ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសមុទ្រខាងកើតនៅឆ្នាំ២០១៧

(VOVWORLD) -ឆ្នាំ២០១៧បានកត់សម្គាល់ការបោះជំហានសំខាន់មួយនៅក្នុងតំបន់សមុទ្រខាងកើតនៅពេលដែលប្រទេសអាស៊ានទាំង ១0 និងចិនបានអនុម័តជាផ្លូវការនូវសេចក្ដីព្រាងក្របខ័ណ្ឌនៃក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ក្រោយរយៈពេលជាច្រើនឆ្នាំនៃការចរចា។ 

ឆ្នាំ២០១៧បានកត់សម្គាល់ការបោះជំហានសំខាន់មួយនៅក្នុងតំបន់សមុទ្រខាងកើតនៅពេលដែលប្រទេសអាស៊ានទាំង ១0 និងចិនបានអនុម័តជាផ្លូវការនូវសេចក្ដីព្រាងក្របខ័ណ្ឌនៃក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ក្រោយរយៈពេលជាច្រើនឆ្នាំនៃការចរចា។ ថ្វីបើមានបញ្ហាប្រឈមច្រើនក៏ដោយតែវាក៏ត្រូវបានចាត់ទុកជាជំហានមួយដ៏សំខាន់ក្នុងការជួយគ្រប់គ្រងភាពតានតឹងដែលអាច កើតមានឡើង ទាក់ទិននឹងជម្លោះសមុទ្រខាងកើត។

ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសមុទ្រខាងកើតនៅឆ្នាំ២០១៧ - ảnh 1

ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងសមុទ្រខាងកើតនៅឆ្នាំ២០១៧

នៅក្នុងទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន) នាថ្ងៃទី៦សីហាឆ្នាំ២០១៧ បណ្ដារដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ានទាំង ១0 និងចិនបានចុះហត្ថលេខាជាផ្លូវការលើសេចក្តីព្រាងក្របខ័ណ្ឌនៃក្រមប្រតិ បត្តិនៅសមុទ្រខាងកើត (COC)។ សេចក្តីព្រាងក្របខ័ណ្ឌ COC ត្រូវបានចាត់ទុកថាជា "សេចក្ដីព្រាង" ដែលនិយមន័យចរិតលក្ខណៈក្រមប្រតិបត្តិលើកឡើងលក្ខណះគតិយុត្តិយ៉ាងលម្អិត ក៏ដូចជាឥរិយាបទរបស់ប្រទេសនានាក្នុងតំបន់។

ជំហានដំបូងក្នុងការកសាងទំនុកចិត្ត

ក្រុមប្រតិបត្តិនៅសមុទ្រខាងកើតត្រូវបានបង្កើតឡើងនៅទសវត្ស១៩៩០ ដែលបានអាស៊ាននិងចិនលើកយកមកពិភាក្សាចាប់ពីឆ្នាំ២០០២ បន្ទាប់ពីមានភាពតានតឹងកើនឡើងជុំវិញជម្លោះ ដែនសមុទ្រ។ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកដំណើរការចរចាអំពី COC ត្រូវបានពន្យារពេលថ្វីបើមានការខិតខំប្រឹងប្រែងរបស់សមាជិកអាស៊ាននានាក្តីដែលសំខាន់គឺដោយសារមានភាពខុសគ្នារវាងភាគីនានា។

ចាប់ពីឆ្នាំ ២០១៣ មកប្រទេសចិនបានយល់ព្រមចាប់ផ្តើមដំណើរការពិគ្រោះយោបល់ជាផ្លូវការអំពីក្រមប្រតិបត្តិ ហើយបន្ទាប់ពីជិតបួនឆ្នាំនៃការចរចាអាស៊ាននិងចិនទើបតែបានបញ្ចប់សេចក្តីព្រាងក្របខ័ណ្ឌ COC នៅត្រឹមពាក់កណ្តាលឆ្នាំ២០១៧ប៉ុណ្ណោះ។  ទោះបីជានៅជាកំណាត់ផ្លូវវែងឆ្ងាយដើម្បី COC ក្លាយជាពេញលេញនិងជាក់ស្តែងក៏ដោយ ប៉ុន្តែនេះក៏បានចាត់ទុកថាជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរវាងអាស៊ាននិងចិន។ បណ្ឌិត Le Dinh Tinh អនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីសមុទ្រខាងកើតបានអោយដឹងថា៖

“COC មិនមែនជាយន្តការមួយសម្រាប់ដោះស្រាយជំលោះនោះទេ ប៉ុន្តែ COC បង្កើតការជឿទុកចិត្ត ក៏ដូចជាយន្តការសន្ទនារវាងភាគីនានា ក៏ដូចជាផ្តល់នូវគោលការណ៍ដើម្បីភាគីនានាដោះស្រាយបញ្ហាជាមួយគ្នា ដែលក្នុងនោះមានដំណោះស្រាយចំពោះជម្លោះផងដែរ។ ឧទាហរណ៍គោលការណ៍ប្រើប្រាស់សន្តិវិធី ការសន្ទនា ការមិនប្រើកម្លាំងនិងការគំរាមកំហែងប្រើកម្លាំង ឬគោលការណ៍ស្ដីអំពីសេរីភាព សុវត្ថិភាព និងសន្តិសុខនាវាចរណ៍។”

អាចអោយយើងមើលឃើញថាក្រោយរយៈពេលមួយឆ្នាំបន្ទាប់ពីពេលតុលាការអាជ្ញាកណ្តាលចេញ សាលក្រមចំពោះពាក្យបណ្ដឹងរបស់ហ្វីលីពីនមក តំបន់នេះបានក្លាយទៅជាការយកចិត្តទុកដាក់របស់ប្រទេសនានានៅក្នុងនិងក្រៅតំបន់។ បញ្ហាសមុទ្រខាងកើតបានលេចឡើងហើយបានក្លាយជាប្រធានបទសំខាន់ៗក្នុងរបៀបវារៈនៃវេទិការពហុភាគី ដូចជា៖ G7 និង APEC ។ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Giles Lever បានថ្លែងថា៖

“រយៈពេលកន្លងមក យើងបានឃើញការខិតខំប្រឹងប្រែងជាច្រើនពីភាគីនានាដើម្បីកសាង COC ហើយទោះបីជាមានបញ្ហាជាច្រើនដែលមិនទាន់មានការឆ្លើយតបក៏ដោយយ៉ាងហោចណាស់យើងបានឃើញពីសក្តានុពលនិងទំនុកទុកចិត្តដើម្បីបន្តកសាង ក្រមប្រតិបត្តិនេះ។ COC អាចក្លាយទៅជាឧបករណ៍មានអត្ថន័យនិងប្រសិទ្ធភាពជួយអោយយើងក្នុងការគ្រប់គ្រងសកម្មភាពនៅក្នុងសមុទ្រខាងកើត ក៏ដូចជាដើម្បីធានាបាននូវបរិយាកាសសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះ។”

កិច្ចប្រឹងប្រែងចាំបាច់ដើម្បីធ្វើឱ្យសមុទ្រខាងកើតស្ងប់ស្ងាត់។

ការអនុម័តលើសេចក្តីព្រាងក្របខ័ណ្ឌ COC គឺជាសញ្ញាវិជ្ជមានមួយក្នុងទំនាក់ទំនងរវាងអាស៊ាននិងចិន។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បញ្ហាប្រឈមទី១ ដែលអាស៊ានជួបប្រទះក្នុងដំណើរការចរចាស្តីពី COC គឺភាគីទាំងអស់ត្រូវមានទស្សនះឯកភាពមួយស្តីពីបញ្ហាសមុទ្រខាងកើត។ បញ្ហាប្រឈមមួយទៀតគឺលក្ខណះគតិយុត្តិនៃឯកសារនេះ។ ប្រការនេះទាមទារអោយមានការប្រឹងប្រែងនិងឆន្ទៈរបស់ភាគីទាំងឡាយ។ បណ្ឌិត Le Dinh Tinh បាននិយាយថា៖

“ច្បាប់អន្តរជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនេះប៉ុន្តែនៅមានកង្វះខាតការព្រមព្រៀង និងការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការអនុវត្តគោលការណ៍នានានៃច្បាប់អន្តរជាតិ ធានាអំពីសណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាព។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) អាចផ្តល់នូវការដោះស្រាយវិវាទរីឯ COC គឺមិនទាន់បានទេ។”

សំណួរស្តីពីនីត្យានុកូលភាពនៃ COC ប្រាកដជានឹងជាបញ្ហាសំខាន់នៅក្នុងការចរចារវាងអា ស៊ាន និងចិននាពេលខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការមាំមួននិងឥទ្ធិពលរបស់អាស៊ានក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមក រួមជាមួយស្ថាប័ន តំបន់ដែលមានស្រាប់ សង្ឃឹមថាអាស៊ាននិងចិននឹងសម្រេចបានក្រមប្រតិបត្តិមួយគ្រប់គ្រាន់ រួមចំណែកកំណត់ទិសដៅសំរាប់ភាគីនានា នៅសមុទ្រខាងកើត ឆ្ពោះទៅគោលដៅគឺសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ