ជំរុញការតភ្ជាប់សហគ្រាស FDI និងសហគ្រាសក្នុងប្រទេស

(VOVWORLD) - ក្រោយរយៈពេល៣០ឆ្នាំបើកទ្វារទាក់ទាញទុនវិនិយោគ ពីបរទេសមក វៀត ណាមមានគម្រោងការណ៍វិនិយោគទុនផ្ទាល់ពីបរទេស (FDI) ប្រមាណជាង២៦ ពាន់គម្រោងការណ៍ បង្កើតការងារធ្វើសំរាប់ពលករជាង៤លាននាក់។ ប៉ុន្តែ ការ តភ្ជាប់រវាងប្លុកសហគ្រាស FDI ជាមួយប្លុកសហគ្រាសក្នុងប្រទេសនៅតែមាន កំហិតជាច្រើន។ ហេតុនេះហើយ ការជំរុញការតភ្ជាប់រវាងប្លុកសហគ្រាសទាំង ពីរនេះគឺជាគោលដៅនាពេលខាងមុខរបស់វៀតណាម។

  តាមការធ្វើស្ថិតិរបស់ក្រសួងផែនការនិងវិនិយោគថា ចាប់ពីឆ្នាំ១៩៩៨មក មានប្រទេសនិងតំបន់ដែនដីប្រមាណ១២៨ បាបបណ្ដាក់ទុនចូលមកវៀតណាម ដោយទុនចុះបញ្ជីសរុបជាង៣២៦ ពាន់ លានដុល្លាអាមេរិក។ ក្នុងនោះ ៥៨%នៃបរិមាណទុន FDI បានប្រមូលផ្ដុំចូលក្នុងវិស័យឧស្សាហកម្មកែច្នៃ បង្កបង្កើត ហើយស្រូបយក៥០%នៃតំលៃផលិតកម្មឧស្សាហកម្មសរុប និងជិត៧៣%នៃទំហំនាំចេញសរុប ព្រមទាំងបង្កើតការងារធ្វើសំរាប់ពលករផ្ទាល់ប្រមាណ៣លាន៦សែននាក់ និងពលករប្រយោលពី៥ដល់៦លាននាក់។ ប៉ុន្តែ ក្នុងខ្សែសង្វាក់តំលៃផលិតផលនេះ មិនទាន់មានការចូលរួមជាច្រើនរបស់សហគ្រាសក្នុងប្រទេសនៅឡើយ។

        មូលហេតុនៃកំហិតខាងលើ គឺការដែលសហគ្រាស FDI មិនតភ្ជាប់ជាមួយសហគ្រាសក្នុងប្រទេសបានឡើយទាក់ទិនដល់ការផ្ទេរប្រគល់បច្ចេកវិទ្យា។ នាបច្ចុប្បន្ន លទ្ធភាពទទួលយក ក្ដាប់ជាប់ និងអភិវឌ្ឍបច្ចេកវិទ្យារបស់សហគ្រាសវៀតណាមមិនទាន់មានបទដ្ឋានគ្រប់គ្រាន់ដើម្បីអាចតភ្ជាប់ជាមួយសហគ្រាស FDI បានឡើយ។

ជំរុញការតភ្ជាប់សហគ្រាស FDI និងសហគ្រាសក្នុងប្រទេស - ảnh 1 រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung (http://vneconomy.vn)

        ជំរុញការតភ្ជាប់

        តាមរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung ឲ្យដឹងថា សហគ្រាសបរទេសត្រូវការបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសវៀតណាម ចូលរួមជាជំហានៗក្នុងខ្សែសង្វាក់តំលៃ។

        “រវាងប្លុកសហគ្រាសទាំងពីរកំពុងមានគម្លាត។ ដោយហេតុនេះ សហគ្រាស FDI ត្រូវការជួយឧបត្ថម្ភ ទាក់ទង តភ្ជាប់ដើម្បីសហគ្រាសក្នុងប្រទេសអាចអភិវឌ្ឍន៍។ ម្យ៉ាងវិញទៀត សហគ្រាសក្នុងប្រទេសត្រូវលើកកំពស់សមត្ថភាពបច្ចេកវិទ្យានិងលទ្ធភាពទទួលយករបស់ខ្លួនដែរ។ ទន្លឹមនឹងនោះ រដ្ឋាភិបាលក៏ជួយឧបត្ថម្ភទៅដល់ការតភ្ជាប់នេះដែរ។ សហគ្រាសក្នុងប្រទេសអភិវឌ្ឍន៍បាន ទើបខឿនសេដ្ឋកិច្ចវៀតណាមអាចអភិវឌ្ឍន៍ដោយចីរភាពបាន។”

        យល់ស្របជាមួយទស្សនៈនេះ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc ចាត់ទុកថា ការទាក់ទាញទុន FDI ក្នុងដំណាក់កាលថ្មីត្រូវការទៅជាមួយសំណូមពរលើកស្ទួយសមត្ថភាពបច្ចេកវិទ្យា រីកសាយភាយបច្ចេកវិទ្យានិងតភ្ជាប់សហគ្រាស។ លោក Vu Tien Loc បានឲ្យដឹងថា៖

        “VCCI និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបរទេសផ្សេងៗ នឹងកសាងកម្មវិធីជ្រើសរើសជួយឧបត្ថម្ភក្រុមសហគ្រាសដែលមានសក្ដានុភាពក្នុងសហគមន៍សហគ្រាសវៀតណាម ដើម្បីក្លាយទៅជាដៃគូជាមួយសហគ្រាសបរទេស។ យើងមិនអាចជួយឧបត្ថម្ភសហគ្រាសទាំងអស់បានឡើយ ប៉ុន្តែ យើងអាចជ្រើសរើសគំរូលេចធ្លោបំផុតក្នុងសហគមន៍សហគ្រាសដើម្បីជួយលើកកំពស់សមត្ថភាពគ្រប់គ្រងនិងបច្ចេកវិទ្យា។”

ជំរុញការតភ្ជាប់សហគ្រាស FDI និងសហគ្រាសក្នុងប្រទេស - ảnh 2 ការផលិតគ្រឿងបន្លាស់មេកានិកនៅក្រុមហ៊ុន Misumi វៀតណាម (រូបថត៖ TTXVN)

        ដោះចំណងដើម្បីបង្កើនការតភ្ជាប់

        លោក Ousmane Dione នាយកជាតិធនាគារពិភពលោកនៅវៀតណាម បានចាត់ទុកថា ការជំរុញការតភ្ជាប់រវាងសហគ្រាសវៀតណាមនិងសហគ្រាស FDI គឺចាំបាច់ណាស់ ក្នុងនោះគប្បីផ្ដោតសំខាន់ទៅលើការតភ្ជាប់ខាងបច្ចេកវិទ្យា។

        “វៀតណាមត្រូវការបន្តពឹងផ្អែកទៅលើអ្វីៗដែលបានសាងសង់និងអភិវឌ្ឍន៍ដើម្បីលើកកំពស់លទ្ធភាពប្រកួតប្រជែង លើកកំពស់ផលិតភាពសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម។ ការតភ្ជាប់រវាងសហគ្រាសក្នុងប្រទេសជាមួយសហគ្រាសមានទុនវិនិយោគពីបរទេស គឺមានអត្ថន័យសំខាន់ណាស់ចំពោះវៀតណាម។ ត្រូវការបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មដ៏ល្អថែមទៀតចំពោះប្លុកសហគ្រាសទាំងពីរនេះ”។

        ការទទួលខុសត្រូវរបស់វិនិយោគិនបរទេសជាមួយប្រទេសទទួលការវិនិយោគនោះគឺជំរុញការធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពរបស់សហគ្រាសវៀតណាម។ ការតភ្ជាប់ប្លុកសហគ្រាសទាំងពីរនេះនឹងរួមវិភាគទានទៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចខណៈដែលវៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ