បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំនួបចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

(VOVWORLD) - កិច្ចប្រជុំកំពូលរវាងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ (ស.ប.បកូរ៉េ) លើកទី២ ទើបនឹងបានបិទបញ្ចប់នាចុងសប្ដាហ៍កន្លងទៅនៅ ទីក្រុងហាណូយ។ ទោះបីជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបានឡើយក្ដី ប៉ុន្តែតាមអ្នកសង្កេតការណ៍អន្តរជាតិបានចាត់ទុកថា កិច្ចប្រជុំកំពូលនៅទីក្រុង ហាណូយបាននាំមកនូវអត្ថន័យជាច្រើន ដោយបង្រួញការខ្វែងគំនិតហើយបង្កើត មូលដ្ឋានគ្រឹះសម្រាប់ជំនួបចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីប កូរ៉េនាអនាគត។
បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំនួបចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ - ảnh 1ទិដ្ឋភាពនៃជំនួបចរចាលើកទី២រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានស.ប.បកូរ៉េលោក Kim Jong-un នៅទីក្រុងហាណូយ (រូបថត៖ AFP/TTXVN) 

  មានមូលហេតុជាច្រើនដើម្បីសុទិដ្ឋិនិយម

        មុននឹងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២នៅទីក្រុងហាណូយនោះ មានមតិជាច្រើនបានព្យាករណ៍ថា វាពិតជាពិបាកណាស់ដើម្បីអាចសម្រេចបានការបោះជំហានលោតផ្លោះធំមួយដោយសារនេះជាបញ្ហាដែលបានអូសបន្លាយក្នុងអំឡុងពេលច្រើនទសវត្សកន្លងទៅ។ បញ្ហានុយ ក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េជានិច្ចកាលជាបញ្ហាក្ដៅដែលធ្វើអោយប្រធានាធិបតីអាមេរិក៤ជំនាន់នាពេលថ្មីៗនេះត្រូវមានចិត្តធ្ងន់គ្រប់វេលា។ ហេតុនេះហើយ ការដែលថ្នាក់ដឹកនាំអាមេរិកនិងស.ប.បកូរ៉េមិនអាចចេញសេចក្ដីថ្លែងការណ៍រួមណាមួយនោះមិនមែនជាជំហានថយក្រោយទេ ប៉ុន្តែផ្ទុយទៅវិញ បើវិភាគអោយបានលំអិតថា នាំមកនូវមូលហេតុជាច្រើនដើម្បីអោយយើងមានសុទិដ្ឋិនិយម។

        ទីមួយគឺជាច្បាស់លាស់ថា ភាគីទាំងពីរទទួលបាននូវអ្វីៗដែលគេចង់ទទួលបានរួចទៅហើយ។ នោះគឺប្រធានស.ប.បកូរ៉េលោក Kim Jong-un បានសន្យាថា នឹងមិនអនុវត្តន៍ការសាកល្បងកាំជ្រួចឬនុយក្លេអ៊ែរថ្មីនាពេលអនាគតទៀតឡើយ។ ហើយប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានសន្យាថា នឹងមិនរឹតបន្តឹងបទដាក់ទណ្ឌកម្ម ហើយនឹងឈប់ការធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ផងដែរ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញនាថ្ងៃទី២ ខែមីនា ពោលគឺ២ថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលខាងលើ ក្រសួងការពារជាតិកូរ៉េខាងត្បូងនិងអាមេរិកបានប្រកាសថា នឹងកែប្រែកម្មវិធីហ្វឹកហ្វឺនរួមក្នុងគោលបំណងចង់បន្ធូរភាពតានតឹងនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ ច្បាស់លាស់ថា នេះគឺជាការរីកចម្រើនមួយ ដោយសារតែចាប់តាំងពីមុនមក ការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងជានិច្ចកាលធ្វើអោយព្យុងយ៉ាងខឹងសម្បារ។ តាមព្យុងយ៉ាងចាត់ទុកថា សកម្មភាពនេះជាការត្រៀមរៀបចំអោយការឈ្លានពានទឹកដីស.ប.បកូរ៉េ។

        ចំណុចមួយទៀតដែលត្រូវបានសាធារណៈមតិយកចិត្តទុកដាក់នោះ គឺកិច្ចប្រជុំកំពូលលើកទី២ នេះបិទបញ្ចប់ក្នុងបរិយាកាសប្រកបដោយមិត្តភាពនិងការគោរពគ្នាទៅវិញទៅមក ដែលមិនមែនជាកិច្ចចរចាត្រូវរលំទេ ហើយភាគីទាំងពីរវិលត្រឡប់មកបន្ទាត់ចាប់ផ្ដើមវិញនោះឡើយ។ តាមពិតទៅ ក្នុងអំឡុងពេល២០ឆ្នាំកន្លងទៅ ដោយឆ្លងកាត់៤ជំនាន់ប្រធានាធិបតីអាមេរិក កិច្ចចរចានេះរងភាពជាប់គាំងទាំងស្រុង ហើយថ្នាក់ដឹកនាំកំពូលនៃភាគីទាំងពីរទើបនឹងបានជួបចរចាគ្នាដោយផ្ទាល់ជាលើកដំបូងនៅប្រទេសសឹង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨។

        មូលហេតុមួយទៀតដើម្បីអោយយើងមានសុទិដ្ឋិនិយម គឺក្រោយពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ភាគីទាំងពីរសុទ្ធតែបើកចំហរទ្វារការចរចានាពេលខាងមុខ។ ប្រធានស.ប.បកូរ៉េលោក Kim Jong-un បានប្រកាសថា នឹងជួបចរចាឡើងវិញជាមួយប្រធានាធិបតីលោក Donald Trump ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក Trump ក៏ដូចជាចំពោះកិច្ចសន្ទនាទ្វេភាគីផងដែរ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានជម្រាបថា វ៉ាស៊ីនតោនមានគោលបំណងចង់បន្តកិច្ចសន្ទនាជាមួយព្យុងយ៉ាងនាពេលខាងមុខ។

        មានជំនឿទើបទទួលបានលទ្ធផល

        ក្នុងជំនួបចរចាណាក៏ដោយ ការកសាងជំនឿទុកចិត្តគឺការងារសំខាន់ណាស់ ដែលអាចសម្រេចលើជោគជ័យឬបរាជ័យនៃបញ្ហាទាំងអស់។ កំណាត់ផ្លូវខាងមុខនឹងមានឧបសគ្គជាច្រើន ប៉ុន្តែប្រសិនបើភាគីទាំងពីរបន្តរក្សាបាននូវការជឿទុកចិត្តគ្នាក្នុងការដោះស្រាយជម្លោះនោះ គឺអាមេរិកនិងស.ប.បកូរ៉េ អាចទទួលបានកិច្ចព្រមព្រៀងមួយនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ