ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាមទទួលបានលទ្ធផលវិជ្ជមាន

(VOVWORLD) - ក្នុងឆ្នាំ២០១៩ នៅវៀតណាមមានរឿងក្ដីជាង២០០ជាមួយនឹងជន ជាប់ចោទប្រមាណ៥០០នាក់ត្រូវយកមកកាត់ទោសពីអំពើពុករលួយ។ ក្នុងនោះមានរឿងក្ដីធំៗដែលជនជាប់ចោទបានទន្ទ្រានកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ឬដីធ្លីមានទីតាំងអំណោយផលនៅតាមខេត្តក្រុងធំៗ រំលោភបំពានទៅលើបទបញ្ញត្តិស្ដីពីសេដ្ឋកិច្ច ឬរំលោភបំពានអំណាច ជះឥទ្ធិពលទៅលើអ្នកដទៃដើម្បីដណ្ដើមយកផលប្រយោជន៍។ 
ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាមទទួលបានលទ្ធផលវិជ្ជមាន - ảnh 1 ចាប់ពីដើមអាណត្តិនីតិកាលទី១២មក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដើរតួនាទីសំខាន់ជួរមុខក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងពង្រឹងបក្ស (រូបថត៖ tapchicongsan.org.vn)

  ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ២០១៩ អតីតរដ្ឋមន្រ្តីទាំងពីររូបនៃ ក្រសួងព័ត៌មាននិងទូរគ មនាគមន៍វៀតណាម រួមជាមួយអ្នកសមគំនិត ចំនួន១២នាក់ទៀតក្នុងរឿងក្ដី MobiFone ទិញ ៩៥%ភាគហ៊ុននៃក្រុមហ៊ុន AVG ត្រូវបានកាត់ទោសពីអំពើរំលោភបំពានទៅលើបទបញ្ញត្តិស្ដីពី ការគ្រប់គ្រងការវិនិយោគសាធារណៈ ដែលបណ្ដាលឡើងផលវិបាក ធ្ងន់ធ្ងរ និងអំពើទទួលយកសំណូក។ តាមរយៈរឿងក្ដីនេះបានសរ អោយឃើញថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាមបន្តត្រូវបានជំរុញ យ៉ាងខ្លាំងហើយច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏ត្រូវបានអនុវត្តយ៉ាងពិតជាក់ ស្ដែងផងដែរ។ ប្រការនេះជាសក្ខីភាពដ៏រស់រវើកនៃការប្ដេជ្ញាចិត្តរបស់ បក្សនិងរដ្ឋវៀតណាមក្នុងការបន្តរក្សា ជំរុញខ្លាំងការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនៅក្នុងក្បាលម៉ាស៊ីនរបស់បក្សនិងរដ្ឋ។

        ក្នុងឆ្នាំ២០១៩ នៅវៀតណាមមានរឿងក្ដីជាង២០០ជាមួយនឹងជន ជាប់ចោទប្រមាណ៥០០នាក់ត្រូវយកមកកាត់ទោសពីអំពើពុករលួយ។ ក្នុងនោះមានរឿងក្ដីធំៗដែលជនជាប់ចោទបានទន្ទ្រានកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋ ឬដីធ្លីមានទីតាំងអំណោយផលនៅតាមខេត្តក្រុងធំៗ រំលោភបំពានទៅលើបទបញ្ញត្តិស្ដីពីសេដ្ឋកិច្ច ឬរំលោភបំពានអំណាច ជះឥទ្ធិពលទៅលើអ្នកដទៃដើម្បីដណ្ដើមយក ផលប្រយោជន៍។ លទ្ធ ផលនោះបានសរអោយឃើញជាថ្មីម្ដងទៀតថា ការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយត្រូវបានបក្សនិងរដ្ឋវៀតណាមជំរុញយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៩។ ប្រការនេះជួយអោយប្រជាជនគាំទ្រនិងជឿជាក់កាន់តែ មុតមាំចំពោះការដឹកនាំរបស់បក្សក្នុងការងារនេះពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Luu Van Manh ពលរដ្ឋមួយនាក់នៅរដ្ឋធានីហាណូយបាន អោយដឹងថា៖

        “ជាបក្ខជនម្នាក់ ខ្ញុំឃើញថាក្នុងឆ្នាំកន្លងទៅ ការប្ដេជ្ញាចិត្តរបស់ មជ្ឈឹមបក្សក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺធំធេងណាស់ អញ្ចឹងបានជាទទួលបានការគាំទ្ររបស់ប្រជាជនទាំងមូល។ រាល់កម្មា ភិបាលមានអំពើរំលោភបំពាន មិនថាកំពុងកាន់អំណាចឬបានចូល និវត្តន៍នោះទេ សុទ្ធតែត្រូវយកមកកាត់ទោសយ៉ាងតឹងរឹង។ ប្ដេជ្ញាចិត្ត រាំងស្កាត់អំពើពុករលួយ បក្សបាននិយាយគឺធ្វើជាពុំខាន”។

        ចាប់តាំងពីដើមអាណត្តិការងារមក គណៈកម្មាធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ គណៈលេខា និងគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមបានដាក់វិន័យទៅលើកម្មាភិបាលជាន់ខ្ពស់ក្រោមការគ្រប់គ្រង របស់មជ្ឈឹមប្រមាណ៧០នាក់។ លោកសាស្ត្រាចាររងបណ្ឌិត Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស នៃសភាបណ្ឌិត នយោបាយជាតិហូជីមិញ បានចាត់ទុកថា៖         “ការដាក់វិន័យលើបក្ខជនរហូតដល់កម្មាភិបាលជាន់ខ្ពស់ គឺ ការងារចាំបាច់ណាស់ ក្នុងដំណើរការពង្រឹង កសាងនិងអភិវឌ្ឍរបស់ បក្ស ដែលជួយអោយបក្សស្អាតស្អំនិងរឹងមាំជាពិតប្រាកដ។ មិនថា កំពុងកាន់មុខតំណែងណាក៏ដោយ ប្រសិនបើមានអំពើរំលោភ គឺត្រូវ ដាក់វិន័យយ៉ាងតឹងរឹង។ ចំមនុស្ស ចំទោស”។

        ដោយមានស្មារតីប្ដេជ្ញាចិត្ត “មិនបញ្ឈប់” “មិនសម្រាក” “មិនបន្ធូរ ស្រាល” ក្នុងការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ក្នុងឆ្នាំ២០១៩ រាល់ចន្លោះប្រហោងខាងយន្តការ គោលនយោបាយនិងច្បាប់ ត្រូវបាន ពុះពារជំនះជាបណ្ដើរៗ តាមនោះបង្កើតឡើងយន្តការ “មិនអាច មិន ហ៊ាន មិនត្រូវការនិងមិនត្រូវបានអនុញ្ញាត” អោយមានអំពើពុករលួយ ក្នុងជួរកម្មាភិបាល និយោជិត រួមចំណែកពង្រឹងភាពរឹងមាំរបស់បក្ស និងជំនឿទុកចិត្តរបស់ប្រជាជន។ លោកសាស្ត្រាចារ្យ បណ្ឌិត Hoang Chi Bao នៅសភាបណ្ឌិតនយោបាយជាតិហូជីមិញបានវាយតម្លៃថា៖

        “បក្សកុម្មុយនិស្តវៀតណាមបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្ដេជ្ញាចិត្តនយោបាយចំពោះមុខប្រជាជននោះគឺគ្មានតំបន់ហាមឃាត់ក្នុងការងារប្រយុទ្ធប្រឆាំងនោះឡើយ។ អាកប្បកិរិយានៃរបស់បក្សគឺជាអាកប្ប កិរិយាត្រឹមត្រូវ ដែលប្ដេជ្ញាចិត្តធ្វើអោយបក្សស្អាតស្អំ រឹងមាំ ដើម្បីសក្តិ សមនឹងប្រជាជន។ រាល់រឿងក្ដីពុករលួយត្រូវបានយកមកជំនុំជម្រះជា សាធារណៈ។ ប្រការនេះក៏ជាចំណុចថ្មីក្នុងបក្សផងដែរ។ កម្មាភិបាល បក្ខជន រួមទាំងកម្មាភិបាលជាន់ខ្ពស់ ប្រសិនបើមានអំពើពុករលួយ នោះ គឺសុទ្ធតែត្រូវយកមកកាត់ទោសយ៉ាងតឹងរឹងដោយច្បាប់។ ហេតុ ដូច្នេះបានជា ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនេះ បានជះឥទ្ធិ ពលដ៏ធំធេងណាស់។ នេះដូចជាការវាយជួងមួយធ្វើអោយអ្នកមាន ចេតនាពុករលួយត្រូវតែភ្ញាក់ឡើងនិងញញើត”។

        ឆ្នាំ២០២០ជាឆ្នាំនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងរួមចំណែក ក្នុងការជ្រើសរើសកម្មាភិបាលឆ្នើម មានសមត្ថភាព ហើយស្មោះត្រង់ ជាមួយបក្សនិងប្រជាជនយ៉ាងពិតប្រាកដ ឆ្លើយតបនឹងសំណូមពរនិង ការទាមទាររបស់ប្រជាជនចំពោះបក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ