ជោគជ័យនៃឆ្នាំ APEC ២០១៧ បង្កើតកំលាំងពលំថ្មីសំរាប់ប្រទេសជាតិ

(VOVWORLD) - ឆ្នាំ ២០១៧ បិទបញ្ចប់ដោយមានស្នាដៃសំខាន់ៗរបស់ប្រទេសជាតិ។ ជោគជ័យលេចធ្លោបំផុតគឺវៀតណាមបានរៀបចំឆ្នាំ APEC ប្រកបដោយជោគជ័យដោយមាន សកម្មភាពទង់ទ្រាយធំនិងតូចចំនួន ២៤៣ ក្នុងនោះ ព្រឹត្តិការណ៍ដ៏សំខាន់បំផុត គឺសប្តាហ៍ជាន់ខ្ពស់  APEC ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំទាំងឡាយនៃខឿន សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកចំនួន ២១។ មិនត្រឹមតែបង្កើតឡើងស្មារតីសាមគ្គីភាព មោទនភាព ជាតិ លើកកំពស់ឋានៈរបស់វៀតណាម ឆ្នាំ APEC ២០១៧ បាននាំមកនូវកំលាំងចលករថ្មី សំរាប់ប្រទេសជាតិ ដើម្បីវៀតណាមបោះជំហានរឹងមាំថែមទៀតក្នុងការធ្វើសមាហរណកម្ម អន្តរជាតិនាឆ្នាំ ២០១៨ និងប៉ុន្មានឆ្នាំជាបន្ត។ 
ជោគជ័យនៃឆ្នាំ APEC ២០១៧ បង្កើតកំលាំងពលំថ្មីសំរាប់ប្រទេសជាតិ - ảnh 1 ជោគជ័យនៃឆ្នាំ APEC ២០១៧ បង្កើតកំលាំងពលំថ្មីសំរាប់ប្រទេសជាតិ (VNA)

(VOVworld) - ជោគជ័យនៃឆ្នាំ APEC ២០១៧ គឺជាការរួមផ្សំនៃកត្តាជាច្រើន។ មុនដំបូងបង្អស់ជាការ ស្រុះស្រួលចិត្តគំនិតសាមគ្គីភាពនិងឯកភាពពីមជ្ឈដ្ឋានថ្នាក់ដឹកនាំដល់ប្រជាពលរដ្ឋម្នាក់ៗ។ នេះក៏ ជាមូលហេតុដែលរួមវិភាគទានបង្កើតឡើងស្នាដៃរបស់វៀតណាមក្នុងអំឡុងជាង ៣០ ឆ្នាំ ផ្លាស់ប្តូរថ្មីនិងសមាហរណកម្មនាពេលកន្លងទៅ។

        ជោគជ័យបង្កើតឡើងពីការស្រុះចិត្តគំនិត

        គិតតាំងពីពេលសម្រេចទទួលរៀបចំឆ្នាំ APEC ២០១៧ ថ្នាក់ដឹកនាំបក្សនិងរដ្ឋបាន បញ្ជាណែនាំផ្តួចផ្តាច់ដំណើរការត្រៀមរៀបចំ នាំចេញសេចក្តីសម្រេចដ៏ត្រឹមត្រូវនិងសមស្រប នឹងស្ថានភាពឆ្នាំ APEC។ ការជ្រើសរើសរៀបចំ APEC  នាឆ្នាំ ២០១៧ ជាឧទាហរណ៍រស់រ វើកដែលបង្ហាញនូវទស្សនៈវិស័យយុទ្ធសាស្ត្រយូរអង្វែងរបស់បក្សរដ្ឋចំពោះតំបន់អាស៊ី-ប៉ាស៊ី ហ្វិក។

        សេចក្តីសម្រេចជ្រើសរើសខេត្តក្រុងចំនួន ១០ ទទួលរៀបចំបណ្ដាព្រឹត្តតិការណ៍សំខាន់ៗរបស់ APEC ឆ្នាំ ២០១៧ តភ្ជាប់ប្រធានបទនៃបណ្ដាសន្និសីទ APEC ដោយមាន សក្តានុពលនៃតំបន់នីមួយៗ មិនត្រឹមតែជួយពង្រីកប្រៀបខ្លាំងនៃតំបន់ទាំងនេះ ប៉ុណ្ណោះទេ ថែមទាង បង្កលក្ខណៈឧទ្ទេសនាមដល់មិត្តភ័ក្តអន្តរជាតិខឿនវប្បធម៌ប្រជាជននិងមុខទំនិញ ពិសេសនៃតំបន់នានានៅវៀតណាម។ សកម្មភាពនេះបង្កើតភាពគួរឲ្យទាក់ទាញដោយឡែក នៃឆ្នាំ APEC ២០១៧។ ជាពិសេស ការដែល ទីក្រុង Da Nang ត្រូវបានជ្រើសរើសជាកន្លែង រៀបចំសប្តាហ៍ជាន់ខ្ពស់បានបង្ហាញយ៉ាងច្បាស់លាស់នូវរូបភាពអំពីប្រទសវៀតណាមសកម្ម ផ្លាស់ប្តូរថ្មី  ទំនើប និងជាផ្នែកមួយដែលមិនអាចបំភ្លេចបានឡើយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        ចំនួនឯកសារ (២០) ដែលត្រូវបានអនុម័តក្នុងឆ្នាំ APEC ២០១៧ បង្ហាញនូវតួនាទីដឹក នាំរបស់វៀតណាមក្នុងការបង្កើតការស្រុះស្រួលចិត្តគំនិតការប្តេជ្ញាចិត្តនៃសមាជិកនានាក្នុងកិច្ចសហប្រតិបត្តិការនិងផ្សាភ្ជាប់សេដ្ឋកិច្ច។ ជាពិសេស សារខ្លាំងក្លានៅសេចក្តីថ្លែងការណ៍ជាន់ខ្ពស់ទីក្រុង Da Nang ស្តីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសេរីបើកទូលាយនិងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីអះអាងជាថ្មីម្តងទៀតនូតួនាទីស្នូលនៃ APEC គឺកំលាំងចលករកំណើននិងជាប្រភពការផ្តើមគំនិតតភ្ជាប់សេដ្ឋកិច្ចហើយជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចជួរមុខក្នុងតំបន់។ ខ្លឹមសារនៃបណ្ដាឯកសារពោលខាងលើក៏តំរើជាក់ស្តែងក្នុងការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ។

        ទទួលរៀបចំឆ្នាំ APEC ២០១៧ ក៏នាំវៀតណាមក្លាយទៅជាប្រទេសដំបូងដែលទទួល អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋបន្ទាប់ ពីមហាសន្និបាតលើកទី ១៩ បក្សកុម្មុយនិស្ត។ វៀតណាមក៏ទទួលប្រធានាធិបតី អាមេរិក លោក Donald Trump អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឆ្នាំ កាន់អំណាចដំបូង។ រួមជាមួយគ្នានោះគឺដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីឈីលី លោកស្រី Michelle Bachelet និងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Justrin Trudeau។ ក្នុងឱកាសនេះដែរ វៀតណាមបានបង្កើតទំនាក់ទំនងដៃគូលើគ្រប់ ជ្រុងជ្រោយជាមួយកាណាដា។ លទ្ធផលទ្វេភាគីប្រវត្តិសាស្ត្រនោះរួមជាមួយជំនួបធ្វើការចំនួន ៥០ រវាងមជ្ឈដ្ឋានថ្នាក់ដឹកនាំវៀតណាមជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក APEC បានបង្កើតគ្រឹះស្ថានដើម្បីបន្តនាំទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសជា សមាជិក APEC ឡើងកំពស់ថ្មីមួយ។

        លទ្ធផលទាំងនេះដែលទទួលបានអាស្រ័យដោយការស្រុះចិត្តគំនិតនិងការប្តេជ្ញាចិត្ត របស់បក្សទាំងមូលប្រជាជនទាំងមូល។ ក្រោមការបញ្ជាណែនាំរបស់បក្សរដ្ឋ ការអនុវត្តរបស់ ក្រសួងស្ថាប័នតំបន់ ការជួយឧបត្ថម្ភខាងសម្ភារៈនៃសហគមន៍សហគ្រាស ជាពិសេសគឺ ការគាំទ្រយ៉ាងខ្លាំងក្លានៃប្រជាជនគ្រប់ស្រទាប់។ វៀតណាមបានបន្សលទុកមកនិងពង្រីក ប្រកបដោយប្រសិទ្ធភាពមេរៀនបទពិសោធន៍ដ៏ថ្លៃថ្លាអំពីកិច្ចការបរទេសពហុភាគី ជាពិសេស គឺការធានាប្រកបដោយជោគជ័យតួនាទីប្រទេសម្ចាស់ផ្ទះឆ្នាំ APEC ២០១៦ និងប្រធានប្តូរ វែនអាស៊ានឆ្នាំ ២០២០។

        បង្កកំលាំងចលករថ្មីសំរាប់ដំណើរសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅនិងទូលំទូលាយ

        ជោគជ័យត្រចះត្រចង់នៃឆ្នាំ APEC ២០១៧ ធ្វើឲ្យប្រជាជនវៀតណាមម្នាក់ដឹងច្បាស់ អំពីការទទួលខុសត្រូវនិងចំណងមោទនភាពអំពីឋានៈកំពុងងើបឡើងរបស់ប្រទេសជាតិក្នុង សម័យកាលធ្វើសមាហរណកម្មអន្តរជាតិស៊ីជម្រៅនិងបើកទូលាយ។ ជាពិសេស សមិទ្ធិផលនៃ ឆ្នាំ APEC ២០១៧ បានបង្កើតឡើងជំនឿទុកចិត្តយ៉ាងខ្លាំងសំរាប់មជ្ឈដ្ឋានសហគ្រិននិង តំបន់នានានៅវៀតណាមទៅលើសមត្ថភាពចូលរួមនិងរួមវិភាគទានចូលក្នុងដំណើរធ្វើសមា ហរណកម្មអន្តរជាតិរបស់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ អះអាងជា ថ្មីម្តងទៀតថា៖ វៀតណាមបន្តជាមិត្តភ័ក្តជឿទុកចិត្តិនិងសមាជិកសកម្មដែលមានទទួលខុសត្រូវចំពោះសហគមន៍តំបន់និងអន្តរជាតិ។

        ដោយមានឧត្តមភាពនៃរយៈពេលជាង ៣០ ឆ្នាំផ្លាស់ប្តូរថ្មី រួមជាមួយការគាំទ្ររបស់ ប្រជាជន ជោគជ័យនៃឆ្នាំ APEC ២០១៧ នឹងផ្តល់កំលាំងចលករថែមទៀតសំរាប់វៀតណាម ក្នុងការអនុវត្តកាតព្វកិច្ចអន្តរជាតិជាបន្ត បង្ហាញនូវតួនាទីនិងឋានៈរបស់ប្រទេសជាតិក្នុងពិ ភពលោកកំពុងប្រែប្រួលដ៏ជ្រាលជ្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ