ធានាសន្តិសុខព័ត៌មានក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) -ប្រព័ន្ធចែករំលែកព័ត៌មាន និងឃ្លាំមើលព័ត៌មាន បម្រើរដ្ឋាភិបាលអេឡិចត្រូនិក ទើបនឹងបានដាក់ឲ្យដំណើរការនាចុងខែវិច្ឆិកាកន្លងទៅ។ នេះ គឺជាការខិតខំប្រឹងប្រែងមួយ សំដៅធានា សន្តិសុខ និងសុវត្ថិភាព ព័ត៌មានតាមបណ្ដាញអ៊ីនធឺណិត ក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម ក៏ដូចជាឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថលផងដែរ។
ធានាសន្តិសុខព័ត៌មានក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1 ពិធីប្រកាសប្រព័ន្ធចែករំលែកព័ត៌មាន និងឃ្លាំមើលព័ត៌មាន បម្រើរដ្ឋាភិបាលអេឡិចត្រូនិក (រូបថត៖ TTXVN)

ដូចទៅនឹងប្រទេសជាច្រើនទៀតនៅលើពិភពលោកដែរ នៅវៀតណាម មានស្ថាប័ន អង្គការ សហគ្រាស និងបុគ្គលជាច្រើនត្រូវរងការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិត ខណៈដែលចូលរួមសេវាកម្មសាធារណៈអនឡាញ និងធ្វើការប្រតិបត្តិការអេឡិចត្រូនិច។

ប្រព័ន្ធចែករំលែកព័ត៌មាននិងឃ្លាំមើលសុវត្ថិភាពព័ត៌មាន បម្រើរដ្ឋាភិបាលអេឡិចត្រូនិកត្រូវបានសហភាពដោះស្រាយកូដព្យាបាទ និងបង្ការ ទប់ស្កាត់ការវាយប្រហារតាមបណ្ដាញ អ៊ីនធឺណិត ដែលរួមមាន Viettel, VNPT, CMC, FPT, និង BKAV  រួមសហការកសាង។

ប្រព័ន្ធនេះនឹងជួយឃ្លាំមើល វិភាគ ចែករំឡែកព័ត៌មាននិងផ្តល់ការព្រមានជាបន្ទាន់ដល់ក្រសួង ស្ថាប័ន ខេត្ត ក្រុង សំដៅធានាសុវត្ថិភាពនិងសន្តិសុខតាមបណ្តាញ អ៊ីនធឺណិតសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិក។

ធានា សន្តិសុខព័ត៌មាន៖ លក្ខខណ្ឌចម្បងដើម្បី អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក

ក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិចនោះ បច្ចេកវិទ្យាគឺជាសសរទ្រូងមួយក្នុងសសរទ្រូងទាំង ៤ (មនុស្ស វរបៀបរបប/ដំណើរការ បច្ចេកវិទ្យា និងប្រភពកម្លាំង) ដែលត្រូវបាន រដ្ឋាភិបាល វិនិយោគ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានណែនាំថា៖ អត្រាប្រាក់ចំណាយសម្រាប់ធានាសន្តិសុខ និងសុវត្ថិភាពតាមបណ្ដាញ អ៊ីនធឺណិតបានស្រូបយកយ៉ាងហោចណាស់ គឺ ១០ % នៃការចំណាយសរុបលើបច្ចេកវិទ្យាព័ត៌មាន។

ក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកនោះ តម្រូវការធានាសម្ងាត់ និងសុវត្ថិភាពព័ត៌មាន គឺជាកត្តាសំខាន់ណាស់។នេះគឺជាលក្ខខណ្ឌមូលដ្ឋាន ដែលលមានលក្ខណៈស្លាប់រស់ ក្នុងបុព្វហេតុផ្ទេរប្ដូរជាឌីជីថល់ថ្នាក់ជាតិ និងអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ កម្រិតនៃការធានាសុវត្ថិភាព និងសន្តិសុខតាមបណ្តាញអ៊ិនធឺរណែតរបស់ស្ថាប័ន និងអង្គការមួយ គឺអាស្រ័យទៅលើការប្រតិកម្មរបស់អង្គភាពនោះ ក្រោយពេលរងការវាយប្រហារ។ លោក Tran Quang Hung នាយកមជ្ឈមណ្ឌលឃ្លាំមើលត្យសុវត្ថិតាមបណ្ដាញ អ៊ីនធឺណិតជាតិ នៃនាយកដ្ឋានសុវត្ថិភាពព័ត៌មាន នៃក្រសួងព័ត៌មាននិងទូរគមនាគមន៍បានចែករំលែកថា៖

“យើងត្រូវ ប្រុងប្រយ័ត្នថែមទៀត និងគុំអត្តនោម័ត។ ក្រោយពេលអនុវត្តន៍ រដ្ឋាភិបាលអេឡិចត្រនិកយ៉ាងទូលំទូលាយនោះ ប្រជាជនមានការយល់ដឹង និងមានចំណាប់អារម្មណ៍អំពីសុវត្ថិភាពព័ត៌មានជាងមុខផងដែរ”។

ភាពម្ចាស់ការ

ការធានាសុវត្ថិភាពនិងសន្តិសុខតាមលំហរប្រព័ន្ធអ៊ីនធឺណែតក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូទាមទារឲ្យត្រូវតែមានភាពម្ចាស់ការជាពុំខានឡើយ។ នៅក្នុងគម្រោងបច្ចេកវិទ្យាព័ត៌មាននានា សុទ្ធសឹងតែត្រូវតែមានសមាសធាតុសុវត្ថិភាពនិងសន្តិសុខអ៊ីនធឺណែត។ ក្រៅពីការចែករំលែកនិងត្រួតពិនិត្យនូវសុវត្ថិភាពព័ត៌មានសម្រាប់រដ្ឋាភិបាលអេឡិចត្រូនិក ដែលទើបតែត្រូវបានដាក់ឱ្យប្រើប្រាស់ វៀតណាមក៏កំពុងដាក់អនុវត្តគម្រោងជាច្រើនទៀតដោយម្ចាស់ការនាពេលខាងមុខនេះផងដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយនវៀតណាម លោក Nguyen Manh Hung អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុករដ្ឋាភិបាលអេឡិចត្រូនិកបានសង្កត់ធ្ងន់ថា៖

« វៀតណាមត្រូវតែធ្វើជាម្ចាស់ផ្នែកបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខ បណ្តាញអ៊ីនធឺណែត។ នាពេលខាងមុខនេះ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម នឹងប្រគល់ភារកិច្ចជាក់ស្តែងសម្រាប់សហគ្រាសឈានមុខគេ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីរបស់ផលិតផលសុវត្ថិភាពនិងសន្តិសុខអ៊ីនធឺណែតរបស់វៀតណាម ក្នុងគោលបំណងបម្រើឲ្យរដ្ឋាភិបាលអេឡិចត្រូនិក ទីក្រុងឆ្លាតនិងប្រព័ន្ធព័ត៌មានជាតិដ៏សំខាន់ៗផងដែរ។ សហគ្រាសមានរប្រៀបខ្លាំងក្នុងការផ្តល់ដំណោះស្រាយណាមួយ នឹងត្រូវបានប្រគល់ភារកិច្ចផ្តោតលើការអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងជំនាញវិជ្ជាជីវៈអំពីដំណោះស្រាយនោះ ព្រមទាំងទទួលការផ្តល់       អាទិភាពនិងអនុសាសន៍សម្រាប់ការប្រើប្រាស់ផងដែរ។ ទន្ទឹមនឹងនោះដែរ សម្ព័ន្ធភាពមួយក៏នឹងត្រូវបានបង្កើតឡើង សំដៅរួមសហការ និងជួយគាំទ្រគ្នាក្នុងការអភិវឌ្ឍផលិតផល ធានានូវផលិតផលដែលមានភាពងាយស្រួលនិងតភ្ជាប់នឹងគ្នាទៀតផង។ សម្ព័ន្ធភាពនៃសហគ្រាសនេះ ក៏ប្តេជ្ញាប្រើប្រាស់ផលិតផលរបស់គ្នាទៅវិញទៅមក ដើម្បីផ្តល់នូវដំណោះស្រាយទូទៅដល់អតិថិជនរបស់ខ្លួនផងដែរ»។

ការធានាសុវត្ថិភាពនិងសន្តិសុខព័ត៌មាន (ជាពិសេសព័ត៌មានផ្ទាល់ខ្លួននិងភាពជាបុគ្គលនៅពេលដែលចូលរួមធ្វើប្រតិបត្តិការលើបរិស្ថានអេឡិចត្រូនិចនិយាយរួម        និងបរិស្ថានអ៊ិនធឺរណែតនិយាយដោយឡែក) គឺជាកត្តាជាចម្បងមួយក្នុងសម្រាប់ភាពជោគជ័យរបស់រដ្ឋាភិបាលអេឡិចត្រូនិច ។ ការជម្រុញយ៉ាងសកម្មនូវដំណើរការនេះ នឹងរួមចំណែកក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិកប្រកបដោយជោគជ័យ ព្រមទាំងធានាប្រសិទ្ធភាពខ្ពស់បំផុតក្នុងការបម្រើប្រជាជននិងធុរជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ