ទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ស្ថិរភាពស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអញ្ជើញមកបំពេញ ទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៨ និងទី ៩ កក្កដា តាមសេចក្តីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ វៀតណាមជាប្រទេសដំបូងនៅអាស៊ី-អាគ្នេយ៍ដែល រដ្ឋមន្ត្រីការបរទេសអាមេរិកមកបំពេញទស្សកិច្ចគិតតាំងពីពេលលោករូបនេះ ទទួលដំណែងនាខែមេសាឆ្នាំនេះ។ ដំណើរទស្សនកិច្ចនេះបានគូសសម្គាល់ នូវជំហានអភិវឌ្ឍន៍ថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាតួនាទីរបស់វៀតណាម ក្នុងគោលនយោបាយកិច្ចការបរទេសរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump។

ទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ស្ថិរភាពស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព - ảnh 1 ទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ស្ថិរភាពស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធភាព

វៀតណាមគឺជាទីកន្លែងមកដល់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងក្រប ខ័ណ្ឌដំណើរទស្សនកិច្ចនៅ ស.ប.ប.ក. ជប៉ុន វៀតណាម អេមីរ៉ាតអារ៉ាប់រួម និង បែកស្ស៊ីក ចាប់ពីថ្ងៃទី ៥ ដល់ទី ១២ កក្កដា។ តាមអ្នកនាំពាក្យរបស់ក្រសួង ការបរទេសអាមេរិក លោកស្រី Heather Nauer បានឲ្យដឹងថា៖ វៀតណាមជា ដៃគូសំខាន់របស់អាមេរិកព្រមទាំងជាឧទាហរណ៍មួយដ៏អស្ចារ្យនៃប្រទេសមួយដែលកំពុងអភវិឌ្ឍន៍យ៉ាងល្អលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយអាមេរិកនិង ប្រទេសផ្សេងៗទៀត។

        បន្តអភិវឌ្ឍន៍ទំនាក់ទំនងនយោបាយល្អប្រសើរទ្វេភាគី

       នាពេលកន្លងទៅនេះ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិក ទទួលបានការបោះជំហានលោតផ្លោះ។ ជាពិសេស នាឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជាថ្នាក់ដឹកនាំ ដំបូងនៅអាស៊ី-អាគ្នេយ៍បានអញ្ជើញមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។ រីឯ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានជ្រើសរើសវៀតណាមជា ប្រទេសអាស៊ី-អាគ្នេយ៍ដំបូងដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមភ្លាម មួយរំពិចក្នុងអាណត្តិដំបូងរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសទាំង ៥ នាឆ្នាំ ២០១៧ វៀតណាមត្រូវបានប្រធានាធិបតី Trump ជ្រើសរើស ប្រកាសយុទ្ធសាស្ត្រថ្មីរបស់អាមេរិកក្នុងតំបន់ផងដែរ។ បំរ៉ែបំរួលទាំងនេះបានសឲ្យឃើញនូវ «ការយកចិត្តទុកដាក់ពិសេស» និងគោលបំណងជំរុញទំនាក់ទំនងការទូតទ្វេភាគីរបស់អាមេរិក។

        បន្តអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរឆ្នាំ ២០១៧ នោះ ដំណើរទស្សនារបស់ នាវាផ្ទុកយន្តហោះអាមេរិក USS Carl Vison នៅទីក្រុង Da Nang (ភាគកណ្ដាល វៀតណាម) ចាប់ពីថ្ងៃទី ៥ ដល់ទី ៩ មិនា ឆ្នាំ ២០១៧ គឺជារបត់សំខាន់មួយក្នុង ដំណើរការបង្កើនទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក។ ដំណើរទស្សនកិច្ចនេះ បានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យសមស្របនឹងក្របខ័ណ្ឌដៃគូលើគ្រប់ជ្រុងជ្រោយរួមចំណែកចូលក្នុងការរក្សាសន្តិភាពស្ថេរភាពសន្តិសុខកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ដំណើរទស្សនកិច្ចជាលើកដំបូងនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បន្តជំរុញទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិកអភិវឌ្ឍន៍ប្រកបដោយជាក់ស្តែងនិងប្រសិទ្ធភាព ពិសេសលើ វិស័យនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ការពារប្រទេសនិង សន្តិសុខ រួមជាមួយការជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម។

វាយតំលៃអំពីទំនាក់ទំនងនយោបាយវៀតណាម-អាមេរិក នាយកទទួល បន្ទុកបញ្ហាអាស៊ូបូព៌ារនិងប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុន Albright Stonebridge លោក Anthony Nelson បានចាត់ទុកថា៖

«រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានមាន អាទិភាពក្នុងទំនាក់ទំនងជាមួយទ្វីបអាស៊ីក្នុងនោះមានវៀតណាម។ មជ្ឈដ្ឋានមន្ត្រី អាមេរិកបានមកបំពេញទស្សនកិច្ចនៅវៀតណាមជាច្រើនលើកច្រើនសារ។ ប្រការនេះបានសឲ្យឃើញថា៖ អាមេរិកកំពុងផ្តល់អាទិភាពក្នុងទំនាក់ទំនងជា មួយទ្វីបអាស៊ី។ ខ្ញុំគិតថា រដ្ឋអំណាចនៃប្រធានាធិបតី Donald Trump មានគោល បំណងទំនាក់ទំនងជាមួយទ្វីបអាស៊ី។»

ទំនាក់ទំនងពាណិជ្ជកម្មបន្តមានកំណើនយ៉ាងខ្លាំង

រួមជាមួយទំនាក់ទំនងនយោបាយដែលកំពុងអភិវឌ្ឍន៍តាមទិសត្រឹមត្រូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកបន្តមាន កំណើនយ៉ាងខ្លាំងដោយមានទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៥១ ពាន់លាន ដុល្លាអាមេរិកនាឆ្នាំ ២០១៧។ ក្នុងដំណាក់កាល ២០០០-២០១៧ តំលៃប្រាក់ ពាណិជ្ជកម្មទំនិញវៀតណាម-អាមេរិកបានកើនឡើង ៤០ ដង។ នេះជាបណ្ដា លទ្ធផលមានអត្ថន័យ។ អនុប្រធានខុទ្ទកាល័យពាណិជ្ជកម្មអាមេរិកទទួលបន្ទុក តំបន់ទ្វីបអាស៊ី លោក James W.Fatheree បានចាត់ទុកថា៖

        «យើងខ្ញុំសង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកនឹងអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនង វៀតណាម-អាមេរិកត្រូវបានបង្កើន រហូតមកដល់ពេលនេះ យើងកំពុងសហប្រតិ បត្តិការយ៉ាងល្អប្រសើរ។ យើងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិក លោក  Donald Trump នឹងបន្តចាត់ទុកវៀតណាមជាខឿនសេដ្ឋកិច្ច កំពុងងើបឡើងដ៏សំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សហគមន៍សហគ្រាស អាមេរិកយកចិត្តទុកដាល់ពិសេសដល់ទីផ្សារវៀតណាម។ យើងខ្ញុំនឹងអំពាវនាវឲ្យ រដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយសហប្រតិបត្តិការជាមួយវៀតណាម។»

         ប៉ុន្តែ ក្នុងកាលៈទេសៈ រដ្ឋអំណាចអាមេរិកបាននិងកំពុងបន្តកែទម្រង់បណ្ដា គោលនយោបាយនិងទំនាក់ទំនងជាមួយប្រទេសនានាតាមទិសដាក់អត្ថប្រយោជន៍របស់អាមេរិកជួរមុខ ដើម្បីបន្តពង្រីកទំនាក់ទំនងតទៅទៀត ប្រទេសទាំងពីរ គប្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលទទួលបានក្នុងដំណើរទស្សនកិច្ចជាន់ ខ្ពស់ប្រកបដោយប្រសិទ្ធភាព ព្រមទាំង មានវិធីទាក់ទងនិងយន្តការសន្ទនាប្រកប ដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហានៅសេសសល់ឲ្យសមស្របនឹង ផលប្រយោជន៍នៃប្រទេសទាំងពីរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ