ចំណុចក្តៅគគុកនៅហ្វីលីពីននិងគ្រោះអាសន្ន IS បើកទូលាយសកម្មភាពនៅអាស៊ីអាគ្នេយ៍

(VOVWORLD) -បន្ទាប់ពីការវិវាទរវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមជ្រុលនិយម នាថ្ងៃទី២៤ឧសភា នៅទីក្រុង Marawi (កោះ Mindanao ប្រទេសហ្វីលីពីន) បានក្លាយទៅជាទីក្រុងដើមដំបូងនៅអាស៊ីអាគ្នេយ៍ ត្រូវកងកម្លាំងស្មោះត្រង់ជាមួយ IS គ្រប់គ្រង។ ដោយមានបរិមាណ១៥% ក្នុងចំណោមអ្នកកាន់សាសនាឥស្លាមចំនួន១,៥៧ ពាន់លាននាក់លើពិភពលោក កំពុងរស់នៅអាស៊ីអាគ្នេយ៍ ប្រការនេះបានបង្កើតឡើងការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះអាស៊ីអាគ្នេយ៍ អាចក្លាយទៅជាតំបន់ក្តៅគគុកដើម្បីប្រមូលផ្តុំអ្នកប្រយុទ្ធសំរាប់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ។

(VOV)_បន្ទាប់ពីការវិវាទរវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមជ្រុលនិយម នាថ្ងៃទី២៤ឧសភា នៅទីក្រុង Marawi (កោះ Mindanao ប្រទេសហ្វីលីពីន) បានក្លាយទៅជាទីក្រុងដើមដំបូងនៅអាស៊ីអាគ្នេយ៍ ត្រូវកងកម្លាំងស្មោះត្រង់ជាមួយ IS គ្រប់គ្រង។ ដោយមានបរិមាណ១៥% ក្នុងចំណោមអ្នកកាន់សាសនាឥស្លាមចំនួន១,៥៧ ពាន់លាននាក់លើពិភពលោក កំពុងរស់នៅអាស៊ីអាគ្នេយ៍ ប្រការនេះបានបង្កើតឡើងការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះអាស៊ីអាគ្នេយ៍អាចក្លាយទៅជាតំបន់ក្តៅគគុកដើម្បីប្រមូលផ្តុំអ្នកប្រយុទ្ធសំរាប់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស  (IS)  ។

ចំណុចក្តៅគគុកនៅហ្វីលីពីននិងគ្រោះអាសន្ន IS បើកទូលាយសកម្មភាពនៅអាស៊ីអាគ្នេយ៍ - ảnh 1

ចំណុចក្តៅគគុកនៅហ្វីលីពីននិងគ្រោះអាសន្ន IS បើកទូលាយសកម្មភាពនៅអាស៊ីអាគ្នេយ៍

អំពើហឹង្សាបានកើតមានឡើង នាយប់ថ្ងៃទី២២ឧសភាបន្ទាប់ពីពេលដែល កងទ័ពហ្វីលីពីនវាយប្រហារដោយចៃដន្យទៅលើទីកន្លែងលាក់ខ្លួនរបស់ Isnilon Hapilon មេដឹកនាំមួយរូបរបស់ក្រុមភេរវករឥស្លាម Abu Sayyaf។ជនប្រដាប់អាវុធជាង១០០នាក់បានតបតវិញការវាយប្រហាររបស់កងទ័ពហ្វីលីពីន។ ក្រោយរយៈពេលប៉ុន្មានម៉ោងវាយប្រហារ ក្រុមជនជ្រុលនិយម Maute ដណ្ដើមបានទីក្រុង Marawi ទាំងស្រុង នៃកោះ Mindanao ដោយមានចំនួនប្រជាជន២០មឺននាក់។ ប្រការនេះបានបណ្ដាលអោយប្រធានាធិបតីហ្វីលីពីន  លោក  Rodrigo Duterte ប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹកនៅតំបន់នេះទាំងស្រុង។

          ក្រុមភេរវករបានលើកសរសើរកងកម្លាំងរបស់ខ្លួនដោយការដាក់ទង់ IS

        Maute ជាក្រុមមួយក្នុងចំណោមក្រុមជនជ្រុលនិយមចំនួន៤នៅហ្វីលីពីន កំពុងជំរុញសកម្មភាពនិងអនុវត្តការវាយប្រហារនៅពេលថ្មីៗនេះ។ ប្រការមួយដែលកួរអោយចាប់អារម្មណ៍គឺនាដើមឆ្នាំ២០១៧នេះ  Maute រួមជាមួយក្រុមជនជ្រុលនិយមផ្សេងៗទៀត ដែលក្នុងនោះមានអង្គការពេរវករ Abu Sayiaf បានរួមបញ្ចូលគ្នា និងបានសន្យាក្លាយទៅជាសាខាមួយរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)នៅតំបន់នេះ។ 

          សកម្មភាពរបស់ក្រុមជនជ្រុលនិយមជានិច្ចកាលជាបញ្ហាឈឺចាប់របស់រដ្ឋអំណាច Manila។ រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Duterte បានធ្វើការបង្គ្រាបទៅលើក្រុមជនជ្រុលនិយម និងរាំងស្កាត់ការងារផ្សព្វផ្សាយគំនិតជ្រុលនិយមឥស្លាមនៅប្រទេសនេះ។ ចាប់ពីឆ្នាំ២០១៦មក លោក Duterte បានព្រមានជាច្រើនលើកច្រើនសារថា៖នឹងឲ្យប្រើច្បាប់អាជ្ញាសឹកដើម្បីដោះស្រាយបញ្ហា ដែលក្នុងនោះមានគ្រោះអាសន្តគ្រឿងញៀន។ និងចំពោះទស្សនះរឹងមាំ មិនចេះញ៉មចំពោះក្រុមភេរវករ ប្រធានាធិបតី លោក Duterte នេះ ស្ថានភាពអស្ថិរភាពនៅហ្វីលីពីនមិនទាន់មានទីបញ្ចប់ឡើយ។

ចំណុចក្តៅគគុកនៅហ្វីលីពីននិងគ្រោះអាសន្ន IS បើកទូលាយសកម្មភាពនៅអាស៊ីអាគ្នេយ៍ - ảnh 2ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte  

គ្រោះអាសន្នភេរវករបើកទូលាយសកម្មភាព

        ក្នុងសភាពការណ៍ដែល IS ត្រូវរងការខូចខាតជាច្រើននៅមជ្ឈឹមបូពា៍នោះ អាស៊ីអាគ្នេយ៍បានក្លាយទៅជាតំបន់មួយគួរអោយចាប់អារម្មណ៍ដើម្បីទាក់ទាញជនជ្រុលនិយម។

          គ្រោះអាសន្ន IS បង្កើនការជះឥទ្ធិពលរបស់ខ្លួននៅប្រទេសអាស៊ីអាគ្នេយ៍បានក្លាយទៅជាការពិតជាក់ស្ដែង ដោយសារជនជ្រុលនិយមរាប់ពាន់នាក់នៅអាស៊ីអាគ្នេយ៍បានសន្យាស្មោះត្រង់ចំពោះ IS តាមរយៈបណ្ដាញអ៊ីនធឺណែត។ នាពេលថ្មីៗនេះ ខ្សែភាពយន្តមួយរបស់ IS បានអំពាវនាវសហការជាមួយអង្គការនេះ នៅតំបន់អហាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅភាគខាងត្បូងហ្វីលីពីន។ តាមការប៉ាន់ស្មានថា៖ មានជនឥណ្ឌូនេស៊ីចំនួន៧០០នាក់ និងជនម៉ាឡេស៊ីចំនួន១០០នាក់ កំពុងបំរើអោយ IS នៅមជ្ឈឹមបូពា៍។ ក្នុងស្ថានភាពជាក់ស្ដែង អាជ្ញាធរនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍បានរកឃើញទំនាក់ទំនងមួយចំនួនរបស់ IS ជាមួយការវាយប្រហារមួយចំនួននៅអាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះ។

          រហូតមកដល់ពេលនេះ ការវាយប្រហារទៅលើភេរវកររបស់សម្ព័ន្ធភាព ដឹកនាំដោយអាមេរិក បានប្រមូលផ្តុំនៅមជ្ឈឹមបូពា៍។ ប៉ុន្តែ សកម្មភាពភេរវកម្មបន្តប្រព្រឹត្តទៅដ៏ស្មុគស្មាញ និងមិនកំណត់នៅតំបន់ណាមួយឡើយលើពិភពលោកទេ។ អាស៊ីអាគ្នេយ៍បានក្លាយទៅជាចំណុចក្តៅគគុក ដើម្បីប្រមូលផ្តុំអ្នកប្រយុទ្ធសំរាប់ IS។ ស្ថានភាពនៅភាគខាងត្បូងហ្វីលីពីនគឺគួរអោយព្រួយបារម្ភណាស់។ អាស៊ីអាគ្នេយ៍បាននិងកំពុងក្លាយទៅជាតំបន់មួយដើម្បី IS អភិវឌ្ឍន៍មូលដ្ឋានថ្មី ហើយប្រការនេះបានបណ្ដាលឡើងឧបសគ្គធំសម្បើមមួយសំរាប់ប្រទេសនានាក្នុងតំបន់។បញ្ហាចាំបាច់នាបច្ចុប្បន្នគឺបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងការគំរាមកំហែងនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ