ទ្វីបអឺរ៉ុបនិងចក្ខុវិស័យអំពីសសរស្តម្ភសន្តិសុខថ្មី

(VOVWORLD) - នាថ្ងៃទី១៥កុម្ភៈ ថ្លែងនៅកិច្ចប្រជុំសន្តិសុខ Munich ប្រធានាធិបតី បារាំងលោក Emmanuel Macron បានលើកឡើងចក្ខុវិស័យអំពីកម្លាំង យោធាថ្មីនៃទ្វីបអឺរ៉ុប។ នេះត្រូវបានចាត់ទុកជាការបោះជំហានជាបន្តដើម្បី ពង្រឹងសន្តិសុខអឺរ៉ុប ដោយបញ្ឆិតបញ្ឆៀងទៅលើស្វ័យភាពកាន់តែខ្លាំងរបស់អឺរ៉ុប ក្នុងបញ្ហាសន្តិសុខ។ ក៏ដូចទៅនឹងផែនការបង្កើតកងទ័ពរួមរបស់អឺរ៉ុបកាល ពីមុននេះដែរ ចក្ខុវិស័យអំពីសសរស្តម្ភសន្តិសុខថ្មីដែលលោកប្រធានាធិបតី បារាំងលើកឡើង បានបណ្ដាលអោយអង្គការអាត្លង់ទិកខាងជើង (NATO) ត្រូវព្រួយបារម្ភ។

ទ្វីបអឺរ៉ុបនិងចក្ខុវិស័យអំពីសសរស្តម្ភសន្តិសុខថ្មី - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅក្នុងកិច្ចប្រជុំសន្តិសុខ Munich (រូបថត៖ EPA)

ប្រធានាធិបតីបារាំងលោក Emmanuel Macron ធ្លាប់បានអះអាងថា “អឺរ៉ុបមិនអាចបន្តពឹងផ្អែកទៅលើអាមេរិកក្នុងបញ្ហាសន្តិសុខទៀតឡើយ។ យើងត្រូវពឹងផ្អែកទៅលើខ្លួនឯងវិញ”។ ហើយជាមួយនឹង “គម្រោងចក្ខុវិស័យ អំពីកម្លាំងយោធាថ្មីនៃទ្វីបអឺរ៉ុប” ដែលលោកដាក់ចេញនៅកិច្ចប្រជុំសន្តិសុខ Munich កាលពីសប្ដាហ៍កន្លងទៅនោះ គឺជាសក្ខីភាពដ៏ជាក់លាក់សម្រាប់ ភាពខ្លួនទីពឹងខ្លួនរបស់អឺរ៉ុបក្នុងបញ្ហាសន្តិសុខ។ 

ចក្ខុវិស័យអំពីកម្លាំងយោធាថ្មីនៃទ្វីបអឺរ៉ុប

 ជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុប (EU) បារាំងបានចង្អុលបង្ហាញភាពខុសប្លែកដ៏ធំមួយក្នុងយុគសម័យសង្គ្រាម ត្រជាក់នោះខណៈដែល ខែលនុយក្លេអ៊ែររបស់អឺរ៉ុបត្រូវបានសម្របសម្រួលដោយ អាមេរិកសឹងតែទាំងស្រុង។ លោក Macron ជឿជាក់ថា អឺរ៉ុបត្រូវតែមានភាព ខ្លាំងក្លាថែមទៀតក្នុងកិច្ចការពារខ្លួនឯង។ ការបង្កើនកិច្ចការពារខ្លួនឯង ជា ការងារចាំបាច់ ដោយសារបញ្ហាអធិបតេយ្យភាព មិនមែនជាគម្រោងសំដៅ ប្រឆាំងឬជំនួសឲ្យ NATO នោះឡើយ។ លោកប្រធានាធិបតីបារាំងជឿជាក់ ថា អឺរ៉ុបគួរតែមាន “សមត្ថភាពធ្វើសកម្មភាព” ដោយឯករាជ្យ ហើយបញ្ហា នុយក្លេអ៊ែរត្រូវតែគ្រប់គ្រងនៅពេលសហប្រតិបត្តិការជាមួយ NATO ផងដែរ។

ការថ្លែងរបស់លោកប្រធានាធិបតីបារាំង ក៏ជាការបន្តគំនិតស្ដីពីកិច្ចការ ពារសន្តិសុខអឺរ៉ុប ដែលលោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier និងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានលើកឡើងមុននោះនៅកិច្ចប្រជុំសន្តិសុខ Munich ដែរ។ ថ្នាក់ដឹកនាំអាល្លឺម៉ង់ទាំងពីររូបនេះបានអំពាវនាវឲ្យកសាង “សហភាពសន្តិសុខនិងការពារជាតិអឺរ៉ុប” មួយ ដោយចាត់ទុកនេះជាសសរទ្រូងដ៏ខ្លាំងក្លារបស់អឺរ៉ុបក្នុង NATO។ រដ្ឋា ភិបាលអាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចចូលរួមយ៉ាងខ្លាំងក្លាថែមទៀតក្នុងគោលនយោបាយយោធារបស់អឺរ៉ុប។

NATO មិនពេញចិត្ត

 ទោះជាយ៉ាងណាក៏ដោយ ទ្វីបអឺរ៉ុបមួយដែលមានកម្លាំងយោធាដ៏ខ្លាំង ក្លាជាងមុន ជាគំនិតដែលធ្វើឲ្យ NATO មិនពេញចិត្តនោះទេ។ មុននេះ នៅ ពេលដែលអឺរ៉ុបមានចេតនាបង្កើតកងទ័ពរួម អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ធ្លាប់បានសង្កត់ធ្ងន់ថា ការដែលអឺរ៉ុបមានបំណង ចង់ទទួលខុសត្រូវច្រើនថែមទៀតក្នុងបញ្ហាសន្តិសុខមិនមានន័យថា អឺរ៉ុប នឹងអនុវត្តការទទួលខុសត្រូវនោះតែម្នាក់ឯងដោយគ្មានវត្តមានរបស់ អាមេរិកនោះឡើយ។ តាមលោករូបនេះថា កិច្ចខិតខំប្រឹងប្រែងនោះ របស់អឺរ៉ុប អាចបណ្ដាលឲ្យសឹករេចរិលនូវទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក ព្រមទាំងបណ្ដាលឲ្យកម្លាំងរបស់ NATO ចុះខ្សោយផងដែរ។ ហើយលើកនេះក៏មិនមែនជាករណីលើកលែងទេ។ ឆ្លើយសម្ភាសន៍សារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំសន្តិសុខ Munich លោកអគ្គលេខាធិការ NATO Stoltenberg បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន NATO មានមធ្យោបាយទប់ស្កាត់ អាវុធនុយក្លែអ៊ែរនៅអឺរ៉ុបហើយមធ្យោបាយនេះត្រូវបានផ្ទៀងផ្ទាត់ពីសមត្ថភាពរបស់ខ្លួនរួចហើយ ដែលជាការធានាខាងសន្តិសុខចុងក្រោយសម្រាប់ ទ្វីបអឺរ៉ុប។

ដើម្បីធ្វើឲ្យ NATO ទុកចិត្ត លោកប្រធានាធិបតីបារាំង Emmanuel Macron បានអះអាងថា នេះមិនមែនជាគម្រោងប្រឆាំងនឹង NATO ឬជំនួស ឲ្យ NATO នោះឡើយ។ អឺរ៉ុបមានបំណង់ចង់បង្កើតឡើងសសរទ្រូងសន្តិ សុខថ្មីមួយសម្រាប់អឺរ៉ុប ទន្ទឹមនឹងសសរស្តម្ភ NATO នាបច្ចុប្បន្ន ហើយទាំងពីរនេះសុទ្ធតែឆ្ពោះទៅរកគោលដៅរួមនោះគឺ “ធានាអធិបតេយ្យភាពរបស់អឺរ៉ុប”។ ចំពោះអឺរ៉ុប ទំនួលខុសត្រូវសន្តិសុខមិនត្រឹមតែជា ការបង្កើនថវិកាការពារជាតិប៉ុណ្ណោះទេ ថែមទាំងជាលទ្ធភាពស្វ័យភាព របស់អឺរ៉ុបក្នុងបញ្ហាសន្តិសុខបន្ទាន់នានា ដែលមិនត្រូវតែពឹងផ្អែកទៅលើការ សម្រេចចិត្តរបស់អាមេរិកនោះឡើយ។

ថ្វីត្បិតដូច្នេះក៏ដោយ ក៏អាចមើលឃើញថា អឺរ៉ុបកាន់តែត្រូវការស្វ័យភាពក្នុងបញ្ហាសន្តិសុខ ដោយរួចផុតពីការជះឥទ្ធិពលដ៏ធំទូលាយរបស់ អាមេរិក។ ប្រការនេះបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងមិនសូវកក់ក្ដៅរវាងអឺរ៉ុប និងអាមេរិក ដែលជាធាតុពីរបង្កើតឡើង NATO។

ទោះជាអឺរ៉ុបនិងអាមេរិកចែករំលែកតម្លៃរួមជាច្រើន ហើយធ្លាប់បាន ប្រកៀកស្មាក្នុងយុទ្ធនាការធំៗក្ដី ប៉ុន្តែ “ដៃគូទាំងពីរនៅសង្ខាងមហាសមុទ្រ អាត្លង់ទិក” នេះនៅតែមានផលប្រយោជន៍ផ្សេងគ្នាជាច្រើន ដែលនាំទៅ ទស្សនៈផ្សេងគ្នាក្នុងបញ្ហាជាច្រើនដែរ។ ជាពិសេសគឺ ចាប់ពីពេលលោក ប្រធានាធិបតី Donald Trump ឡើងកាន់អំណាចមក ទំនាក់ទំនងរវាងអាមេរិក និងអឺរ៉ុបបានធ្លាក់ចូលក្នុងសភាពការណ៍អវិជ្ជមាន។ អាមេរិកតែងតែដាក់ សម្ពាធបង្ខំឲ្យប្រទេសអឺរ៉ុបនានាត្រូវចែក រំលែកបន្ទុកច្រើនថែមទៀតក្នុងប្លុក NATO ព្រមទាំងជំនួបពិភាក្សារវាងលោក Trump ជាមួយថ្នាក់ដឹកនាំអឺរ៉ុប ក្នុងក្របខ័ណ្ឌ NATO សុទ្ធតែបញ្ចប់ប្រកបដោយបរាជ័យផងដែរ។

ចំណែកឯប្រទេសអឺរ៉ុបវិញ ក៏មិនពេញចិត្តចំពោះការដាក់សម្ពាធរបស់ អាមេរិក ឬការដែលអាជ្ញាធរ Trump ដកខ្លួនដោយឯកតោភាគី ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JCPOA) ជាមួយអ៊ីរ៉ង់ សន្ធិសញ្ញានុយក្លេអ៊ែរ (INF) ជាមួយរុស្ស៊ី ក៏ដូចជាបញ្ហាផ្សេងៗទាក់ទិនដល់លទ្ធិពហុភាគីនិយមផងដែរ។

ហេតុដូច្នេះ ការដែលអឺរ៉ុបចង់ការពារសន្តិសុខដោយម្ចាស់ការ បន្ថយ ការពឹងផ្អែកទៅលើអាមេរិកនោះ គឺរឿងងាយយល់ក្នុងសភាពការណ៍នា បច្ចុប្បន្ន។ មិនទាន់ដឹងថា តើចក្ខុវិស័យអំពីទ្វីបអឺរ៉ុបជាមួយនឹងកម្លាំងយោធា ថ្មី អាចក្លាយទៅជាការពិតដែរឬអត់ ប៉ុន្តែប្រការនេះសរឲ្យឃើញថា អឺរ៉ុប ទាំងមូល ឬយ៉ាងហោចណាស់ក្រុមប្រទេសនាំមុខគេនៅអឺរ៉ុបដូចជា បារាំង និងអាល្លឺម៉ង់ កំពុងមានការផ្លាស់ប្ដូរមនសិការក្នុងកច្ចការពារសន្តិសុខដោយ ម្ចាស់ការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ