ទំនាក់ទំនងវៀតណាម-ឡាវ៖ ពីនិមិត្តរូបទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង

(VOVWORLD) - ទំនាក់ទំនងវៀតណាម-ឡាវតែងតែត្រូវបានលើកឡើងដូចជានិមិត្តរូបពិសេសមួយ រឹងមាំតាមពេលវេលា ស្អិតរមួតក្នុងបញ្ហាប្រឈម។ ប៉ុន្តែអ្វីដែលធ្វើឱ្យទំនាក់ទំនងនេះមានសារៈសំខាន់គឺការផ្លាស់ប្តូរទំនាក់ទំនងប្រពៃណីទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្របតាមតម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (ថ្ងៃទី ១-២ ខែធ្នូ) និងការចូលរួម ធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ (ថ្ងៃទី ២-៣ ខែធ្នូ) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម-ឡាវនាពេលអនាគត។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរបស់អគ្គលេខាបក្ស លោកតូ ឡឹម និងការដែលនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ទៅកាន់ឡាវ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀត ណាម-ឡាវ បានធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរៀបចំមហាសន្និបាតបក្ស ហើយឡាវកំពុងប្រារព្ធខួបលើកទី៥០ នៃទិវាបុណ្យជាតិ  (២ ធ្នូ ១៩៧៥ -២ ធ្នូ ២០២៥) ដែលជាព្រឹត្តិការណ៍គូសសញ្ញាអំពីសមិទ្ធផលដែលប្រទេសឡាវសម្រេចបានក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមក រួមទាំងការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីប្រទេសវៀតណាម។

ទំនាក់ទំនងវៀតណាម-ឡាវ៖ ពីនិមិត្តរូបទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម និងភរិយា ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងភរិយា។ រូបថត៖ VOV

កិច្ចសហប្រតិបត្តិការជាក់ស្តែងនិងមានប្រសិទ្ធភាព

ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងវៀតណាម-ឡាវតែងតែត្រូវបានរក្សានៅកម្រិតខ្ពស់បំផុតតាមរយៈកិច្ចប្រជុំ និងការផ្លាស់ប្តូរជាប្រចាំរវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ទំនាក់ទំនងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរមិនត្រឹមតែសង្កត់ធ្ងន់លើ “មនោសញ្ចេតនាពិសេស” ប៉ុណ្ណោះទេ ថែមទាំងកាន់តែចូលទៅក្នុងខ្លឹមសារសហប្រតិបត្តិការយុទ្ធសាស្ត្រ និងជាក់ស្តែងគឺ៖ ស្ថិរភាពនយោបាយ សន្តិសុខ-ការពារជាតិ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងការគាំទ្រអភិវឌ្ឍន៍កាន់តែច្រើនឡើង។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំង។ ពាណិជ្ជ កម្មទ្វេភាគីក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះឈានដល់ជិត ២,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៥០,៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន ធ្វើឱ្យ វៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំទីបីរបស់ឡាវ។ គម្រោងរាប់រយរបស់ វៀតណាម ចាប់ពីថាមពល កសិកម្មបច្ចេកវិទ្យាខ្ពស់ រហូតដល់ហិរញ្ញវត្ថុ ទូរគមនាគមន៍។ល។ បានរួមចំណែកដល់កំណើនរបស់ឡាវ។ ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសវៀតណាម លោកស្រី Khamphao Ernthavanh បានបញ្ជាក់ថា៖ “គម្រោងទាំងនេះរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ ជាពិសេសគម្រោងសហប្រតិបត្តិការក្នុងការកសាងផ្លូវដឹកជញ្ជូន។ ការដែលវៀតណាមអនុញ្ញាត្តិឲ្យឡាវប្រើប្រាស់និងធ្វើអាជីវកម្មកំពុងផែរ Vung Ang មួយចំនួន បានជួយប្រទេសឡាវឱ្យសម្រេចបាននូវយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រែក្លាយឡាវ ពីប្រទេសដែលគ្មានសមុទ្រទៅជាប្រទេសដែលមានការតភ្ជាប់ក្នុងតំបន់ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូន និងចរាចរទំនិញ”

ចំណុចភ្លឺមួយទៀតគឺកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាល។ កម្មាភិបាល និងនិស្សិតឡាវរាប់ពាន់នាក់ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានក្លាយជាធនធានមនុស្សដ៏សំខាន់មួយដែលរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសឡាវ។

កម្លាំងចលករសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវក្នុងដំណាក់កាលថ្មី

ទំនាក់ទំនងវៀតណាម-ឡាវកំពុងឆ្លងកាត់ដំណើរការនៃការធ្វើឲ្យកាន់តែប្រសើរឡើង ជាមួយនឹងគោលការណ៍ដ៏រឹងមាំមួយ៖ បន្តគោរពតម្លៃប្រវត្តិសាស្ត្រ ខណៈពេលដែលផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅលើប្រសិទ្ធភាព និរន្តរភាព និងភាពអាចសម្របខ្លួនទៅនឹងបញ្ហាប្រឈមថ្មីៗ។

នៅក្នុងពិភពលោកដ៏ស្មុគស្មាញកាន់តែខ្លាំងឡើង ការរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ឡាវគឺជាតម្រូវការជាយុទ្ធសាស្ត្រដើម្បីធានាបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងចីរភាពសម្រាប់តំបន់ទាំងមូល។ ដូច្នេះទំនាក់ទំនងពិសេសនោះមិនត្រឹមតែជាទ្រព្យសម្បត្តិរួមរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាធនធានដើម្បីប្រទេសទាំងពីរឆ្ពោះទៅមុខជាមួយគ្នាផងដែរ។

នៅក្នុងបរិបទនោះ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្សតូ ឡឹម ទៅកាន់ប្រទេសឡាវ គឺជាសារដ៏រឹងមាំមួយដែលបញ្ជាក់ថា វៀតណាមតែងតែផ្តល់អាទិភាពដល់ឡាវក្នុងគោលនយោបាយការបរទេស ដោយបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រីការបរទេសលោក ង្វៀន ម៉ាញ គឿង បានឲ្យដឹងថា៖  “ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការយល់ឃើញ និងទិសដៅដើលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតថ្មីមួយ ដោយបង្កើនប្រសិទ្ធភាព លក្ខណៈជាក់ស្តែងក្នុងសកម្មភាពសហប្រតិបត្តិការ។ នេះក៏ជាតម្រូវការនៃស្ថានភាពជាក់ស្តែងបច្ចុប្បន្នផងដែរ នៅក្នុងបរិបទនៃការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញនៃស្ថានភាពតំបន់ និងពិភពលោក”។

ដោយបង្ហាញពីជំនឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងចូលដល់ដំណាក់កាលថ្មីមួយ ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសវៀតណាម លោកស្រី Khamphao Ernthavanh បានចាត់ទុកថា៖ “នេះគឺជាសារដ៏រឹងមាំមួយដែលបញ្ជាក់ថា វៀតណាមតែងតែផ្តល់អាទិភាពដល់ឡាវនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងធ្វើជាអធិបតី និងចូលរួមសកម្មភាពជាច្រើន ដាក់ចេញផែនការសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីពង្រឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជាក់ស្តែង ស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ក្នុងឱកាសនេះផងដែរ សន្និសីទលើកទី៤៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ឡាវ-វៀតណាម ដោយនាយករដ្ឋមន្ត្រីវៀតណាម លោកហ្វាម មិញ ជីញ និងនាយករដ្ឋមន្ត្រីឡាវ សុនសៃ ស៊ីផាន់ដូន ជាសហអធិបតីបានបង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី”។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឡាវរបស់អគ្គលេខាបក្ស លោកតូ ឡឹម គឺជាសកម្មភាពគោលនយោបាយការបរទេសប្រវត្តិសាស្ត្រមួយរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងបើកទិសដៅថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។ ក្នុងពេលជាមួយគ្នានោះ តួនាទីរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នឹងក្លាយជាយន្តការសំខាន់ក្នុងការធ្វើឱ្យជាក់ស្តែង ដាក់ពង្រាយ និងសម្របសម្រួលយ៉ាងទូលំទូលាយនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការតភ្ជាប់ប្រកបដោយសុខដុមរមនារវាងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស និងតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្ត្រី បង្កើតបានជាឯកភាពទាំងមូល ដោយនាំទំនាក់ទំនងវៀតណាម-ឡាវ ចូលទៅក្នុងដំណាក់កាលនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ