ដោះស្រាយការលំបាកសំរាប់ផ្នែកកសិកម្មវៀតណាម

(VOVWORLD) - នាថ្ងៃទី ៩ មេសា ការសន្ទនាដំបូងរវាងនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាមួយកសិករបានប្រារព្ធនៅ ខេត្ត Hai Duong (ភាគខាងជើងវៀតណាម) ដោយមានការចូលរួមរបស់ថ្នាក់ដឹក នាំរបស់ក្រសួងស្ថាប័នជាច្រើននិងតំណាងប្រជាកសិករចំនួន ៦០០ រូបក្នុងទូទាំង ប្រទេស។ ការសន្ទនាបានប្រព្រឹត្តទៅក្រោយពីសន្និសីទវេទិកាស្តីពីបញ្ហាពាក់ព័ន្ធ ដល់ផ្នែកកសិកម្មចំនួន ២០ ដែលនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមនាឆ្នាំ ២០១៧។ ប្រការនេះសឲ្យឃើញនូវតួនាទីសំខាន់នៃកសិកម្ម ជនបទ កសិករ ចំពោះការអភិវឌ្ឍរបស់សេដ្ឋកិច្ចវៀតណាមក៏ដូចជាការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់នាយករដ្ឋមន្ត្រីក្នុងការដោះស្រាយការលំបាកសាកល្បងដើម្បីកសិកម្មបន្តអភិវឌ្ឍន៍ក្នុងកាលៈទេសៈសមាហរណកម្មដ៏ស៊ីជម្រៅនិងខ្លាំងក្លានាបច្ចុប្បន្ន។ 

ដោះស្រាយការលំបាកសំរាប់ផ្នែកកសិកម្មវៀតណាម - ảnh 1 ដោះស្រាយការលំបាកសំរាប់ផ្នែកកសិកម្មវៀតណាម

នាពេលកន្លងទៅដើម្បីបង្កើតសន្ទះសំរាប់កសិកម្មរដ្ឋាភិបាលវៀតណាមបានអនុវត្តរាល់គោលនយោបាយបើកទូលាយទីផ្សារប្រើប្រាស់កសិផលសំរាប់កសិករ ឲ្យខ្ចីទុនដោយការប្រាក់អាទិភាពសំរាប់សហគ្រាសវិនិយោគចូលក្នុងកសិកម្មនិងដោះស្រាយការលំបាកខាងដីធ្លីផលិតកម្មជាដើម។ ប្រការនេះសុទ្ធតែជាបញ្ហាសំខាន់ៗក្នុងកសិកម្មជីវភាពកសិករនិងជនបទនាបច្ចុប្បន្ន។ ដោះស្រាយការលំបាកទាំងនេះកំពុងកែលំអផ្ទាំងគំនូរកសិកម្មរបស់វៀតណាម។

តួនាទីសំខាន់របស់កសិកម្មកសិករនិងជនបទក្នុងខឿនសេដ្ឋកិច្ច

នាប៉ុន្មានឆ្នាំថ្មីៗនេះ កសិកម្មវៀតណាមបន្តអភិវឌ្ឍនិរន្តរភាព ដែលបង្ហាញ យ៉ាងច្បាស់លាស់នៅតូរលេខកំណើនគួរឲ្យចាប់អាមរម្ម។ នាឆ្នាំ ២០១៧ ទំហំនៃ ការនាំចេញនាំចូលកសិផល-រុក្ខផល-ជលផលទទួលបាន ៣៦ ពាន់លានដុល្លា អាមេរិក ឧណភាពការនាំចេញទទួលបាន ៨,៥ ពាន់លានដុល្លាអាមេរិក ហើយ គោលដៅនាំចេញនាឆ្នាំ ២០១៨ គឺទទួលឲ្យបាន ៤០ ពាន់លានដុល្លាអាមេរិក។ រហូតមកដល់ពេលនេះ កសិកម្មរបស់វៀតណាមទទួលបានកំណើនលឿននិង ស្ថិរភាព រួមចំណែក ២០%  GDP សំរាប់ខឿនសេដ្ឋកិច្ចនិងស្រូបយកពី ២៣% ដល់ ២៥% នៃទំហំនៃការនាំចេញ។

នាបច្ចុប្បន្ន វៀតណាមកំពុងឈរលំដាប់ទី ១៨ លើពិភពលោកខាងការ នាំចេញកសិផល។ គ្មានប្រទេសជាច្រើនដែលអាចចិញ្ចឹមបង្កងនិងដាំដើមផ្លែឈើ ដោយទិន្នផលខ្ពស់ដូចវៀតណាមឡើយ។ បង្កើតឡើងស្នាដៃដែលវៀតណាមក្លាយទៅជាប្រទេសនាំចេញជួរមុខខាងកសិផលជាការរួមកំលាំងរបស់គ្រួសារកសិករចំនួន ១១ លានគ្រួរក្នុងទូទាំងប្រទេស។

        វៀតណាមកំពុងទទួលសមិទ្ធិផលលេចធ្លោខាងកសិកម្មប៉ុន្តែប្រការនេះ មិនគ្រាប់គ្រានទេ។ វៀតណាមនៅពោរពេញទៅដោយសក្តានុភាពដើម្បីអភិវឌ្ឍន៍ គប្បីស្វែងរកដំណោះស្រាយរាល់ការលំបាកដើម្បីអភិវឌ្ឍន៍កសិកម្មជនបទនិងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។

        នាថ្ងៃទី ៩ មិនា ឆ្នាំ ២០១៧ វៀតណាមរួមជាមួយប្រទេសចំនួន ១០ បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP)។ កិច្ចព្រមព្រៀង CPTPP ត្រូវបានវាយតំលៃជាឱកាសដ៏ធំធេងសំរាប់កសិកម្មវៀតណាម។ ប៉ុន្តែ បណ្ដាការសាកល្បងរបស់ប្រជាកសិករនិងខឿនកសិកម្ម វៀតណាមនៅមានច្រើនដូចជា៖ ស្ថានភាពផលិតដោយទ្រង់ទ្រាយតូចតាច ទិន្នផល គុណភាពប្រសិទ្ធភាពនិងការប្រកួតប្រជែងនៅទាបហើយនៅខ្វះខាតការតភ្ជាប់ក្នុងសង្វាក់តំលៃ។   

        ដំណោះស្រាយការលំបាកសាកល្បងជាច្រើន

        រដ្ឋាភិបាលវៀតណាមជានិច្ចកាលកំណត់ថាកសិកម្មជនបទជាវិស័យអាទិភាព មួយក្នុងការវិនិយោគទុន ពីនោះ ចេញផ្សាយនិងអនុវត្តគោលនយោបាយជួយ ឧបត្ថម្ភសំដៅបង្វែងទិសប្រភពទុនឥណទានវិនិយោគចូលក្នុងវិស័យនេះ។ នាឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើឲ្យបណ្ដាធនាគារលៃទុកកញ្ចប់ ឥណទានដែលមានតំលៃ ១០០ ពាន់ពាន់លានដុងសំរាប់ខ្ចីសំដៅអភិវឌ្ឍន៍កសិកម្មបច្ចេក វិទ្យាខ្ពស់។ រហូតមកដល់ពេលនេះ បានបើកប្រាក់ទុនចំនួន ៣០ ពាន់ពាន់លានដុង។ ធនាគារក៏បានអនុវត្តការប្រាក់អតិបរិមាឲ្យខ្ចីក្នុងរយៈពេលខ្លីៗចំពោះវិស័យអាទិភាព ក្នុងនោះ មានកម្ចីកសិកម្មជនបទគឺ ៧% ក្នុងមួយឆ្នាំ ទាបជាងពី ១% ដល់ ២% បើប្រៀបកំរិតការប្រាក់មធ្យម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលបានចេញផ្សាយ សារាចរដោយឡែកអំពីគោលនយោបាយឥណទានចំពោះវិស័យកសិកម្មជនបទរួមជាមួយគោលនយោបាយពិសេសផ្សេងៗទៀតចំពោះកសិផលមួយចំនួនដែលវៀតណាមមានប្រៀបខ្លាំងឬមានតំលៃនាំចេញធំៗ ដូចជា គោលនយោបាយផ្ទុក បំរុងស្រូវអង្ក ឲ្យខ្ចីសំរាប់ការនេសាទនៅឆ្ងាយ។

        នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងធ្វើវិសោធនកម្មដើម្បីលើកកំពស់ កំរិតឲ្យខ្ចីមិនចាំបាច់ឲ្យមានទ្រពសម្បិត្តធានាសំដៅសមស្របនឹងលក្ខណៈនិងពេលវេលាផលិតកម្មនៃដំណាំដាំដុះសត្វចិញ្ចឹមនិងតម្រូវការខ្ចីទុនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

        ស្តីពីការប្រើប្រាស់កសិផល ដើម្បីនាំចេញកសិផលប្រកបដោយចីរភាពនិង ប្រសិទ្ធភាព បញ្ចៀសការពឹងផ្អែកទៅលើទីផ្សារតែមួយគត់នោះ រដ្ឋាភិបាលវៀតណាម បាននិងកំពុងខំប្រឹងប្រែងបើកទូលាយទីផ្សារសំរាប់ទំនិញរបស់វៀតណាម ក្នុង នោះ កសិជលផលទទួលបានលទ្ធផលវិជ្ជមាន។

        ដើម្បីពង្រីកឲ្យបានសក្តានុពលនៃសម័យកាលបច្ចេកវិទ្យា ៤.០ ចូលក្នុង កសិកម្ម នាពេលខាងមុខ រដ្ឋាភិបាលមានគោលការណ៍កសាង «ប្រព័ន្ធបញ្ញាឌីជីថលវៀតណាម»។ តាមនោះ របៀបរបបធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព នឹងត្រូវបានបច្ចុប្បនកម្មក្នុងប្រព័ន្ធនេះ ហើយកសិករទាំងអស់នឹងត្រូវបានតភ្ជាប់ ជាមួយគ្នាតាមរយៈប្រព័ន្ធនេះ។ នេះនឹងជាលំហរសំរាប់គ្រួសារកសិករដោយ ឡែក។ សង្ឃឹមថា៖ គោលនយោបាយថ្មីនេះនឹងបង្កើតកំលាំងចលករជំរុញផ្នែកកសិកម្មវៀតណាមអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លានិងនិរន្តរភាពថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ