តួនាទីរបស់វៀតណាមក្នុងការកសាងសន្តិភាព

(VOVWORLD) -ប្រទេសវៀតណាមមួយមានសុខសន្តិភាព ស្ថិរភាព និងវឌ្ឍន៍ភាព កំពុងជាគំរូសម្រាប់ប្រទេសជាច្រើន ជាពិសេសគឺបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅទាំងតំបន់ក្ដៅគគុកដូចជាមជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិក។ 
តួនាទីរបស់វៀតណាមក្នុងការកសាងសន្តិភាព - ảnh 1 លោក Ma Tong Hui ឯកអគ្គរដ្ឋទូត នៃស.ប.ប.ក (រូបថត៖ VOV)

អ្នកការទូតជាច្រើនរូបនៅអេហ្ស៊ីបបានអះអាងដូច្នេះជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅទីក្រុង Cairo។ តាមពាក្យគេបានឲ្យដឹងថា វៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីវិធីការពារសន្តិភាព ហេតុដូច្នេះហើយ វៀតណាមបានដើរតួនាទីដ៏សកម្មក្នុងការស្ថាបនាខឿនសន្តិភាព។ វៀតណាមបាននឹងកំពុងរួមវិភាគទានយ៉ាងសំខាន់ទៅក្នុងការកសាងសាមគ្គីភាព សុខសន្តិភាព ស្ថិរភាពនៅអាស៊ាន និងអន្តរជាតិផងដែរ។

លោក Ma Tong Hui ឯកអគ្គរដ្ឋទូត នៃស.ប.ប.ក បានធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញចំនួន ៣ លើកហើយ។ លោកមានចំណាប់អារម្មណ៍អំពីប្រទេសវៀតណាមប្រកបដោយសុខស្តិភាព និងស្ថិរភាព។ លោក Ma Tong Hui បានចាត់ទុកថា៖

“នាបច្ចុប្បន្ននេះ វៀតណាមបានដើតួនាទីដ៏សំខាន់លើឆាកអន្តរជាតិ។ ជាសមាជិកនៃអាស៊ាន វៀតណាមកំពុងអះអាងបាននូវសម្លេងរបស់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសគឺក្នុងប្លុកអាស៊ាន។ ទោះជានៅមានបញ្ហានានានៅសមុទ្រក៏ដោយ ប៉ុន្តែខ្ញុំសង្ឃឹមថា រាល់បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយដោយសន្តវិធីតាមរយៈការសន្ទនា ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងបណ្ដាប្រទេសក្នុងតំបន់។ លើសពីនេះទៅទៀត វៀតណាមបានខិតខំប្រឹងប្រែង ដើម្បីបំពេញតួនាទីក្នុងប្លុកអាស៊ាន ក៏ដូចជានៅវេទិកាតំបន់អាស៊ានលើគ្រប់វិស័យផងដែរ“។

ចំណែកឯលោក ឃួន ផន រតនា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអេហ្ស៊ីបបានកត់សម្គាល់នូវតួនាទីរបស់វៀតណាមអំពីការរួមវិភាគទានខាងការទូតក្នុងប្លុកអាស៊ាន និងទ្វីបអាស៊ីប្រចាំនៅទីក្រុង Cairo។ លោក ឃួន ផន រតនា ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកការទូតវៀតណាម ក្នុងការជំរុញសាមគ្គីភាពដោយម្ចាស់ការក្នុងប្លុកអាស៊ាននិយាយដោយឡែក និងក្នុងសហគមន៍អន្តរជាតិនិយាយរួម។ លោកបានឲ្យដឹងថា៖

“លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្វ៊ីប កំពុងរៀបចំផែនការដើម្បីជំរុញឲ្យប្លុកសាមគ្គីភាពរវាងស្ថាប័នការទូតអាស៊ីទាំង ៥៤ ប្រចាំនៅទីក្រុង Cairo។ ប្រការនេះបានជួយរឹតបន្តឹងទំនាក់ទំនងរវាងបណ្ដាឯកអគ្គរដ្ឋទូត ក៏ដូចជារវាងបណ្ដាប្រទេសជាមួយគ្នាផងដែរ។ ស្ដីពីអាស៊ាន រាល់យន្តការសហប្រសតិបត្តិការក្នុងប្លុកនេះ កំពុងត្រូវបានជំរុញយ៉ាងល្អប្រសើរ ហើយយើងគឺជាមហាគ្រួសារមួយ ដើម្បីរួមគ្នាដោះស្រាយរាល់ការងារដ៏សំខាន់ៗរបស់ប្លុកអាស៊ាន។ យើងខ្ញុំសង្ឃឹមថា បណ្ដាប្រទេសជាសមាជិកអាស៊ាននឹងបង្កើនសាមគ្គីភាព និងឯកភាពគ្នាថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហារួមផងដែរ“។

សុខសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺជាចំណាប់អារម្មណ៍ពិសេសរបស់អនុរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Hany Selim អំពីវៀតណាម។ លោកបានចាត់ទុកថា បដិវត្តទទួលបានជោគជ័យកាលពីឆ្នាំ១៩៤៥ របស់វៀតណាមគឺជាសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រដ៏សំខាន់ចំពោះបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ហើយរាល់ការផ្លាស់ប្ដូរថ្មី និងការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យនាបច្ចុប្បន្ននេះបានធ្វើឲ្យវៀតណាមក្លាយទៅជាគំរូសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ លោកបានថ្លែងថា៖

“ អេហ្ស៊ីបមានមជ្ឈមណ្ឌលដោះស្រាយជម្លោះរបស់តំបន់ទាំងមូល ដែលធ្លាប់រៀបចំបណ្ដាវេទិកា វគ្គហ្វឺកហ្វឹន និងសិក្ខាសាសាតុមូល ដោយមានការួមសហការរបស់ទីភ្នាក់ងាររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ យើងខ្ញុំចង់អញ្ជើញវៀតណាម និងបណ្ដាប្រទេសនៅតំបន់អាស៊ី និងអាស៊ីកណ្តាលចូលរួមក្នុងវេទិកា និងសហប្រតិបត្តិការផ្លាស់ប្ដូរជំនាញការអំពីវិស័យនេះ។ ស្ដីពីការថែរក្សាសន្តិភាព ខ្ញុំគិតថា វៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីវិធីការពារសន្តិភាព ហេតុដូច្នេះហើយ វៀតណាមបានដើរតួនាទីដ៏សកម្មក្នុងការស្ថាបនាខឿនសន្តិភាព។ យើងខ្ញុំមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀតជាមួយវៀតណាមក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ២០២០ ខាងមុខ។

ដើម្បីពិភពលោកមានសុខសន្តិភាព។ នេះគឺជាគោលបំណងរបស់ប្រជាជននៅទូទាំងពិភពលោក ហើយជាបំណងប្រាថ្នារបស់ប្រជាជនជាច្រើនរូប ដែលកំពុងទទួលរងផលវិបាកដោយសារសង្គ្រាម ជម្លោះ នៅតំបន់

 មជ្ឈឹមបូព៌ានិងអាហ្វ្រិក។ ជាងពេលណាៗទាំងអស់ ប្រជាជនវៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីតម្លៃនៃសុខសន្តិភាពនិងឯករាជ្យ ក៏ដូចជាតែងតែមានគោលបំណងចង់កសាងពិភពលោកមួយមានសុខសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ