ដំណើរទស្សនកិច្ចបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនិងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុន

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនក្នុង រយៈពេល ៣ ថ្ងៃ។ ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុនដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីលើគ្រប់វិស័យរវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុន។

ដំណើរទស្សនកិច្ចបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនិងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុន - ảnh 1តំណាងរដ្ឋាភិបាលជប៉ុនទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋាន Haneda (រូបថត៖ VOV)

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនលើកដំបូងរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់តាំងពីលោកចូលកាន់តំណែង ហើយជប៉ុនមានថ្នាក់ដឹកនាំថ្មី។ ដំណើរទស្សនកិច្ចនេះក៏បានប្រព្រឹត្តទៅ បន្ទាប់ពីប្រទេសជប៉ុនទើបបានបន្ធូរបន្ថយវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងកំពុងបន្តសកម្មភាពសេដ្ឋកិច្ចសង្គមជាបណ្តើរៗ។ ដូច្នេះ កាលានុវត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែបើកទូលាយក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងធនធានមនុស្ស។

ទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងមានទំនុកចិត្តខ្ពស់

វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣ហើយបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ីក្នុងឆ្នាំ ២០១៤។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងវៀតណាមនិងជប៉ុនមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុត ចាប់តាំងពីការបង្កើតមក។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Vu Hong Nam បានឲ្យដឹងថា៖ “លក្ខណៈពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងអំឡុងពេលពីរឆ្នាំមានការឆ្លងរាលដាលជំងឺរាតត្បាត កូវីដ ១៩ គឺឆ្នាំ ២០២០ និង ២០២១ នៅតែបង្ហាញពី “តារាង” កើនឡើងដែរ។ ក្នុងឆ្នាំ ២០១៩នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយនៅឆ្នាំ ២០២០ នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយនាយករដ្ឋមន្ត្រីវៀតណាមគឺជាភ្ញៀវកិត្តយសដើមដំបូងដែលបានមកជួបនាយករដ្ឋមន្ត្រីលោក Kishida Fumio។ ការវិនិយោគនៅតែមានការកើនឡើង ខណៈដែលរលកអង្គភាពសាជីវកម្មពង្រីកការផ្គត់ផ្គង់នៅក្នុងប្រទេសវៀត ណាម។ ពាណិជ្ជកម្មកើនឡើង ដោយសារការផ្គត់ផ្គង់ទំនិញរវាងប្រទេសទាំងពីរនៅតែកើនឡើង ជាលំដាប់។ ទំនាក់ទំនងសន្តិសុខ-ការពារជាតិមានការអភិវឌ្ឍ  ហើយវៀតណាមបន្តទទួលនាវាជប៉ុនមកទស្សនាផងដែរ។ ជាមួយគ្នានោះ សិក្ខាកាមវៀតណាមបច្ចុប្បន្នដែលទៅជប៉ុនបានកើនឡើងច្រើន ហើយនេះជាប្រភពធនធានមនុស្សដែលជប៉ុនជឿជាក់និងវាយតម្លៃខ្ពស់”។

ដំណើរទស្សនកិច្ចបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីនិងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុន - ảnh 2នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចូលរួមពិធីចេញដំណើរនាំយកផ្លែក្រូចថ្លុង Unshu ពីប្រទេសជប៉ុនមកកាន់ទីផ្សារវៀតណាម (រូបថត៖ VOV)

វៀតណាមនិងជប៉ុនតែងតែមានការផ្លាស់ប្តូរជាប្រចាំក្នុងស្មារតីស្មោះត្រង់ មិត្តភាព ទំនុកចិត្ត មានការអនុវត្តជាក់ស្តែងនិងប្រសិទ្ធភាពក្នុងវិស័យសំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការថែទាំសុខភាព វ៉ាក់សាំងបង្ការកូវីដ ១៩ និងថ្នាំព្យាបាលកូវីដ ១៩; ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិនៅវេទិកាពហុភាគីស្តីពីបញ្ហាអន្តរជាតិដែលប្រទេសទាំងពីរមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ជំរុញកិច្ចសហប្រតិបត្តិការសម្បូរបែប

ចាប់តាំងពីដើមឆ្នាំ ២០២០ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឱ្យប្រទេសទាំងពីរត្រូវលុប ចោលឬពន្យារពេលសកម្មភាពកិច្ចការបរទេសមួយចំនួន។ កិច្ចសហប្រតិបត្តិការពលកម្មនិងទេសចរណ៍ត្រូវរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់និងគ្រប់លំដាប់ថ្នាក់ ក្រោមគ្រប់រូបភាពដែលអាចបត់បែនបានជាច្រើន។ ជាមួយគ្នានោះ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងសកម្មក្នុងការងារទាក់ទងនឹងជំងឺរាតត្បាតកូវីដ- ១៩ ពោលគឺ រដ្ឋាភិបាលជប៉ុនបានជួយវៀតណាមក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត តាមរយៈជំនួយឧបត្ថម្ភចំនួនជាង ៤ ពាន់លានយ៉េន ផ្តល់ឧបករណ៍និងជំនួយបច្ចេកទេស កែលម្អប្រព័ន្ធសុខាភិបាលនិងផ្តល់ជំនួយឥតសំណងនូវវ៉ាក់សាំង AstraZeneca ចំនួន ៤ លាន ដូស ដល់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមបានផ្តល់ម៉ាស់វេជ្ជសាស្ត្រជិត ១,២ លាន និងម៉ាស់ក្រណាត់ចំនួន ២០.០០០ ដល់ប្រទេសជប៉ុន។

ក្នុងបរិបទនោះ ប្រទេសជប៉ុនទើបតែបានបន្ធូរបន្ថយវិធានបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយកំពុងតភ្ជាប់ឡើងវិញរាល់សកម្មភាពសេដ្ឋកិច្ចសង្គមជាបណ្តើរៗ។ ហេតុដូច្នេះ ដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh កាន់តែមានសារៈសំខាន់។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបង្កើតកម្លាំងចលករសម្រាប់ការរៀបចំពិធីរំលឹក ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ ប៉ុណ្ណោះទេ ថែមទាំងបើករលកអភិវឌ្ឍន៍ថ្មី លើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុនទៀតផង។

“នេះគឺជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងដែលនាយករដ្ឋមន្ត្រី Kishida Fumio ទទួលស្វាគមន៍ ហើយសម្រាប់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh - នេះគឺជាដំណើរទស្សនកិច្ចលើកទី២ បន្ទាប់ពីដំណើរទៅចូលរួម COP26 ប្រការនេះ បង្ហាញពីតម្រូវការចាំបាច់របស់នាយករដ្ឋមន្ត្រីថ្មីទាំងពីររូប ដែលបានជួបគ្នាដើម្បីបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនបន្ថែមទៀត។  ប្រជាជនជប៉ុនមានពាក្យមួយឃ្លាថា “ឃ្លាតឆ្ងាយមុខនឹងឃ្លាយឆ្ងាយទាំងចិត្ត” ពោលគឺ បើមិនបានជួបគ្នាទេ ទំនាក់ទំនងនឹងមិនស្អិតរមូតបានឡើយ ។ នៅកិច្ចប្រជុំ COP26 នាយករដ្ឋមន្ត្រីទាំងពីរបានជួបគ្នាតាមបែបពិធីការ ប៉ុន្តែដំណើរនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់នាយករដ្ឋមន្ត្រីទាំងពីរពិភាក្សាកាន់តែស៊ីជម្រៅជាង”។

ដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមថា វៀតណាមគឺជាអាសយដ្ឋានដែលគួរជាទីទុកចិត្ត សម្រាប់អង្គភាពអាជីវកម្មជប៉ុន ដើម្បីបន្តអភិវឌ្ឍន៍និងពង្រីកប្រភពផ្គត់ផ្គង់ កំណត់ទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ដោយប្តេជ្ញាចិត្ត ជំនះពុះពារលើជំងឺរាតត្បាតជាមួយគ្នា។

ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត វៀតណាមបានអះអាងនូវឆន្ទៈចូលរួមជាមួយជប៉ុនក្នុងការបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី និងមានប្រសិទ្ធភាព លើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច។ វៀតណាមតែងតែជាមិត្ត ជាដៃគូជិតស្និទ្ធ គួរឱ្យទុកចិត្ត ហើយតែងតែគាំទ្រជប៉ុនជានិច្ចក្នុងការលើកកម្ពស់តួនាទីដ៏សក្តិសមរបស់ខ្លួនក្នុងតំបន់និងលើពិភពលោក។ រួមគ្នាជាមួយជប៉ុន រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ