ចលនាចាប់ផ្តើមអាជីវកម្មឆ្នាំ​២០២០៖ បន្តសន្ទះអភិវឌ្ឍន៍

(VOVWORLD) - នាឆ្នាំ ២០១៩ ទីក្រុងហាណូយ និងទីក្រុងហូជីមិញគឺជាទីក្រុងចំនួន ២ ដែលចលនាចាប់ផ្ដើមអាជីវកម្មប្រព្រឹត្តិទៅយ៉ាងរស់រវើក ប៉ុន្តេដល់ឆ្នាំ ២០២០ នោះ តំបន់ភូមិភាគកណ្ដាល ជាពិសេសគឺទីក្រុង Da Nang នឹងក្លាយជាមជ្ឈមណ្ឌល ដែលមានគោលដៅនាំទីក្រុង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលនៃការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតថ្នាក់ជាតិនៅតំបន់ភាគកណ្ដាល - Tay Nguyen។
ចលនាចាប់ផ្តើមអាជីវកម្មឆ្នាំ​២០២០៖ បន្តសន្ទះអភិវឌ្ឍន៍ - ảnh 1 សប្តាហ៍ចាប់ផ្តើមអាជីវកម្មនៅទីក្រុងហូជីមិញឆ្នាំ ២០១៩ (រូបថត៖ Thanhnien.vn)

នាឆ្នាំ ២០២០ ចលនាចាប់ផ្តើមអាជីវកម្មនៅវៀតណាមត្រូវបានប៉ាន់ស្មានថានឹងត្រូវបានបន្តអភិវឌ្ឍន៍ និងពង្រីកថែមទៀត។ ការចូលរួមរបស់អាជ្ញាធរខេត្ត ក្រុង ក្នុងការបង្កើតបរិយកាសធ្វើអាជីវកម្មអំណោយផល ដែលតភ្ជាប់ជាមួយគំនិត បំណងប្រាថ្នារបស់សហគ្រាសនានាគឺជាកត្តាមូលដ្ឋាន ដើម្បីចលនាចាប់ផ្ដើមអាជីវកម្មឆ្នាំ២០២០ នៅវៀតណាមបន្តមានចំណុចភ្លឺស្វាងជាច្រើនថែមទៀត។

អនុវត្តន៍ព្រមៗគ្នា

ក្នុងឆ្នាំ ២០២០  បណ្ដាសកម្មភាពចាប់ផ្តើមអាជីវកម្មបន្តទទួលបានផលប្រយោជន៍ពីគោលនយោបាយចាប់ផ្តើមអាជីវកម្មរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសគឺគម្រោង“ ជួយឧបត្ថម្ភសិស្សានុសិស្ស និងនិស្សិតចាប់ផ្តើមអាជីវកម្មដល់ឆ្នាំ ២០២៥ ឬសេចក្ដីសម្រេចចិត្តលេខ ៨៤៤ របស់នាយករដ្ឋមន្ត្រី ស្ដីពីការអនុម័តលើគម្រោង“ ជួយឧបត្ថម្ភប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដល់ឆ្នាំ២០២៥។ ជាមួយនឹងកម្មវិធីចាប់ផ្ដើមអាជីវកម្មថ្នាក់ជាតិនោះ ឆ្នាំ ២០២០ គឺជាឆ្នាំគន្លឹះ ដើម្បីបន្តអនុវត្តន៍គោលនយោបាយពោលខាងលើ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងថែមទៀត។អាស្រ័ហេតុនេះ តភ្ជាប់យ៉ាងខ្លាំងក្លាថែមទៀត នូវស្នារតីចាប់ផ្ដើមអាជីវកម្ម នាំវៀតណាមក្លាយទៅជាប្រទេសចាប់ផ្ដើមអាជីវកម្មឆ្ពោះទៅរកការបង្កើតបណ្តាញចាប់ផ្ដើមអាជីវកម្មនៅអាស៊ីនិងឈានដល់ពិភពលោក។ ប៉ុន្តែធ្វើដូចម្តេចដើម្បីធ្វើឱ្យផលិតផល គំរូធ្វើអាជីវកម្ម ឬគំនិតផ្ដូចផ្ដើមត្រូវមានការច្នៃប្រឌិត មានតម្លៃ ហើយអាចទាក់ទងផ្ទាល់ជាមួយប្រភពទុនវិនិយោគ។ លោក Pham Ngoc Tuan អនុប្រធានអចិន្ត្រៃយ៍នៃគណចាត់តាំងកម្មវិធីចាប់ផ្ដើមអាជីវកម្មថ្នាក់ជាតិបានឲ្យដឹងថា៖

“នាឆ្នាំ ២០២០ កម្មវិធិនេះនឹងអនុវត្តន៍សកម្មភាពសំខាន់ៗចំនួន ៣។ ទីមួយគឺ បន្តសុក្រឹតបណ្ដាញចាប់ផ្ដើមអាជីវកម្ម។ ទីពីរគឺ ពង្រីកសកម្មភាពធ្វើអាជីវកម្មនៅទូទាំងប្រទេស និងពង្រឹងសមត្ថភាពជួយឧបត្ថម្ភសហគ្រាសក្នុងសកម្មភាពចាប់ផ្ដើមអាជីវកម្ម។ នេះក៏ជាសកម្មភាពមួយដែលគួរឲ្យទាក់ទាញនិងទទួលបានការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការរបស់អង្គការ និងសហគ្រាសនានា។ សកម្មភាពទីបីគឺ បន្តអភិវឌ្ឍន៍រាល់សកម្មភាពសំដៅរួមចំណែកសុក្រឹតប្រព័ន្ធច្បាប់ដល់ការអភិវឌ្ឍនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្ម ជាពិសេសគឺចាប់ផ្ដើមអាជីវកម្មប្រកបដោយការផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិត។

នាឆ្នាំ ២០១៩ ទីក្រុងហាណូយ និងទីក្រុងហូជីមិញគឺជាទីក្រុងចំនួន ២ ដែលចលនាចាប់ផ្ដើមអាជីវកម្មប្រព្រឹត្តិទៅយ៉ាងរស់រវើក ប៉ុន្តេដល់ឆ្នាំ ២០២០ នោះ តំបន់ភូមិភាគកណ្ដាល ជាពិសេសគឺទីក្រុង Da Nang នឹងក្លាយជាមជ្ឈមណ្ឌល ដែលមានគោលដៅនាំទីក្រុង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលនៃការចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតថ្នាក់ជាតិនៅតំបន់ភាគកណ្ដាល - Tay Nguyen។ ការតំរង់ទិសដៅរបស់ទីក្រុងគឺផ្តោតលើការពង្រឹងកត្រាទាំង ៥ គឺ៖ ទេពកោសល្យ បណ្តាញ វប្បធម៌ ដើមទុន និងរបៀបរបប។ លោក Tran Van Tung  អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានមានប្រសាសន៍ថា៖

“Da Nang មិនត្រឹមតែជាមជ្ឈមណ្ឌលប៉ុណ្ណោះទេ ថែមទាំងមានការផ្សារភ្ជាប់ជាមួយខេត្ត ក្រុងនានាទៀតផង ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃតំបន់កណ្តាលយ៉ាងពិតប្រាកដ។ ពោលគឺមានកម្លាំងចាប់ផ្ដើមអាជីវកម្ម មានអ្នកផ្ដល់ប្រឹក្សា មានវិនិយោគិន មានកន្លែងធ្វើការប្រមូលផ្ដុំគ្នា និងមានព័ត៌មានតភ្ជាប់បណ្ដាញចាប់ផ្ដើមអាជីវកម្មផងដែរ“។

កត់សញ្ញាសម្គល់នៅឆាក់តំបន់

ក្រៅពីរក្សាសកម្មភាពចាប់ផ្តើមអាជីវកម្មប្រចាំឆ្នាំនោះ សកម្មភាពចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិនឹងជំរុញការផ្លាស់ប្តូរ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការចាប់ផ្តើមអាជីវកម្មក្នុងចំណោមបណ្តាប្រទេសអាស៊ាន ព្រោះថា បច្ចុប្បន្ននេះ អាស៊ានជាតំបន់ដែលមានចំនួនប្រជាជនរស់រវើក ដោយមានប្រជាជនអាយុក្រោយ ៣៥ ឆ្នាំ ស្រូបយក ៦០ ភាគរយ។ ហេតុដូច្នេះហើយ កម្រិតនៃការច្នៃប្រឌិត និងការចាប់ផ្ដើមអាជីវកម្មមានសក្ដានុពលជាច្រើន។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណា បានមានប្រសាសន៍ថា៖

“នាឆ្នាំ ២០២០ ការចាប់ផ្តើមអាជីវកម្មត្រូវតែក្លាយទៅជាស្មារតីនៃសង្គមទាំងមូល។ ឆ្នាំនេះ វៀតណាមទទួលតំណែងជាប្រធានអាស៊ាន។ ខ្ញុំស្នើថា គម្រោងចាប់ផ្ដើមអាជីវកម្មរបស់ ABAC 2020 គឺជា៖ កសាងបណ្តាញចាប់ផ្តើមផ្ដើមអាស៊ាន ហើយសង្ឈឹមថា រាល់មេរៀនបទពិសោធន៍ និងរាល់គំរូ ដែលវៀតណាមបានបង្កើតឡើងពីការចាប់ផ្ដើមអាជីវកម្មនឹងក្លាយទៅជាគំរូរបស់ប្រទេសជាតិទាំងមូល។ ហើយយើងក៏បានចូលរួមវិភាគទានទៅក្នុងមរតករបស់អាស៊ាននូវគម្រោងចាប់ផ្ដើមអាជីវកម្មអាស៊ាន។ ការចាប់ផ្តើមអាជីវកម្មអាស៊ាននឹងក្លាយទៅជាសកម្មភាពរបស់យើង ហើយការចាប់ផ្ដើមអាជីវកម្មអាស៊ាននឹងជាផ្លូវសម្រាប់អាស៊ានផងដែរ“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ