កម្មវិធីផ្សាយពិសេស៖ វៀតណាមសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០

(VOVWORLD) -  A:  ជម្រាបសួរប្រិយមិត្តជាទីមេត្រី!  នាងខ្ញុំឈ្មោះមួយ លីន

B: បាទ! ខ្ញុំ គឺ ហុង អាញ់

A:សូមគោរពស្វាគមន៍លោកអ្នកនាងនិងមិត្តអ្នកស្តាប់ដែលបានរួមដំណើរជាមួយយើងខ្ញុំក្នុងកម្មវិធីវិទ្យុចុងក្រោយនៃឆ្នាំ ២០១៨ ក្រោមប្រធានបទ “វៀតណាមសម្របខ្លួនទៅនឹងបដិ វត្តឧស្សាហកម្ម ៤.០” ។ ជាបឋមសូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តស្តាប់ផ្នែកព័ត៌មាន តាមរយៈការអានរបស់អ្នកស្រី Bích Ngọc។

 សូមស្តាប់ការផ្សាយសម្លេងនៅខាងក្រោមនេះ៖

B. លោកអ្នកនាងជាទីមេត្រី!  ឆ្នាំ ២០១៨ បានបញ្ចប់ដោយជោគជ័យនៅពេលវៀតណាមក៏បានសម្រេចលើសពីគោលដៅសំខាន់ៗដែលបានដាក់ចេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

A. ឆ្នាំ២០១៨នេះ ក៏ជាសាក្សីមើលឃើញការផ្លាស់ប្តូររបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ប្រជាជនច្រើន ជាពិសេសគឺមជ្ឈដ្ឋានយុវជននៅក្នុងការប្រមើលមើលនូវឱកាសធំធេង ដោយបដិវត្តន៍ ៤.០ នាំមក។

B. ប្រការនេះបានបង្ហាញពីភាពម្ចាស់ការដើម្បីសម្របខ្លួនទៅនឹងកាលា នុវត្តភាពថ្មីរបស់វៀតណាមសំដៅបង្កើតនូវបុព្វហេតុងាយស្រួលដ៏មានអត្ថន័យសម្រាប់ជំហានបន្ទាប់ក្នុងឆ្នាំ ២០១៩ ខាងមុខ

A. សូមអញ្ជើញប្រិយមិត្តអ្នកស្តាប់កម្មវិធីបន្តនៃវិទ្យុសម្លេងវៀតណាមដោយមានប្រធានបទ “វៀតណាមសម្របខ្លួនទៅនឹងបដិវត្តឧស្សាហកម្ម ៤.០”។

B. បដិវត្តន៍ឧស្សាហកម្មលើកទី៤ កំពុងលេចចេញយ៉ាងច្បាស់ក្រឡែកនូវវត្តមានកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។ ប្រទេសវៀតណាម ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសមានកំណើនសេដ្ឋកិច្ចលូតលាស់ឈានមុខគេនៅអាស៊ី កំពុងមានការផ្លាស់ប្តូរបន្តិចម្តងៗ ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

លោកស្រី Le Nu Thuy Duong អគ្គនាយិការក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអាជីវកម្ម Golf Long Thanh៖ “ក្រុមហ៊ុនរបស់យើងខ្ញុំបានអនុវត្តបច្ចេកវិជ្ជាទៅក្នុងការគ្រប់គ្រងវិស័យដែលក្រុមហ៊ុនប្រតិបត្តិការដូចជា កីឡាដ្ឋានវាយកូនហ្គោល អចលនទ្រព្យ សណ្ឋាគារនិងគម្រោងផ្សេងៗមួយចំនួន។ ក្រុមហ៊ុនក៏កំពុងវិនិយោគនិងអនុវត្តប្រព័ន្ធ Software ដោយរួមបញ្ចូលទាំងការគ្រប់គ្រងហិរញ្ញវត្ថុនិងបុគ្គលិកតែម្តង។ យើងខ្ញុំក៏អនុវត្តបច្ចេកវិទ្យា 3D ដើម្បីបង្ហាញពីការរចនាផលិតផល ស្ថាបត្យកម្មសង្ហារឹមជាដើម”។

លោក Nguyen Ngoc An អគ្គនាយកក្រុមហ៊ុន Visan៖ “យើងខ្ញុំមានដំណើរការជាក់លាក់ដើម្បីសមស្របនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ខ្សែសង្វាក់ផលិតកម្មដោយស្វ័យប្រវត្តិដែលយើងខ្ញុំកំពុងបង្កើតគឺមានលក្ខណៈសមស្រប។ ហេតុដូច្នេះ នៅពេលក្រោយយើងនឹងបង្កើនផលិតភាពកាន់តែច្រើន ដោយបានបំពាក់ឧបករណ៍រ៉ូបូត ដែលបង្កើតបាននូវអត្ថប្រយោជន៍ប្រកួតប្រជែងនៅលើទីផ្សារ”។

A.  លោកអ្នកនាងទើបនឹងបានស្តាប់លោកស្រី Le Nu Thuy Duong អគ្គនាយិការក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអាជីវកម្ម Golf Long Thanh និងលោក Nguyen Ngoc An អគ្គនាយកក្រុមហ៊ុន Visan និយាយអំពីកម្មវិធីបច្ចេកវិទ្យាឆ្លាតវៃនៅក្នុងផលិតកម្មនិងអាជីវកម្ម។ ដូចដែលអាចមើលឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតគឺជានិន្នាការចាំបាច់នាពេលអនាគត។

B.  ដើម្បីយល់ច្បាស់ពីទិដ្ឋភាពទូទៅល្អប្រសើរនៃវត្តមានរបស់បដិវត្តន៍ឧស្សាហកម្មទី ៤ នៅវៀតណាម សូមអញ្ជើញមិត្តអ្នកស្តាប់ តាមដានជំនួបសំណេះសំណាលរវាងអ្នកឆ្លើយឆ្លងព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ជាមួយ បណ្ឌិត Nguyen Thang នាយកមជ្ឈមណ្ឌលវិភាគនិងព្យាករណ៍ (នៃបណ្ឌិតសភាវិទ្យាសាស្រ្តនិងសង្គមវៀតណាម) និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនសេវាកម្ម Viettel ជុំវិញប្រធានបទ “វៀត ណាម សម្របខ្លួនជាមួយបដិវត្តន៍ ៤.០។ សូមអញ្ជើញលោកអ្នកនាងតាមដានស្តាប់

អ្នកយកព័ត៌មាន៖  សូមគោរពលោកបណ្ឌិត Nguyen Thang និងលោកអគ្គនាយក  Phung Van Cuong! តើលោកទាំងពីរវាយតម្លៃយ៉ាងម៉េចអំពីការរីកសាយសាយរបស់បដិវត្តន៍ ៤.០ ក្នុងសង្គមវៀតណាម?

បណ្ឌិត Nguyen Thang៖ “ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ព័ត៌មានស្តីពីបដិវត្តន៍ឧស្សាហកម្មទី ៤ បានរីកសាយភាយយ៉ាងឆាប់រហ័ស។ ផ្តើមឡើងពីការយល់ដឹងរបស់មេដឹកនាំកំពូលនៃបក្សនិងរដ្ឋអំពីសារៈសំខាន់នៃបដិវត្តន៍និងភាពម្ចាស់ការរបស់ស្ថាប័នតាក់តែងគោលនយោបាយរបស់វៀតណាម។ នៅក្នុងសង្គមវៀតណាមបច្ចុប្បន្នយើងក៏មើលឃើញនូវការប្រើប្រាស់បច្ចេកវិទ្យា ដូចជា កម្មវិធី Grap ឬ Uber ជាដើម។  ខ្ញុំគិតថា ដល់ពេលវេលាដើម្បីទាញយកឱកាសនៃបដិវត្ត ៤.០”។

លោក Phung Van Cuong៖ “យើងខ្ញុំវាយតម្លៃថា ការចូលរួមបដិវត្តន៍ ៤.០ របស់វៀតណាមក្នុងឆ្នាំ ២០១៨ គឺខ្លាំងណាស់។ កម្រិតនៃការចាប់អារម្មណ៍និងស្មារតីគឺច្បាស់លាស់ពោលគឺ ពីមជ្ឈិមបក្សទៅដល់រដ្ឋាភិបាលនិងគ្រប់កម្រិតថ្នាក់។ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិច។ នេះគឺជាសកម្មភាពត្រឹមត្រូវ ពីព្រោះដំណើរការបដិវត្តន៍ត្រូវតែផ្តើមចេញពីប្រមុខដឹកនាំ។ នៅក្នុងសង្គមវិញ ឥទ្ធិពលនៃបដិវត្តន៍ ៤.០ គឺបង្ហាញច្បាស់ណាស់។ វារួមចំណែកលើកទឹកចិត្តខ្លាំង សម្រាប់អង្គភាពអាជីវកម្មដែលចូលរួមក្នុងបច្ចេកវិទ្យា”។

អ្នកយកព័ត៌មាន៖ តាមលោកទាំងពីរ តើវៀតណាមបានសម្របខ្លួនដល់ណាហើយក្នុងបដិវត្តន៍នេះ។

លោក Phung Van Cuong៖  “ខ្ញុំគិតថា នៅវៀតណាម បើនិយាយអំពីការតភ្ជាប់ គឺយើងមិនចាញ់ប្រទេសណាមួយនៅក្នុងពិភពលោកទេ។ ដូចមិត្តអ្នកស្តាប់បានជ្រាប ប្រតិបត្តិករមានប្រជាប្រិយភាពខ្លាំងគឺការតភ្ជាប់ឥតខ្សែ 4G ហើយខាងមុខគឺ 5G នឹងមកដល់ឆាប់ៗនេះ។ នៅក្នុងបច្ចេកវិទ្យា យើងមិនចាំបាច់ថាត្រូវបង្កើតបច្ចេកវិទ្យានោះទេ។ វិធីរបស់វៀតណាមគឺប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងជីវភាពរស់នៅជាក់ស្តែងតែម្តង ដូចជាក្នុងកសិកម្ម ផលិតកម្ម ការអប់រំ សុខាភិបាលនិង ទេសចរណ៍ជាដើម”។

បណ្ឌិត Nguyen Thang៖  “ខ្ញុំគិតថា វៀតណាមមិនមែនជាក្រុមដែលប្រតិបត្តិឆាប់រហ័សពេក ប៉ុន្តែវាក៏មិនយឺតពេកដែរ។ ខ្ញុំតែងតែសង្កត់ធ្ងន់ថា នៅក្នុងបដិវត្តន៍ ៤.០ បញ្ហាចោទឡើងគឺយើងមិនត្រឹមតែមានការច្នៃប្រឌិតបច្ចេកវិទ្យា ប៉ុណ្នោះទេ ថែមទាំងចេះស្រូបយកបច្ចេកវិទ្យា ផង ដោយទាញយកផលប្រយោជន៍ពីបច្ចេក វិទ្យានោះដើម្បីជួយប្រទេសជាតិលោតផ្លោះបោះជំហានអភិវឌ្ឍន៍ទៅមុខ”។

អ្នកយកព័ត៌មាន៖ តើវៀតណាមត្រូវធ្វើយ៉ាងដូចម្ត៉េចដើម្បីក្រេបយកនូវបច្ចេកវិទ្យាក្នុងបដិវត្តន៍៤.០

បណ្ឌិត Nguyen Thang៖  “ខ្ញុំគិតថា រដ្ឋាភិបាលត្រូវបង្កើនការប្តេជ្ញាចិត្តក្នុងការបង្កើត រដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីឆ្ពោះទៅរករដ្ឋាភិបាល ឌីជីថល។ សហគ្រាសនានាត្រូវពន្លឿនដំណើការឌីជីថល ជាពិសេសសហគ្រាសធុនតូចនិងមធ្យម។ សម្រាប់ប្រជាជនវិញ គឺបញ្ហាជំនាញនិងការយល់ដឹង”។

លោក Nguyen Van Cuong៖ “ខ្ញុំគិតថាបដិវត្តន៍ត្រូវការកម្លាំងស្នូល។ តួនាទីដ៏សំខាន់បំផុតរបស់រដ្ឋាភិបាល គឺដើម្បីបង្កើតឲ្យបានយុទ្ធសាស្ត្រអំពីធនធានមនុស្សនិងរបៀបរបបគោលនយោបាយ។ រីឯក្រុមហ៊ុនបច្ចេកវិទ្យាធំៗ គួរតែបង្កើតមូលដ្ឋានគ្រឹះដើម្បីជួយដល់សង្គម ហើយក្រុមហ៊ុនដែលចាប់ផ្តើមអាជីវកម្មអាចពឹងផ្អែកលើមូលដ្ឋានគ្រឹះនោះ ដើម្បីផ្តល់នូវសេវាកម្ម ដែលអាចអនុវត្តទៅក្នុងសេវាកម្មអប់រំ និងសុខាភិបាលជាដើម។ សម្រាប់ក្រុមហ៊ុនតូចៗគួ របង្កើតសេវាកម្មដល់សហគមន៍ធុរកិច្ចនិងប្រជាជន”។

អ្នកយកព័ត៌មាន៖ តើតាមមតិរបស់លោក កម្លាំងធនធានមនុស្សណា មួយអាចដើរតួរស្នូលក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

បណ្ឌិត Nguyen Thang៖ “ទ្រព្យសម្បត្តិដ៏ធំបំផុតមួយរបស់វៀតណាមគឺចំនួនប្រជាជនវ័យក្មេង។ មនុស្សវ័យក្មេងតែងតែដើរត្រួសត្រាយក្នុងការក្រេបយកអ្វីដែលថ្មី ហើយជំនាញឌីជីថលវិញ គឺអាយុកាន់តែក្មេងកាន់តែក្រេបយកយ៉ាងលឿន។ ដូច្នេះ ខ្ញុំគិតថានេះគឺជាឱកាសដ៏ល្អសម្រាប់មិត្ត វ័យក្មេងទាំងអស់គ្នា។ មិត្តវ័យក្មេងទាំងអស់គួរប្រើប្រាស់វិធីសិក្សាច្រើនបំផុតដើម្បីទទួលបានលទ្ធផលល្អ”។   

លោក Nguyen Van Cuong៖ “បដិវត្តន៍នេះគឺប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាច្រើន ដូច្នេះជំនាន់វ័យក្មេងគឺសមស្របបំផុត។  ប្រជាជនវៀតណាមមានភាពបត់បែនខ្ពស់និងចូលចិត្តអ្វីថ្មី។ ខ្ញុំគិតថាវាជាអត្ថប្រយោជន៍ដ៏អស្ចារ្ យមួយសម្រាប់ជំនាន់វ័យក្មេងវៀតណាម”។

A. លោកអ្នកនាងទើបបានស្តាប់ការផ្លាស់ប្តូររវាងអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ជាមួយលោកបណ្ឌិត Nguyen Thang នាយកមជ្ឈ មណ្ឌលវិភាគនិងព្យាករណ៍ (នៃបណ្ឌិតសភាវិទ្យាសាស្ត្រនិងសង្គមវៀត ណាម) និងអគ្គនាយក អគ្គក្រុមហ៊ុនសេវាកម្ម Viettel Phung Van Cuong អំពីការសម្របខ្លួនរបស់វៀតណាមក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ។

B. ដូចដែលភ្ញៀវកិត្តយសដែលទើបលើកឡើង ហើយការពិតជាក់ស្តែងក៏បានបង្ហាញផងដែរថា នៅក្នុងបដិវត្តន៍នេះ ជំនាន់យុវវ័យ គឺជាកម្លាំងសំខាន់។ ដូច្នេះ តើយុវវ័យត្រូវត្រៀមអ្វីខ្លះសម្រាប់អនាគតរបស់ខ្លួន? សូមអញ្ជើញលោកអ្នកនាងនឹងមិត្តអ្នកស្តាប់តាមដានបទយកការណ៍ “យុវ ជនវៀតណាមម្ចាស់ការចូលរួមក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០”

លោកអ្នកនាងជាទីមេត្រី!

“យុវជនត្រូវការបំពាក់នូវជំនាញចាំបាច់ដើម្បីត្រៀមខ្លួន សម្រាប់ការប្រ កួតប្រជែងក្នុងយុគសម័យថ្មី។ យើងមិនអាចសម្រេចបានគោលដៅរបស់យើងបានទេ ប្រសិនបើយុវជនត្រូវគេបោះបង់ចោលនៅខាងក្រោយ ”នោះ។ នេះគឺជាការអះអាងរបស់ Sophia ជាមនុស្សយន្តត្រូវបានផ្តល់សញ្ជាតិជាមនុស្សដំបូងគេក្នុងប្រវត្ដិសាស្ដ្រ នៅពេលដែលនាងបានចូលរួម វេទិកាកំពូលដែលប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាមក្នុងខែកក្កដាឆ្នាំ ២០១៨ ។ មនុស្សយន្តរូបនេះបានជឿជាក់ថា នាពេលអនាគត ម៉ាស៊ីននឹងជំនួសការងាររបស់មនុស្សប្រើកម្លាំងសាមញ្ញភាគច្រើន។

តើយើងត្រូវរៀនអ្វីខ្លះដើម្បីមិនត្រូវមនុស្សយន្ត “ឆក់យកការងារ” និងសម្របខ្លួនទៅក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤?  Nguyen Nhat Anh និស្សិតនៃសាកលវិទ្យាល័យពហុបច្ចេកវិទ្យានៃទីក្រុងហាណូយ បានចែក រំលែកថា៖ “យុវវ័យដូចជាខ្ញុំបានត្រៀមរៀបចំកត្តាជាមូលដ្ឋាគឺនៃសមត្ថ ភាពភាសាបរទេសនិងចំណេះដឹងបន្តិចបន្តួចអំពីបច្ចេកវិទ្យា។ ខ្ញុំគិតថា បុគ្គលម្នាក់ត្រូៗវការពង្រីកសមត្ថភាពគិតគូរខ្លួនឯង ហើយត្រូវភាពច្នៃប្រឌិតដើម្បីគេចចេញពីការបទដ្ឋានចាស់”។

បដិវត្ត ៤.០ កំពុងត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ នូវតម្រូវការនៃអាជីពទំនើប។ កម្មករនិយោជិតត្រូវមានការច្នៃប្រឌិតនិងបំប៉ន់ជំនាញផ្នែកទន់ឲ្យប៉ិនប្រសព។ កញ្ញា Dao Thu Huong និស្សិតនៃសាកលវិទ្យាល័យឧស្សាហកម្មហាណូយបានចែករំលែកថា៖  “នាងខ្ញុំកំពុងត្រៀមខ្លួនជាស្រេចក្នុងការទទួលបានព័ត៌មានយ៉ាងរហ័ស។ លើសពីនេះទៅទៀត នាងខ្ញុំក៏ត្រូវហ្វឹកហាត់លទ្ធភាពធ្វើការតាមក្រុមៗ  លទ្ធភាពប្រាស្រ័យទៀត ផង ។ ទាំងអស់នេះក៏ជាកត្តាសំខាន់ផងដែរ ដើម្បីយុវជនវ័យក្មេងអាច បត់ បែនតាមកាលៈទេសៈផ្សេងៗគ្នា”។

ការផ្លាស់ប្តូរ ហើយសម្របខ្លួនគឺជាក្រិត្យក្រមនៃការប្រែប្រួល។ ហេតុដូច្នេះ ត្រូវមានជំហានត្រៀមរៀបចំឲ្យខ្លួនពីជំនាញនិងចំណេះដឹង ដល់កម្លាំង ពលំ ជាវិធីមួយសម្រាប់យុវជននៅវៀតណាម ដើម្បីឆ្លើយតបជាវិជ្ជមានចំពោះការផ្លាស់ប្តូររបស់សម័យកាល។

A: លោកអ្នកនាងទើបនឹងបានស្តាប់នូវបទយកការ “ការចូលរួមក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០”

B. ដោយទទួលស្គាល់នូវតួនាទីរបស់ជំនាន់យុវជន រដ្ឋាភិបាលវៀតណាមជានិច្ចកាលបានលើកទឹកចិត្តយុវជនឱ្យទទួលយកចំណេះដឹង ផ្នែកវិទ្យា សាស្ត្រជឿនលឿននិងទំនើប។ ជាពិសេស  សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជី មិញ បានម្ចាស់ការជំរុញយ៉ាងខ្លាំងក្លានូវកម្លាំងពលំរបស់យុវជនវ័យក្មេងចំនួន ១៤ លាននាក់ ដើម្បីឈានចូលបដិវត្តន៍ឧស្សាហកម្ម ៤.០ ដូចទៅ នឹងការបញ្ជាក់អះអាងរបស់លេខាទី ១ នៃសម្ព័ន្ធយុវជនកុម្មុយនីសទីក្រុង ហូជីមិញលោក  Le Quoc Phong ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

អ្នកយកព័ត៌មាន: ជម្រាបសួរលោក។ តើសម្ព័ន្ធយុវជនកុម្មុយនីសហូជី មិញ បានធ្វើអ្វីៗខ្លះដើម្បីពង្រីកកម្លាំងពលំរបស់ជំនាន់យុវជនក្នុងយុគសម័យ ៤.០?

លោក Le Quoc Phong: “យើងខ្ញុំបានផ្តោតលើការលើកកម្ពស់ចំណេះដឹងនិងជំនាញចាំបាច់សម្រាប់យុវវ័យទាក់ទងនឹងវិស័យវិទ្យាសាស្រ្ត បច្ចេក វិទ្យានិងគណិតវិទ្យា។ យើងខ្ញុំក៏បានអនុវត្តសកម្មភាពបណ្តុះបណ្តាល បំប៉ន់ចំណេះដឹងនិងជំនាញដែលត្រូវការដើម្បីអាចម្ចាស់ការក្នុងបដិវត្តន៍ឧស្សាហកម្មនេះ។ យើងខ្ញុំគិតថា នេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ដើម្បីពង្រីកសក្តានុពលនិងអត្ថប្រយោជន៍នៃបញ្ញវន្តវ័យក្មេងវៀត ណាម ”។

អ្នកយកព័ត៌មាន: សូមជម្រាបលោកថា តើប្រការនេះមានអត្ថន័យយ៉ាងដូចម្ត៉េចដែរ?

លោក Le Quoc Phong: “ជំនាន់យុវជនអាចរួមចំណែកនូវគំនិតផ្តួចផ្តើមនិងដំណោះស្រាយ ដើម្បីវៀតណាមប្រើប្រាស់នូវឱកាសដ៏ល្អបំផុត ជំរុញការអភិវឌ្ឍន៍យ៉ាងលឿនបំផុត នៅពេលដែលវៀតណាមជួបប្រទះកាលានុវត្តន៍ភាពនិងបញ្ហាប្រឈមនៃបដិវត្តន៍ ៤.០នេះ ។ យើងខ្ញុំមានបំណងបង្កើតបណ្តាញតភ្ជាប់បញ្ញវន្តវ័យក្មេងវៀតណាមទាំងនៅក្នុងនិងក្រៅប្រទេស។ នេះក៏ជាវិធីមួយសម្រាប់ជំនាន់យុវជនវៀតណាមឱ្យកាន់តែយល់ដឹងពីការទទួលខុសត្រូវរបស់ពួកគេចំពោះប្រទេសជាតិ”។

A.លោកអ្នកនាងទើបនឹងបានស្តាប់បទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមជាមួយលេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញអំពីការបង្កើតលក្ខណៈសម្រាប់មនុស្សជំនាន់ក្រោយពង្រីកការច្នៃប្រឌិតរបស់ខ្លួននៅក្នុងយុគសម័យឧស្សាហកម្មទំនើបបច្ចុបន្បន្ន។

 B.បដិវត្តន៍ឧស្សាហកម្មលើកទី ៤ អាចកាត់បន្ថយដំណើរការនៃឧស្សាហូ បនីយកម្មនិងទំនើបភាវូបនីយកម្មរបស់វៀតណាដោយការរីកចម្រើនឥតឈប់ឈរទៅនឹងបច្ចេកវិទ្យាខ្ពស់។

A. ពីទស្សនៈរបស់សហគមន៍អន្តរជាតិ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិ បាលនិងប្រជាជនវៀតណាមដើម្បីសម្របខ្លួនទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ត្រូវបានគេវាយតម្លៃខ្ពស់។ បន្តទៅនេះអញ្ជើញលោកអ្នកនាងស្តាប់ទស្សនៈរបស់នាយកប្រតិបត្តិតំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌារបស់ Google លោក Rajan Anandan និងលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក៖

“អាចប្រមើលឃើញថា ប្រទេសវៀតណាមគឺជាប្រទេសដែលមានសហគ្រិនភាពល្អ ហើយសហគ្រិនទាំងអស់ដែលនាងខ្ញុំបានជួបគឺពិតជាមានភាពស្វាហាប់ខ្លាំង ចំពោះបដិវត្តន៍ឧស្សាហ កម្ម ៤.០។ វៀតណាមគឺជាប្រ  ទេសដែលមានសារៈសំខាន់យ៉ាងខ្លាំងដែលមានចំនួនអ្នកប្រើអ៊ិនធឺរណែតជាច្រើនដែលឈានទៅដល់ជាង ៥០ លាននាក់។ នេះគឺជាប្រទេសដែលមានខឿនសេដ្ឋកិច្ចប្រកបដោយថាមពល ជាមួយអ្នកប្រើប្រាស់អ៊ិនធឺ ណិតច្រើនជាងបណ្តាប្រទេសដទៃទៀត”។

“សក្តានុពលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលគឺបានបង្ហាញដោយសន្ទស្ស ដូចជាពេលវេលាប្រើអ៊ិនធឺណេតឬចំនួនអ្នកប្រើប្រាស់អ៊ិនធឺ ណេតខ្ពស់។ ជាងនេះទៅទៀត គឺការអភិវឌ្ឍរបស់ពាណិជ្ជកម្មអេឡិចត្រូ និក។ ខ្ញុំឃើញថា អ្នកដឹកនាំកំពុងព្យាយាមឈានដល់កម្ពស់ថ្មី ហើយនេះគឺជាវិស័យសំខាន់បំផុត។            

A.  លោកអ្នកនាងជាទីមេត្រី! បដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្កើតឱកាសស្មើគ្នានៅទូទាំងពិភពលោក។ ហេតុដូច្នេះ អ្នកណាចាប់យកឱកាសទាន់ពេលវេលានឹងទទួលបានជោគជ័យ។ ហើយប្រទេសវៀតណាមវិញ ដោយបានយល់ច្បាស់អំពីសារៈសំខាន់នៃបដិវត្តន៍នេះ ដែលកំពុងផ្លាស់ប្តូរបន្តិចម្ដងៗមិនឱ្យខកខានបដិវត្តន៍ឧស្សាហកម្ម៤.០នេះទេ។

B.   មូលដ្ឋានគ្រឹះដែលវៀតណាមកសាងឡើងនៅវៀតណាមក្នុងឆ្នាំ ២០១៨ នឹងក្លាយជាកម្លាំងចលករមួយ ឆ្ពោះទៅបដិវត្តន៍ឧស្សាហកម្មលើកទី ៤ សម្រាប់ ឆ្នាំ ២០១៩នេះជាមិនខាន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ