បើកទូលាយវិស័យសក្តានុពល បង្កើតកម្លាំងចលកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ

(VOVWORLD) - នៅសន្និបាតលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៣ ដែលបានប្រារព្ធឡើងនាខែមិថុនា ឆ្នាំ២០២២ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចុះហត្ថលេខានិងប្រកាសឱ្យប្រើប្រាស់នូវសេចក្តីសម្រេចចិត្តសំខាន់ៗមួយចំនួន ក្នុងនោះមានសេចក្តីសម្រេចចិត្តចំនួន ៣ ដែលទាក់ទងផ្ទាល់ដល់ប្រជាជន ហើយត្រូវបានសាធារណៈជនវាយតម្លៃខ្ពស់។ សេចក្តីសម្រេចិត្តទាំងនេះ សុទ្ធតែជាគោលនយោបាយដ៏ធំ និងត្រឹមត្រូវរបស់បក្ស ដើម្បីស្រាយភាពជាប់គាំងលើវិស័យនៅមានសក្តានុពលច្រើន និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

បើកទូលាយវិស័យសក្តានុពល បង្កើតកម្លាំងចលកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ - ảnh 1ជ្រុងមួយនៃទីក្រុង Da Nang  (រូបភាព៖ VOV)

នោះគឺជាសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីបន្តការផ្លាស់ប្តូរថ្មី និងកែលម្អរបបនយោបាយ លើកកម្ពស់សុពលភាព ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី  បង្កើតកម្លាំងចលករដើម្បីប្រែក្លាយ វៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ សេចក្តីសម្រេចចិត្តលេខ ១៩ ស្តីពីវិស័យកសិកម្ម កសិករ និងតំបន់ជនបទដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ សេចក្តីសម្រេចចិត្តលេខ ២០ ស្តីពីការបន្តការច្នៃប្រឌិត អភិវឌ្ឍន៍ និងលើកកម្ពស់ប្រសិទ្ធភាពនៃសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មីមួយ។

បង្កើតការលោតផ្លោះពីប្រភពធនធានដី

សេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពី “បន្តការផ្លាស់ប្តូរថ្មី និងកែលម្អរបបនយោបាយ បង្កើនសុពលភាព ប្រសិទ្ធភាព នៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី បង្កើតកម្លាំងចលករ ដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់” គឺជាសេចក្តីសម្រេចចិត្តដែលទទួលបានការយកចិត្តទុកដាក់ជាពិសេសពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ សេចក្តីសម្រេចចិត្តនេះដាក់ចេញគោលដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឲ្យបានរួចជាស្រេច ការធ្វើវិសោធនកម្មច្បាប់ដីធ្លី ឆ្នាំ ២០១៣ និងច្បាប់ទាក់ទង ដោយធានាលក្ខណៈសមកាលកម្មនិងឯកភាព។ ដល់ឆ្នាំ ២០២៥ ត្រូវបញ្ចប់ការកសាងមូលដ្ឋានទិន្នន័យឌីជីថលនិងប្រព័ន្ធព័ត៌មានជាតិស្តីដីធ្លីប្រកបដោយលក្ខណៈបង្រួបបង្រួម សមកាលកម្ម ពហុគោលបំណង និងតភ្ជាប់ទៅវិញទៅមក។

បញ្ហាជាប់គាំងមួយចំនួនដែលសេចក្តីសម្រេចចិត្តលេខ ១៩ មិនទាន់ផ្តល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនោះទេ ប៉ុន្តែសេចក្តីសម្រេចចិត្តលេខ ១៨ បានប្រកាន់ខ្ជាប់យ៉ាងដិតដល់ទៅនឹងស្ថានភាពជាក់ស្តែងសម្រាប់ការកំណត់ទិសដៅ។  ពោលគឺ  សេចក្តីសម្រេចចិត្តលេខ ១៨ បានកំណត់លក្ខខណ្ឌជាក់ស្តែង ដោយសំដៅទៅលើបញ្ហាក្តៅគគុកនាពេលបច្ចុប្បន្ន បង្កើតសន្ទុះនៃធនធានដីធ្លីសម្រាប់ប្រទេសក្នុងការអភិវឌ្ឍ។ លោកស្រី Bui Thi An នាយិការវិទ្យាស្ថានធនធានធម្មជាតិ បរិស្ថាន និងអភិវឌ្ឍន៍សហគមន៍បានវាយតម្លៃថា៖ “សេចក្តីសម្រេចលេខ១៨ ដែលចេញផ្សាយជាធរមាននាពេលនេះ គឺទាន់ពេលវេលាណាស់ សម្រាប់ធ្វើអាជីវកម្មធនធានដីធ្លី ប្រមូលថវិកាបន្ថែម តាមរយៈបញ្ហាពន្ធដារ ការបែងចែកដីធ្លី ប្រតិបត្តិការដីធ្លីរបស់ទីផ្សារ ឱ្យកាន់តែមានភាពសមហេតុផល និងយុត្តិធម៌ជាង។ ខ្ញុំគិតថា បើយើងអនុវត្តន៍យ៉ាងត្រឹមត្រូវនូវសេចក្តីសម្រេចចិត្តលេខ ១៨ នេះ  យើងនឹងអាចដោះស្រាយនូវបញ្ហាដីធ្លីនិងបញ្ហានៅសេសសល់ នាពេលកន្លងមកជាពុំខាន”។

ពង្រីកកម្លាំងពលំនៃសេដ្ឋកិច្ចកសិកម្ម និងសេដ្ឋកិច្ចសមូហភាព

មូលដ្ឋាន និងជាពិសេសកសិករក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តលេខ ១៩ ស្តីពី “កសិកម្ម កសិករ និងជនបទដល់ឆ្នាំ ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ នេះមិនគ្រាន់តែជាការអភិវឌ្ឍបន្តនូវសេចក្តីសម្រេចលេខ ២៦ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១០ ឆ្នាំ ២០០៨ លើវិស័យកសិកម្ម កសិករ និងតំបន់ជនបទប៉ុណ្ណោះទេ  ថែមទាំងមានការអភិវឌ្ឍថ្មី គោលដៅថ្មី ហើយច្បាស់លាស់ជាងនេះទៅទៀត។ លោក Nguyen Tri Ngoc អនុប្រធានសមាគម កសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា សេចក្តីសម្រេចចិត្តលេខ ១៩ ដែលទើបចេញថ្មីបង្កើតឱ្យមានកម្លាំងចលករខ្លាំងក្លាសម្រាប់វិស័យកសិកម្ម និងជនបទ បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងជនបទ និងទីក្រុង រវាងតំបន់និងតំបន់ តាមទិសដៅ “កសិកម្មអេកូឡូស៊ី ជនបទទំនើប ប្រជាជនអរិយ្យធម៌”៖

“សេចក្តីសម្រេចចិត្តថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូលសម្រាប់វិស័យកសិកម្ម កសិករ និងតំបន់ជនបទ។ ដើម្បីឲ្យសេចក្តីសម្រេចចិត្តនេះ អាចដំណើរការបានយ៉ាងរលូន យើងគិតថា ត្រូវមានដំណោះស្រាយមានលក្ខណៈលោតផ្លោះ។ ដោយឡែក លើវិស័យកសិកម្មនិយាយរួម និងវិស័យដំណាំដាំដុះនិយាយដោយឡែក យើងគិតថាត្រូវតែមានជំហានលោតផ្លោះឲ្យបានរួចរាល់អំពីច្បាប់ដីធ្លី ពីព្រោះ គោលនយោបាយដីធ្លីជាអ្នកសម្រេចសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ជាពិសេសគឺការអភិវឌ្ឍកសិកម្មទំនិញ នៅ ពេលដែលយើងផ្លាស់ប្តូរការគិតពីផលិតកម្មកសិកម្មដល់ការគិតពីសេដ្ឋកិច្ចកសិកម្ម”។

បើកទូលាយវិស័យសក្តានុពល បង្កើតកម្លាំងចលកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ - ảnh 2ទិដ្ឋភាពនៃសន្និបាតមជ្ឈិមលើកទី ៥ នីតិកាលទី ១៣ (រូបថត៖ Trong Phu/VOV)

ក្នុងពេលជាមួយគ្នានោះ សេចក្តីសម្រេចចិត្តលេខ ២០ ស្តីពី “បន្តការច្នៃប្រឌិត អភិវឌ្ឍន៍ និងលើកកំពស់ប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលថ្មី” បានកំណត់យ៉ាងច្បាស់នូវគោលបំណង និងប្រព័ន្ធការងារ ក៏ដូចជាដំណោះស្រាយសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពក្នុងដំណាក់កាលខាងមុខ។ ជាពិសេស ការបំពេញបន្ថែម និងសុក្រិតច្បាប់ យន្តការ និងគោលនយោបាយ លើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងអង្គការសេដ្ឋកិច្ចសហករណ៍។ សេចក្តីសម្រេចបានសង្កត់ធ្ងន់លើទស្សនៈ ថា សេដ្ឋកិច្ចសមូហភាព គឺជាសមាសធាតុសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវតែពង្រឹង និងអភិវឌ្ឍន៍រួមគ្នាជាមួយសេដ្ឋកិច្ចរដ្ឋ ដើម្បីក្លាយជាគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ។ ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពគឺជានិន្នាការចាំបាច់នៅក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។

សេចក្តីសម្រេចចិត្តដែលសន្និបាតមជ្ឈឹមលើកទី ៥ នីតិកាលទី ១៣ ទើបបានចេញផ្សាយនោះ កំពុងទទួលបានការស្រុះចិត្តគំនិតពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហើយទាំងនេះគឺជាគោលនយោបាយដែលរំពឹងថានឹងបង្កើតសន្ទុះលោតផ្លោះសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ