ដំណើរនៃការសន្យាសម្រាប់អនាគតតំបន់

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden ទើបបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកាណាដាក្នុងរយៈរយៈពេល ២ថ្ងៃ។ ថ្នាក់ដឹកនាំទាំងពីរបាននាំចេញសេចក្តីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ថាប្រទេសទាំងពីរនឹងរួមគ្នាសរសេរអនាគត សន្យាសហប្រតិបត្តិការក្នុងបញ្ហាជាបន្តបន្ទាប់ រួមមានការចំណាកស្រុក ការពារជាតិ និងសន្តិសុខ។ មិនត្រឹមតែពង្រឹងទំនាក់ទំនងសម្ព័ន្ធភាពប៉ុណ្ណោះទេ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់កាណាដាក៏នាំមកនូវសញ្ញាវិជ្ជមានសម្រាប់អនាគតតំបន់ផងដែរ។
ដំណើរនៃការសន្យាសម្រាប់អនាគតតំបន់ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ឆ្វេង) ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ រូបថត៖ Blair Gable/Reuters

បង្កើនទំនាក់ទំនងផលប្រយោជន៍សហរដ្ឋអាមេរិក-កាណាដា

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាបន្តបន្ទាប់ដូចជា៖ សន្តិសុខ ការពារជាតិ ថាមពល ពាណិជ្ជកម្ម និងការចំណាកស្រុក។

សហរដ្ឋអាមេរិក និងកាណាដាគឺជាប្រទេសជិតខាងពីរ ដែលមានខ្សែព្រំដែនគោកជិត ៩ ០០០ គីឡូម៉ែត្រ ហើយមានច្រកទ្វារព្រំដែនក្រៅផ្លូវការជាច្រើន។ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកាណាដា សំដៅទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ក៏ដូចជាបញ្ហា ដែលភាគីទាំងពីរយកចិត្តទុកដាក់ពិសេសក្នុងបរិបទ ដែលប្រទេសអាមេរិកខាងជើងទាំងពីរកំពុងរងសម្ពាធដោះស្រាយបញ្ហា

ជនអន្តោប្រវេសន៍ខុសច្បាប់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។  លំហូរជនភៀសខ្លួនពីសហរដ្ឋអាមេរិកទៅកាន់កាណាដាបានកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ជិតដល់ ៤ ម៉ឺននាក់ក្នុងឆ្នាំមុន។ ក្នុងពេលនោះយោងតាមការធ្វើស្ថិតិរបស់ភាគីសហរដ្ឋអាមេរិកបានឲ្យដឹងថា ចំនួនមនុស្សដែលស្វែងរកវិធីឆ្លងដែនខុសច្បាប់ពីកាណាដាទៅកាន់សហរដ្ឋអាមេរិកក៏កើនឡើងទ្វេដងក្នុងរយៈពេលកន្លងទៅផងដែរ។ ដូច្នេះហើយ ការសម្រេចបានកិច្ចព្រមព្រៀងស្តីពីបញ្ហាចំណាកស្រុក គឺជាអាទិភាព ក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចនេះ។

កិច្ចព្រមព្រៀងស្ដីពីបញ្ហាចំណាកស្រុកដែលសម្រេចបានគឺអនុញ្ញាតឱ្យកាណាដាបិទច្រកទ្វារព្រំដែនក្រៅផ្លូវការនៅលើផ្លូវ Roxham ក្នុងតំបន់ព្រំដែនរួម។ លើសពីនេះទៅទៀត កាណាដានឹងបើកទ្វារឱ្យជនចំណាកស្រុកចំនួន ១៥ ពាន់នាក់មកពី អឌ្ឍគោលខាងលិច ដាក់ពាក្យសុំចូលប្រទេសនេះដោយស្របច្បាប់។ ប្រទេសទាំងពីរបានឯកភាពគ្នាបដិសេធទទួលជនភៀសខ្លួននៅតាមច្រកទ្វារព្រំដែនក្រៅផ្លូវការ។

ក្រៅពីកិច្ចព្រមព្រៀងចំណាកស្រុក បញ្ហាស្វ័យការពារតំបន់ អាមេរិកខាងជើងបានក្លាយទៅជាអាទិភាពចម្បងក្នុងការចរចា។ មេដឹកនាំទាំងពីរបានសន្យារួមគ្នាកែលម្អប្រព័ន្ធស្វ័យការពារលំហរអាកាសអាមេរិកខាងជើង (NORAD)។ តាមនោះ កាណាដានឹងចំណាយទឹកប្រាក់ប្រមាណ ៦,៩៦ ពាន់លាន CAD (ស្មើនឹង ៥,០៤ ពាន់លានដុល្លារអាមេរិក) សម្រាប់ធ្វើទំនើបកម្មប្រព័ន្ធឃ្លាំមើលនៅភាគខាងជើង និងទឹកប្រាក់ចំនួន ៧,៣ ពាន់លាន CAD (ស្មើនឹង ៥,២៩ ពាន់លានដុល្លារអាមេរិក) សម្រាប់ទិញយន្តហោះ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ដើម្បីទទួលយន្តហោះចម្បាំង F-35 ។

ភាគីទាំងពីរក៏បានលើកឡើងអំពីកញ្ចប់ចំណាយថ្មីសម្រាប់ច្រករបៀងឥន្ធនៈជំនួស បញ្ហារ៉ែដ៏សំខាន់ៗ គម្រោង semiconductor សន្យាឆ្ពោះទៅគោលដៅបង្កើតបណ្ដាញថាមពលមិនបញ្ចេញកាបូននាឆ្នាំ ២០៣៥។ សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកាណាដាចូលរួមក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។

ដំណើរនៃការសន្យាសម្រាប់អនាគតតំបន់ - ảnh 2ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden (ឆ្វេង) ជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ រូបថត៖ Mandel Ngan/AFP

ការធានាសម្រាប់អនាគត់តំបន់

មិនត្រឹមតែពង្រឹងទំនាក់ទំនងសម្ព័ន្ធភាពតាមរយៈការសន្យាជាបន្តបន្ទាប់ប៉ុណ្ណោះទេ ដំណើរទស្សនកិច្ចនេះថែមទាំងនាំមកនូវសញ្ញាវិជ្ជមានសម្រាប់អនាគត់តំបន់ទៀត
ផង។ មុនដំបូងគឺអំពីការផ្លាស់ប្ដូរពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កាណាដា។ យោងតាមការធ្វើស្ថិតិក្នុងរយៈពេល ២ ឆ្នាំថ្មីៗនេះ តម្លៃប្រាក់ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកាណាដា និងសហរដ្ឋអាមេរិកស្ដីពីទំនិញ និងសេវាកម្មសម្រេចបានប្រមាណ ៧៧០ លានដុល្លារអាមេរិក។ ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា ក៏នាំមកនូវប្រសិទ្ធភាពសកម្មដល់ពាណិជ្ជកម្មតំបន់អាមេរិកខាងជើង ជួយបណ្ដាប្រទេសក្នុងតំបន់កាត់បន្ថយការពឹងផ្អែកលើការនាំចូលពីតំបន់ផ្សេងៗនៅលើពិភពលោក ជាពិសេសគឺ ឧបករណ៍ semiconductor ពីបណ្តាប្រទេសអាស៊ី។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀងនានាដែលសម្រេចបានរវាងសហរដ្ឋអាមេរិក និងកាណាដាលើវិស័យបង្កើតច្រករបៀងឥន្ធនៈជំនួស បង្កើតបណ្តាញថាមពលមិនបញ្ចេញកាបូន ជួយដល់តំបន់អាមេរិកខាងជើងជំរុញគោលដៅដល់ឆ្នាំ២០៣០

កាត់បន្ថយយ៉ាងហោចណាស់ ១៥% នៃបរិមាណឧស្ម័ន methane ពីកាកសំណល់រឹង និងរាវ បើប្រៀបធៀបទៅនឹងកម្រិតនៃឆ្នាំ ២០២០ ដូចការសន្យា។

ក្នុងបរិបទ ដែលអស្ថិរភាពសកលកាន់តែកើនឡើង ការបង្កើនទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងនាមជាអ្នកជិតខាងផង និងសម្ព័ន្ធមិត្តផងគឺមានសារៈសំខាន់ណាស់។ សហរដ្ឋអាមេរិក និងកាណាដា កំពុងឆ្លៀតយករាល់ឱកាស ដើម្បីកែលម្អទំនាក់ទំនងផលប្រយោជន៍ រួមគ្នាការពាររាល់តម្លៃរួម ដើម្បីផលប្រយោជន៍របស់ភាគីទាំងពីរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានអះអាងសារជាថ្មីម្ដងទៀតពីការសន្យាក្នុងទំនាក់ទំនងភាពជាដៃគូសហរដ្ឋអាមេរិក និងកាណាដា ដែលត្រូវបានចាត់ទុកថាជាទំនាក់ទំនងដ៏ជិតស្និទ្ធិ លើគ្រប់ជ្រុងជ្រោយបំផុតនៅលើពិភពលោក។ ប្រការនេះក៏ជាការធានាដល់អនាគតស្ថិរភាព និងអភិវឌ្ឍន៍របស់តំបន់អាមេរិកខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ