បេក្ខជនឯករាជ្យ៖ធានាសិទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោត

          (VOV)_នាថ្ងៃទី១៣មិនា ជាពេលវេលាចុងក្រោយ ដើម្បីផ្តល់សំណុំឯកសារ
បេក្ខជនឯករាជ្យ ជាសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សា​ប្រជាជន  អាណត្តិ ២០១៦-២០២១។ មាត្រាទី២៧ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣បាន​លើកច្បាស់ថា
៖ ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំ មានសុទ្ធិបោះឆ្នោត និងពី២១ឆ្នាំតទៅ អាចជា
បេក្ខជនឯករាជ្យ ចូលរួមរដ្ឋសភា ក្រុមប្រឹក្សាប្រជាជន។ តាមការ​វាយតំលៃរបស់
រណសិរ្យមាតុភូមិវៀតណាម បរិមាណបេក្ខជនឯករាជ្យក្នុងការបោះឆ្នោតសមាជិក
សភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជន អាណត្តិ ​២០១៦-២០២១ កើនឡើង
ជាច្រើន បើប្រៀបនឹងអាណត្តិមុនៗ។ នេះគឺការបង្ហាញ​របស់ស្មារតីប្រជាធិបតេយ្យ
ក្នុងការបោះឆ្នោត។

 បេក្ខជនឯករាជ្យ៖ធានាសិទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោត - ảnh 1
បេក្ខជនឯករាជ្យ៖ធានាសិទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោត(TTXVN)

ម៉ោង១០ ព្រឹកថ្ងៃទី១៣មិនា ​៣ថ្ងៃមុននឹងការកំណត់​ចុងក្រោយដើម្បីបំពេញសំ
ណុំ​ឯកសារ​បេក្ខជនឯករាជ្យ ជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន នៅ
​ទីកន្លែងទទួលសំណុំឯកសាររបស់គណកម្មាធិការបោះឆ្នោតទីក្រុងហាណូយ​មាន
មនុស្សជាច្រើនបានមកស្វែងយល់ ហើយបំពេញសំណុំឯកសារ។

          បេក្ខជនឯករាជ្យមានឱកាសជាច្រើន

        លោក Le Truyen អតីតប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុ​ភូមិ​វៀត
ណាម បានអោយដឹងថា៖ ឆ្នាំ ២០១១ លោកគ្មានការលំពាកឡើយរាល់ការ​បំពេញ
បែបបទជាបេក្ខជនឯករាជ្យ ជាសមាជិកសភា នីតិកាលទី១៣។ ស្ដី​អំពីសកម្មភាព
រៀបចំការបោះឆ្នោត រដ្ឋសភានីតិកាលទី១៤ លោក Le Truyen បានអោយដឹងថា៖

          “ ខ្ញុំឃើញថា៖ បរិមាណបេក្ខជនឯករាជ្យបានកើនឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃ។
​ប្រការនេះបានបង្ហាញច្បាស់អំពីភាពរីកចំរើន ប្រជាធិបតេយ្យក្នុងសង្គម។ ​បេក្ខជន
ឯករាជ្យត្រូវគោរពច្បាប់ ស្ថាប័នរៀបចំការបោះឆ្នោតត្រូវអនុវត្តតាមច្បាប់ មិនប្រកាន់
 អនុវត្តប្រកបដោយសមភាព ប្រជាធិបតេយ្យ។ខ្ញុំសូមស្វាគមន៍​បេក្ខជនឯករាជ្យ
ចូលរួមរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។”

          តាមការកំណត់របស់ច្បាប់ អ្នកដែលបានស្ថាប័ន អង្គការ អង្គភាពឧទ្ទេស​នាម
ជាបេក្ខជន និងបេក្ខជនឯករាជ្យ ស្មើគ្នាចំពោះអ្នកបោះឆ្នោត។ ភាពយុត្តិធម៌នេះត្រូវ
បានបង្ហាញពីបញ្ជីរាយនាមបេក្ខជន។ បញ្ជីឈ្មោះបេក្ខជនត្រូវបានរៀបរាប់តាម
អក្ស A,B,C មិនប្រកាន់អ្នកបានឧទ្ទេសនាមជាបេក្ខជន ឬបេក្ខជនឯករាជ្យ។ លោក ​
Nguyen Tu Tuan សមាជិកក្លិបថាំងឡង់ (ហាណូយ)បានអោយដឹងថា៖

          “ ប្រការសំខាន់បំផុតចំពោះអ្នកបានពិគ្រោះយោបល់ឧទ្ទេសនាម ឬបេក្ខជន​
ឯករាជ្យ គឺត្រូវមានស្មារតីស្ថាបនាចំពោះប្រទេសជាតិ មានការទទួលខុសត្រូវ​ចំពោះ
រដ្ឋ ចំពោះប្រជាជន។ ដើម្បីគោលដៅខ្ពស់បំផុត របស់យើងគឺកសាង​ប្រទេសជាតិ
 ធ្វើអ្វីៗល្អបំផុតចំពោះប្រជាជន យើងដំណាងអោយប្រជាជន។”

          គោរពបទដ្ឋាននានារបស់សមាជិកសភា

        ក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី១៣ ឆ្នាំ ២០១១ មានបេក្ខជនឯករាជ្យ
ចំនួន៨២រូប នៅខេត្ត ទីក្រុងចំនួន២២ ហើយមនុស្សចំនួន១៥នាក់ បានជ្រើស​តាំង
ចូលក្នុងបញ្ជីរាយនាមបោះឆ្នោតរដ្ឋសភា។ លោក Nguyen Van Pha អនុ​ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានអោយដឹងថា៖

          “បេក្ខជនឯករាជ្យត្រូវគិតគូយ៉ាងម៉ត់ចត់ មិនត្រូវគិតថាធ្វើជាពិសោធដើម្បី
យល់ដឹងប្រជាធិបតេយ្យគឺយ៉ាងម៉េចដែរ។ បេក្ខជនឯករាជ្យជាច្រើនមិនជាប់ មក
ពីគេចង់សាកល្បងតែប៉ុណ្ណោះ ដោយមិនធ្វើជាគំរូល្អនៅទីប្រជុំជន។​”

          បណ្ដាបេក្ខជនឯករាជ្យបានបង្ហាញនូវការអនុវត្តសិទ្ធិនៅវៀតណាម។ ដើម្បី
ក្លាយទៅជាសមាជិកសភា មុនបង្អស់ បេក្ខជនម្នាក់ៗ ដែលក្នុងនោះមានបេក្ខជន
ឯករាជ្យ ត្រូវគោរពបទដ្ឋានានារបស់អ្នកដំណាងរដ្ឋសភា សមាជិកក្រុមប្រឹក្សា
រ​ប្រជាជន ដែលបានកំណត់ក្នុងច្បាប់ផង និងក៏ជាមនុស្សមានសមត្ថភាព និង​
សិលធម៌ទៀតផង។ បានដូច្នេះ គឹទើបសក្តិសមជាអ្នកដំណាងអោយប្រជាជន
 និងគោលបំណងរបស់អ្នកបោះឆ្នោតនានាដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ