋវៀតណាមផ្តោតការយកចិត្តទុកដាក់ជាពិសេស និងមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ហើយត្រូវបានអនុវត្តលើវិស័យជាច្រើន ពីការបង្ការ ការរកឃើញនិងចាត់ការឧក្រិដ្ឋកម្មក៏ដូចជាផ្តល់ជំនួយដល់ជនរងគ្រោះផង។

កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ការរនិងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស គឺមិនអាចបដិសេធបានទេ - ảnh 2 ផ្សព្វផ្សាយឲ្យប្រជាជនលើកកម្ពស់ការប្រុងប្រយ័ត្នចំពោះគ្រោះជួញដូរមនុស្ស (រូបភាព៖ daidoanket.vn)

ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមមានគោលការណ៍ ជំរុញការធ្វើចំណាកស្រុកដោយស្របច្បាប់ប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏ប្តេជ្ញា ប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់និងគ្រោះជួញដូរមនុស្សជាដាច់ខាត។ រដ្ឋាភិបាលក៏បានចេញនិងអនុវត្តគោលនយោបាយច្បាប់ជាច្រើន ដើម្បីអនុវត្តគោលការណ៍ណែនាំទាំងនេះ។ អាចនិយាយដល់ច្បាប់ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស; ក្រមច្បាប់ព្រហ្មទណ្ឌ (ធ្វើវិសោធនកម្មនិងបំពេញបន្ថែមក្នុងឆ្នាំ ២០១៧) ឬអនុក្រឹត្យលេខ ៦២ របស់រដ្ឋាភិបាល ដែលចែងអំពីមូលដ្ឋានសម្រាប់កំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរនិងការពារសុវត្ថិភាពរបស់ជនរងគ្រោះនិងសាច់ញាតិរបស់ពួកគេ។ នាពេលថ្មីៗនេះ នៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចុះហត្ថលេខាលើ សេចក្តីសម្រេចចិត្ត ផ្សព្វផ្សាយនូវផែនការអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាពនិងមានសណ្តាប់ធ្នាប់របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ បានដាក់ចេញនូវដំណោះស្រាយគ្រប់ជ្រុងជ្រោយនិងគ្រប់ដណ្តប់ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងការធ្វើចំណាកស្រុក ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក។

លើសពីនេះទៀត វៀតណាមកំពុងពិនិត្យនិងស្រាវជ្រាវ ដើម្បីបង្កើតកម្មវិធីបង្ការនិងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្រាប់រយៈពេល ២០២១-២២២៥ ដើម្បីបន្តគោលដៅកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្សនិងកាត់បន្ថយឧក្រិដ្ឋកម្មជួញដូរមនុស្ស។ ទន្ទឹមនឹងនោះវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការពារនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស លើកកម្ពស់តួនាទីរបស់បេសកកម្មខ្លួននៅឯបរទេស ក្នុងការក្តាប់ជាប់ស្ថានការណ៍រកឃើញនិងជួយសង្គ្រោះជនរងគ្រោះ ការ ពារសិទ្ធិស្របច្បាប់ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាមដែលជាជនរងគ្រោះដោយការជួញដូរឲ្យវិលត្រ ឡប់មកប្រទេសវិញ។ យ៉ាងណាមិញ បញ្ហាជួញដូរមនុស្សបានក្លាយជាបញ្ហាគ្រោះថ្នាក់ទូទាំងពិភពលោកក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ វៀតណាមក៏បានទទួលស្គាល់ដោយត្រង់ដែរថា នៅតែមានចំណុចខ្វះខាត ប៉ុន្តែ ថ្វីត្បិតដូច្នេះក៏ដោយ កិច្ចប្រឹងប្រែងរបស់វៀតណាមគឺមិនអាចបដិសេដ្ឋបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ